ព័ត៌មានជាតិ
ស្ពានព្រះមុនីវង្ស ចាស់ថ្មី ធ្លាប់តែកកស្ទះចរាចរណ៍ ពេលនេះស្ងប់ស្ងាត់
អាជ្ញាធរសង្កាត់ច្បារអំពៅទី១និងទី២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី៤ខែធ្នូនេះទិដ្ឋភាពលើកំណាត់ស្ពានព្រះមុនីវង្សចាស់ ថ្មី មានភាពស្រឡះ ខុសផ្លែកពីមុនៗ ដែលមានការកកស្ទះចរាចរណ៍សឹងគ្រប់ម៉ោង។
តាមប្រភពពីលោក ជូ ចាន់នី ជំនួយការសាលាសង្កាត់ច្បារអំពៅទី២បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៤ ខែធ្នូនេះការធ្វើចរាចរណ៍លើកំណាត់ស្ពានព្រះមុនីវង្សចាស់ក្នុងភូមិសាស្រ្តសង្កាត់ច្បារអំពៅទី២មានភាពស្ងប់ស្ងាត់ខុសផ្លែកពីមុនកកស្ទះចរាចរណ៍សឹងគ្រប់ម៉ោង។

ដោយប៉ែកខាងស្ពានព្រះមុនីវង្សថ្មី ក្នុងភូមិសាស្រ្តសង្កាត់ច្បារអំពៅទី១វិញលោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បានប្រាប់ថា ថ្ងៃនេះការធ្វើចរាចរណ៍លើកំណាត់ស្ពានព្រះមុនីវង្សថ្មីពិតជាស្ងប់ស្ងាត់មែន ព្រោះតែបងប្អូនប្រជាពលរដ្ឋលោកមិនចេញពីផ្ទះព្រោះខ្លាចឆ្លងជំងឺកូវីដ១៩។ លោកចៅសង្កាត់សូមគាំទ្ រនិងសូមកោតសសើដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី១ ដែលភាគច្រើនលោកមិនចេញពីផ្ទះសម្បែង ដោយមិនចាំបាច់ឲ្យអាជ្ញាធរដាក់ចេញនូវវិធានការណ៍បិទភូមិនោះ។ចំពោះពាក្យចចាមអារាមថា មានការបិទផ្លូវឬបិទភូមិនោះគឺពុំពិតឡើយ។
ក្នុងនោះលោកចៅសង្កាត់ក៏ដូចជាប្រជាពលរដ្ឋក្នុងសង្កាត់ច្បារអំពៅទី១ក៏ដូចជាក្នុងខណ្ឌច្បារអំពៅសូមឲ្យសមត្ថកិច្ចជួយចាត់វិធានការណ៍តាមផ្លូវច្បាប់ ចំពោះបណ្តាញសង្គមណា ដែលមានចេតនាបំភ្លៃពត័មានពីការបិទផ្លូវនិងបិទភូមិនោះ។ ចំពោះប្រភពពីប្រជាពលរដ្ឋភាគច្រើនក្នុងខណ្ឌច្បារអំពៅបានប្រាប់កម្ពុជាថ្មីថា គ្មានការបិទភូមិ ឬបិទផ្លូវដូចពាក្យចចាមអារាមដែលកំពុងឆ្លៀតពេលបំផុសជាប្រយោជន៍ឲ្យអ្នកលេងសង្គមហ្វេសប៊ុកគាំទ្រនូវព័ត៌មានរបស់ហ្វេសប៊ុកនោះ ព្រោះថា ប្រជាពលរដ្ឋលោកសុខចិត្តរស់នៅក្នុងផ្ទះរៀងៗខ្លួនដើម្បីកុំឲ្យសមាជិកក្នុងគ្រួសារមានឆ្លងជំងឺនេះ។ដូច្នេះសូមបញ្ឈប់ការបំភ្លៃពត័មាននេះបន្តទៀត។ព្រោះប្រជាពលរដ្ឋលោកមិនចង់ចេញពីផ្ទះដោយខ្លួនឯង ដោយគ្មានការបំភិតបំភ័យឬមានការគំរាមកំហែងពីអាជ្ញាធរនិងសមត្ថកិច្ចណាមួយឡើយ៕
នរា







-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល