ព័ត៌មានជាតិ
អ្នកចាក់វ៉ាក់សាំងរួចរាល់ចូលមកកម្ពុជាមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួចរាល់ពេលចូលមកប្រទេសកម្ពុជាមិនតម្រូវឱ្យធ្វើចត្តាឡីស័កដូចមុនទៀតទេ។តាមរយៈសារសំឡេងពិសេសនៅថ្ងៃនេះ សម្តេចតេជោបានមានប្រសាសន៍ថាយើងចាំបាច់កែប្រែការអនុវត្តការធ្វើចត្តាឡីស័កដែលបច្ចុប្បន្នអនុវត្តចំពោះអ្នកចាក់វ៉ាក់សាំងបានពីរដូសពេលមកដល់កម្ពុជាត្រូវធ្វើចត្តាឡីស័យចំនួន៧ថ្ងៃ។ចំណែកធុរជន និងគណៈប្រតិភូ ខ្មែរត្រឡប់មកពីបរទេសធ្វើចត្តាឡីស័ក៣ថ្ងៃ អ្នកដែលមិនបានចាក់វ៉ាក់សាំងធ្វើ១៤ថ្ងៃនិងធ្វើតេស្តដោយម៉ាស៊ីនPCRដដែលព្រមទាំងត្រៀមអនុវត្តចំពោះអ្នកទេសចរវ៉ាក់សាំងត្រូវធ្វើ៥ថ្ងៃនៅតំបន់ដែលខ្លួនស្នាក់នៅ។

សម្តេចតេជោបានបន្តថាដោយសារសភាពការណ៍ប្រែប្រួលយើងត្រូវផ្លាស់ប្តូរការអនុវត្តការធ្វើចត្តាឡីស័កឡើងវិញដោយសារប្រទេសយើងបានចាក់វ៉ាក់សាំងពេញលេញគ្របដណ្តប់អត្រាជិត៨៨ភាគរយ នៃចំនួនប្រជាជនសរុប១៦លាននាក់។ដូច្នេះមិនមានតម្រូវការឱ្យធ្វើចត្តាឡីស័កទៀតទេលើកលែងតែអ្នកដែលមិនបានចាក់វ៉ាក់សាំងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ និងធ្វើតេស្តដោយម៉ាស៊ីនPCRដដែល។
សម្តេចបានបន្ថែមថាសម្រាប់អ្នកដែលចាក់វ៉ាក់សាំងរួចទាំងជនជាតិខ្មែរនិងបរទេសចូលមកកម្ពុជាធ្វើដំណើរតាមផ្លូវអាកាស ផ្លូវទឹកនិងផ្លូវគោកមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេប៉ុន្តែត្រូវយកសំណាករកមេរោគកូវីដ១៩ដោយឧបករណ៍តេស្តរហ័សដោយត្រូវរង់ចាំត្រឹម១៥ទៅ២០នាទីប៉ុណ្ណោះ។បើលទ្ធផលតេស្តអវិជ្ជមានបងប្អូនមានលទ្ធភាពចេញដំណើរទៅកាន់កន្លែងណាមួយក្នុងក្របខណ្ឌទូទាំងប្រទេស ដោយគ្មានការកំណត់ទៅតាមចំណង់ចំណូលចិត្តតែម្តង។

សម្តេចបានបញ្ជាក់ថា«ការអនុវត្តនេះដោយគ្មានការរើសអើងទាំងបងប្អូនខ្មែររស់នៅបរទេស អ្នកធុរកិច្ច ជនបរទេសគឺអនុវត្តដូចៗគ្នាហើយបងប្អូនមកពីបរទេសដែលកំពុងធ្វើចត្តាឡីស័កត្រូវបានអនុញ្ញាតឱ្យចាកចេញនៅថ្ងៃស្អែកនេះតែម្តងហើយបទបញ្ជានេះត្រូវអនុវត្តពីថ្ងៃស្អែកនេះនៅគ្រប់ច្រកចេញចូលតាមផ្លូវទឹកផ្លូវគោកនិងផ្លូវអាកាស»។
សម្តេចបានបញ្ជាក់បន្ថែមថា« ដូច្នេះនេះគឺជាវិធីពន្លឿននៃការបើកប្រទេសនិងសម្រួលដល់ប្រជាពលរដ្ឋរបស់យើងព្រោះខ្ញុំដឹងថាបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនបានចាកចេញទៅក្រៅប្រទេសតែព្រួយបារម្ភពេលត្រឡប់មកក្នុងប្រទេសយើងវិញដោយចាំបាច់ធ្វើចត្តាឡីស័កនិងបងប្អូនខ្មែរយើងនៅក្រៅប្រទេសក៏ចង់វិលត្រឡប់មកស្រុកកំណើតវិញប៉ុន្តែព្រួយបារម្ភអំពីការធ្វើចត្តាឡីស័កដូចគ្នា»។
សម្តេចបានបន្តថាឥឡូវនេះបងប្អូនទាំងអស់មិនចាំបាច់មានការព្រួយបារម្ភទៀតទេដោយបងប្អូនមុននឹងចេញដំណើរពីក្រៅប្រទេសត្រូវធ្វើតេស្តនិងមានវិញ្ញាបនបត្របញ្ជាក់ថាមិនមានកូវីដរយៈពេល៧២ម៉ោងហើយពេលមកដល់កម្ពុជាត្រឹមតែធ្វើតេស្តរហ័សចំណាយពេលពី១៥ទៅ២០នាទីប៉ុណ្ណោះហើយបើលទ្ធផលអវិជ្ជមានអាចធ្វើដំណើរបានក្នុងក្របខ័ណ្ឌទូទាំងប្រទេសដោយមិនមានការរាំងណាមួយកើតឡើងនោះទេ។ជាមួយគ្នាដែរសម្តេចស្នើដល់ក្រសួងទេសចរណ៍ក្រសួងសុខាភិបាលក៏ដូចជាផ្នែកពាក់ព័ន្ធនានាអនុវត្តវិធានការនេះចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ