Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ មានអាចារ្យគណកម្មការនិងអ្នកស្នាក់នៅក្នុងវត្តជាង៨ម៉ឺននាក់ទូទាំងប្រទេស​

បានផុស

នៅ

លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា​បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​វិច្ឆិកា​នេះ​ថា បច្ចុប្បន្ននេះ មាន​អាចារ្យគណកម្មការ ​និង​អ្នកស្នាក់នៅ​ក្នុង​វត្ត​ដូចជា​សិស្ស​និស្សិតក្មេង​កំព្រា តាជី​យាយជី​និង​ជន​គ្មាន​ទីពឹង​ស្នាក់​នៅតាម​វត្ត​អារាម​នានា​នៅ​ទូទាំងប្រទេស​ប្រមាណ​៨១៨៩៩​នាក់ ​ក្នុងនោះ​គណកម្មការ​វត្តមាន​ច្រើនជាងគេ​។​

លោក​បាន​បន្តថា ​ក្នុងចំណោម​៨១៨៩៩​នាក់ ​ក្នុងនោះ​រួមមាន​អាចារ្យ អាចារ្យ​រិ​នី​មាន​ចំនួន​១៦៩៦៧​នាក់ គណៈកម្មការ​វត្តមាន​ចំនួន​៣៨៤០១​នាក់ តាជី​មាន​ចំនួន​៣១៥០​នាក់ យាយជី​មាន​ចំនួន​១១៦៣០​នាក់​សិស្ស​និស្សិត​មាន​ចំនួន​៨៥០៥​នាក់ ក្មេង​កំព្រា​មាន​ចំនួន​២៦៦៣​នាក់​ និង​ជន​គ្មាន​ទីពឹង​មាន​ចំនួន​៥៨៣​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្តទៀតថា​ ចំពោះ​សិស្ស​និស្សិតក្មេង​កំព្រា​ និង​ជន​គ្មាន​ទីពឹង​ស្នាក់​នៅតាម​វត្ត​អារាម​នានា​នៅ​ទូទាំងប្រទេស​ប្រមាណ​ជាង១​ម៉ឺន​នាក់​ក្នុងនោះ​មាន​រាជធានី​ខេត្ត​ចំនួន​៩​ស្នាក់នៅ​ច្រើនជាងគេ​រួមមាន​រាជធានី​ភ្នំពេញ មាន​សិស្ស​និស្សិត​ស្នាក់ មាន​ចំនួន​៣០៧៩​នាក់​នៅ​ច្រើនជាងគេ ខេត្តបាត់ដំបង​ចំនួន​៨៦៦​នាក់​និង​ខេ​ត្ក​កណ្តាល​ចំនួន​៨៣៣​។​ ចំណែក​ខេត្ត​ដែលមាន​ក្មេង​កំព្រា​ស្នាក់នៅ​ច្រើនជាងគេ​រួមមាន ​ខេត្ត​ព្រៃវែង​ចំនួន​៧៤៦​នាក់ ខេត្ត​ព្រះសីហនុ​មាន​ចំនួន​៣៣៤​នាក់​ និង​ខេត្តសៀមរាប​ ចំនួន​៣១១​នាក់​។ រីឯ​ខេត្ត​ដែលមាន​ជន​គ្មាន​ទីពឹង​ស្នាក់នៅ​ច្រើនជាងគេ​រួមមាន​ខេត្តកណ្តាល​មាន​១៥៩ ខេត្តកំពង់ស្ពឺ​១៤០​នាក់ ​និង​ខេត្តកំពង់ចាម​ចំនួន​១២០​នាក់​។​

លោក​ សេង​ សុ​មុនី ​បាន​បន្តទៀតថា ​ក្រៅពី​ជា​កន្លែង​ប្រារព្ធ​ពិធី​បែប​សាសនា និង​ជាទី​ថែរក្សា​នូវ​អត្តសញ្ញាណ​ និង​វប្បធម៌​ហើយ​វត្ត​អារាម​ក៏​ជាទី​ជម្រក​ស្នាក់អាស្រ័យរបស់​សិស្ស និស្សិត​ក្រីក្រ​បន្ត​ការ​សិក្សា​ជាច្រើន ដែល​មកពី​ជនបទ​ចុងកាត់មាត់ញកហើយ​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​រកលុយ​ដើម្បី​ជួល​ផ្ទះ​ឬ​អាហារ​ហូបចុកមិន​ថា​នៅ​រាជធានី​ឬ​តាម​បណ្តា​ខេត្ត​ឡើយ​។​

លោក ស៊ឹម​ សំរេច ​រស់នៅ​ខេត្តកំពង់ចាម​ ដែល​មានកូន​ស្នាក់នៅ​វត្ត​នៅ​រាជធានី​ភ្នំពេញ​បាន​គាំទ្រ ​និង​ចាត់​ទុក​វត្ត​អារាម​ជ​មជ្ឈមណ្ឌល​សម្រាប់​សង្គ្រោះ​សិស្ស និស្សិត​ក្រីក្រ​ឱ្យទទួល​បាន​ឱកាស​បន្ត​ការសិក្សា​និង​ការអប់រំ​។​

លោក​បាន​បន្តថា​ ប្រសិនបើ​អត់​មាន​វត្ត​អារាម​សម្រាប់​និស្សិត​ស្នាក់​នៅទេភាគច្រើន​និស្សិត​ត្រូវ​បោះបង់​ចោល​ការសិក្សា​ដោយសារ​មិនមាន​លទ្ធភាព​ជួល​ផ្ទះ​ស្នាក់នៅ​បន្ត​ការសិក្សា​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម