Connect with us

ព័ត៌មានជាតិ

ការប្រឡងឌីប្លូម ចាប់ផ្ដើមដំណើរការព្រឹកនេះ

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡាបានបើកការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមនៅថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ២០២១នេះ ជាមួយវិធានការការពារយ៉ាងតឹងរ៉ឹងដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ការប្រឡងឌីប្លូមឆ្នាំនេះ ក្រសួងអប់រំនៅតែបន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងជូនគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជននីមួយៗដែលមានអនុវិទ្យាល័យ និងវិទ្យាល័យក្នុងការរៀបចំដំណើរការប្រឡង ដោយខ្លួនឯងពោលគឺចាប់តាំងពីការរៀបចំប្រធានវិញ្ញាសាដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុនិងការប្រកាសលទ្ធផលប្រឡងជាដើម។

នៅមុនពេលប្រឡងក្រសួងអប់រំបានណែនាំឱ្យសាលានីមួយៗធ្វើអនាម័យ បោសសម្អាតបន្ទប់ អគារ បរិវេណ និងរៀបចំកន្លែងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ រម្ងាប់មេរោគលើតុ កៅអី ដៃទ្វារ បង្កាន់ដៃ ផ្ទៃរាបបន្ទប់ប្រឡង និងកន្លែងចាប់កាន់ញឹកញាប់។

ជាមួយគ្នានេះដែរត្រូវពិនិត្យលទ្ធភាពរៀបចំគំនូសគម្លាតសុវត្ថិភាពនៅក្នុងបរិវេណគ្រឹះស្ថានសិក្សា រៀបចំតុកៅអីសម្រាប់ បេក្ខជនក្នុងបន្ទប់ប្រឡងនីមួយៗ ដោយរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥ម៉ែត  រៀបចំកន្លែងបិទបញ្ជីឈ្មោះបេក្ខជននៅច្រើនកន្លែង ដើម្បីរក្សានូវគម្លាតសុវត្ថិភាពសម្រាប់បេក្ខជនមើលឈ្មោះ រៀបចំកន្លែងលាងសម្អាតដៃ និងបង្គន់អនាម័យសម្រាប់ប្រើប្រាស់ជាប្រចាំរៀបចំសម្ភារៈអនាម័យដូចជា សាប៊ូទឹកអាល់កុល ឬអាល់កុលដែលលាងដៃ សម្រាប់ប្រើប្រាស់នៅតាមគ្រឹះស្ថានសិក្សាដែលជាមណ្ឌលប្រឡងនីមួយៗ។

លើសពីនេះទៀតត្រូវ រៀបចំបន្ទប់ប្រឡ ងបម្រុងដោយឡែកសម្រាប់បេក្ខជនដែលមានកម្ដៅលើសពី៣៧.៥អង្សាសេ និង បេក្ខជនដែលស្ថិតក្នុងកំឡុងពេលចត្តាឡីស័ក។

ក្នុងករណីរកឃើញអ្នកមានកម្តៅលើសពី៣៧,៥អង្សាសេ ត្រូវ វាស់ស្ទង់កម្តៅម្តងទៀតជាលើកទី២ ក្រោយរយៈពេល៥នាទី និងអនុញ្ញាតឱ្យចូលបន្ទប់ប្រឡងកន្លែងបំពេញភារកិច្ចរបស់ខ្លួនប្រសិនបើកម្ដៅចុះធម្មតាវិញ។

ករណីដែលស្ទង់កម្ដៅលើកទី២នៅតែខ្ពស់លើសពី៣៧,៥អង្សាសេដដែល ចំពោះបេក្ខជនត្រូវ បញ្ជូនគាត់ទៅបន្ទប់ប្រឡងដាច់ដោយឡែកដែលបានត្រៀមបម្រុងទុកដោយរក្សាលេខតុ លេខបន្ទប់ ដដែលនិងបញ្ជូនសន្លឹកកិច្ចការរបស់បេក្ខជនដាក់នៅក្នុងកិច្ចការបេក្ខជននៅបន្ទប់ដើមតាមម៉ោង មុខវិជ្ជានីមួយៗ។

ដោយឡែកចំពោះគណៈមេប្រយោគនិងគណៈកម្មការនានា ត្រូវអនុញ្ញាតឱ្យ ឈប់សម្រាកនិងណែនាំឱ្យរកសេវាសុខភាពសមស្រប។

លោក រស់ សុវា ចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថា ឆ្នាំនេះមានបេក្ខជនត្រៀមចូលរួមប្រឡងឌីប្លូមនៅទូទាំងប្រទេសចំនួន១៦២ ៥៨៩ នាក់នារី ៨៧ ៨៧១នាក់ចែកជា១៧២២មណ្ឌលនិង៧៣២៧ បន្ទប់មានការថយចុះខណៈឆ្នាំមុនមានបេក្ខជនចូលរួមប្រឡងចំនួន១៨៦៤១៦នាក់ក្នុងនោះនារី ចំនួន៩៧៩៩១នាក់មាន១៦៨៤មណ្ឌលចែកជា៧៤០៧បន្ទប់។

បើតាមក្រសួងអប់រំមុខវិជ្ជាដែលត្រូវប្រឡងមានចំនួន ១០មុខវិជ្ជា ត្រូវជា១១ វិញ្ញាសា រួមមានតែងសេចក្ដី .គីមីវិទ្យា .ផែនដីនិងបរិស្ថានវិទ្យា .រូបវិទ្យា .ភូមិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជាគណិតវិទ្យា ការសរសេរតាមអាន  ជីវវិទ្យា ប្រវត្តិវិទ្យា និង ភាសាបរទេស។

ចំពោះរបបពិន្ទុដែលបេក្ខជនទទួលបានជាអតិបរមាមានចំនួន៤៤៥ពិន្ទុនិងរបបពិន្ទុប្រចាំឆ្នាំ១០០ពិន្ទុសរុបពិន្ទុទាំងអស់៥៤៥ពិន្ទុ។ប៉ុន្តែដោយសារភាសាបរទេសជាវិញ្ញាសាស្ម័គ្រ។ ដូចនេះពិន្ទុប្រឡងជាប់គឺ ៥៤៥ដក២៥រួចចែកនឹង២ស្មើនឹង២៦០ពិន្ទុសំរាប់បេក្ខជនចំណេះទូទៅនិងបំពេញវិជ្ចា។ចំពោះបេក្ខជនស្វ័យរិនពិន្ទុជាប់៤៤៥ដក២៥ចែកនឹង២ស្មើនឹង២១០ពិន្ទុ។

ពិន្ទុដែលទទួលបាននិទ្ទេសមធ្យមគឺចាប់ពី២៦០ដល់៣៣៧ពិន្ទុ និទ្ទេសល្អបង្គួរចាប់ពី៣៣៨ដល់៤១៥ពិន្ទុនិងនិទ្ទេសល្អចាប់៤១៦ពិន្ទុឡើងទៅសម្រាប់បេក្ខជនចំណេះទូទៅនិងបំពេញវិជ្ជា។ចំពោះបេក្ខជនស័្វយរិនពិន្ទុចាប់ពី២១០​ដល់២៧២​ទទួលនិទ្ទេសមធ្យម។ ពិន្ទុចាប់ពី២៧៣ដល់៣៣៥ទទួលបាននិទ្ទេសល្អបង្គួរនិងពិន្ទូចាប់ពី៣៣៦ឡើងទៅទទួលបាននិទ្ទេសល្អ។

គួរបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥ខែ វិច្ឆិកា ២០២១និងប្រកាស​លទ្ធផលប្រឡងនៅ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ខណៈឆ្នាំមុនទោះបីជាក្រសួងបានរៀបចំការប្រឡងក៏ដោយក៏ក្រសួងបានសម្រេចឱ្យបេក្ខជនដែលបានដាក់ពាក្យប្រឡងឱ្យជាប់ទាំអស់គ្នាដោយមិនមានអ្នកធ្លាក់ឡើយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម