ព័ត៌មានជាតិ
អាជ្ញាធរចុះជួយជួសជុលផ្ទះពលរដ្ឋ ៧៦ ខ្នងរងគ្រោះដោយសារខ្យល់កន្ត្រាក់ រួចរាល់បាន ២០ ខ្នង
ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គិតមកដល់ថ្ងៃនេះផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្រ្តាក់ នៅឃុំផ្លូវទូកស្រុកកំពង់លែង អាជ្ញាធរស្រុក ឃុំ និងកម្លាំងចម្រុះបានរួមគ្នាជួយជួសជុលប្រក់ដំបូល ជញ្ជាំង និងធ្វើឡើងវិញបានចំនួនជាង ២០ ផ្ទះហើយ ក្នុងចំណោមផ្ទះ ៧៦ ខ្នង។

តាមផែនការរបស់ឯកឧត្តមអភិបាលខេត្តកងកម្លាំងចម្រុះទាំងអស់ត្រូវនៅជួយជួសជុល ផ្ទះប្រជាពលរដ្ឋរហូតដល់រួចរាល់ទាំងស្រុងទើបត្រឡប់ទៅអង្គភាពវិញ។
ឯកឧត្តម សាន់ យូ បានបញ្ជាក់ទៀតថាៈ ដើម្បីសម្រួលដល់ការលំ បាកដល់ប្រជាពលរដ្ឋដែលរងគ្រោះនេះ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានផ្តល់ជូនស័ង្គសីដល់ផ្ទះប្រជាពលរដ្ឋ ទាំងប្រក់ដំបូល និងជញ្ជាំងថែមទៀតផងដែរ ដែលទាំងនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ដែលតែងតែផ្សារ ភ្ជាប់អំពីសុខទុក្ខររបស់ប្រជាពលរដ្ឋជាប្រចាំនៅជារដ្ឋបាលខេត្ត។ ដូចនេះកងកម្លាំង និងអាជ្ញាធរត្រូវបន្តសហការគ្នាជួយជួសជុលផ្ទះប្រជា ពលរដ្ឋឱ្យបានលឿនបន្ថែមទៀត។

ចំណែកប្រជាពលរដ្ឋដែលរងគ្រោះ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និង កងកម្លាំងដែលបានយកចិត្តទុកដាក់ជួយអន្តរាគមន៍ភ្លាមៗចាប់តាំងពីថ្ងៃកើតហេតុរហូតមកដល់ថ្ងៃនេះ គឺនៅជាប់ជាមួយនិងប្រជាពលរដ្ឋ ហើយក៏បានផ្តល់អំណោយជាបន្តបន្ទាប់ជូនគ្រួរសាររងគ្រោះផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែ វិច្ឆិកា ភូមិពាមខ្នង និងភូមិស្លត ឃុំផ្លូវទូក ស្រុកកំពង់លែង ត្រូវបានខ្យល់ព្យុះកន្រ្តាក់ វាយប្រហារយ៉ាងខ្លាំងបង្ករឱ្យផ្ទះប្រជាពលរដ្ឋចំនួន ៧៦ ខ្នង ដួលរលំបែកបាក់។
ក្នុងនោះផ្ទះ១៦ខ្នងបានក្រឡាប់លិចធ្ងន់ធ្ងរ ចំណែក២៩ខ្នង បានលិចផ្ទះមួយចំហៀង និងរបើកដំបូលធ្ងន់និងផ្ទះ ៣១ខ្នង ទៀតបានខូចខាតជាមធ្យម៕

អត្ថបទៈ ឈៀងថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ