Connect with us

ព័ត៌មានជាតិ

អាជ្ញាធរចុះវាយកម្ទេច សំណង់ប្រជាពលរដ្ឋមួយកន្លែង សាង​សង់រំលោភចំណីផ្លូវ

បានផុស

នៅ

អាជ្ញាធរបានសម្រេចបង្កើតគណៈកម្មការវាយកម្ទេចសំណង់រឹងមួយកន្លែង ដែលម្ចាស់សំណង់ខាងលើមិនព្រមស្តាប់តាមការណែនាំរបស់អាជ្ញាធរឡើយ បើទោះជាមានការហាមឃាត់យ៉ាងណាក៏ដោយ ក៏គេនៅតែបន្តសកម្មភាពលួចសាងសង់ទាំងយប់ទាំងថ្ងៃរហូតបានសម្រេចតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីម្ចាស់ផ្ទះឈ្មោះ ម៉ែន ណារិន ជាអាជីវកររស់នៅភូមិ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រុមការងារអាជ្ញាធរសមត្ថកិច្ចបានចុះធ្វើការអប់រំណែនាំច្រើនលើកច្រើនសាររួចហើយ តែម្ចាស់សំណង់ខាងលើនៅតែលួចសាងសង់រហូតបានជោគជ័យ ហើយសាងសង់ខុសស្តង់ដារទៀតផង មិនត្រឹមតែប៉ុណ្ណោះម្ចាស់សំណង់ខាងលើបានជេរប្រមាថសមត្ថកិច្ចអាជ្ញាធរថែមទៀតផង ដោយសារតែមានបញ្ហាដូចខាងលើទើបអាជ្ញាធរសម្រេចបង្កើតគណៈកម្មការចម្រុះចុះធ្វើសកម្មភាពវាយកម្ទេចរបងនិងសំណង់មួយចំនួនចោលកាលពីនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១តែម្តង។

លោក កែវ តារារស្មី អភិបាលរងក្រុងប៉ោយប៉ែត បានបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលអាជ្ញាធរក្រុង រួមទាំងសមត្ថកិច្ចចម្រុះ ចុះមកហាមឃាត់ សំណង់រឹងដែលមានទទឹង ២៩ម៉ែត្រ បណ្តោយ ១៤៩ម៉ែត្រ កំពស់៣៤ម៉ែត្រ ដោយ​សង់ចាក់ជាធ្នឹមរៀបឥដ្ឋ ២០ លោកថា ក្រុមការងារចម្រុះចុះធ្វើកំណត់ហេតុហៅម្ចាស់មកផ្តិតមេដៃឱ្យរុះរើចេញម្តងហើយកាលពីម្សិលមិញ ករណីខាងលើនេះ ម្ចាស់ផ្ទះ ឈ្មោះ ម៉ែន ណារិន មិនព្រមរុះរើតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចនោះឡើយ ថែមទាំងផ្គើនឲ្យជាងសាងសង់បន្តបន្ថែមទៀត ទើបកម្លាំងចម្រុះ ធ្វើការដកហូតសម្ភារ​សាងសង់មួយចំនួនតែម្តង។

ម្យ៉ាងវិញទៀត អាជ្ញាធរពិនិត្យឃើញថា សំណង់អាគារធំទំហំ ៥ល្វែង មានកំពស់៧ជាន់ របស់លោក ស្រី ម៉ែន ណារិន នេះ ក៏ពុំមានច្បាប់អនុញ្ញាតសាងសង់ដែរ លោកបញ្ជាក់ថា ករណីខាងលើនេះ ក្រុមការងារជំនាញ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចុះមកស្រាវជ្រាវអនុវត្តទៅតាមច្បាប់នាពេលខាងមុខ៕

អត្ថបទៈ ពៅរី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម២៤ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម