ព័ត៌មានជាតិ
តំបន់ប្រវត្តិសាស្រ្តសង្រ្គាម ១៤ កន្លែង មិនអាចរំលងបាន បើទៅលេងខេត្តឧត្តរមានជ័យ
ស្ថិតនៅឆ្ងាយជាប់ព្រំដែនថៃ ខេត្តឧត្តរមានជ័យមានសក្តានុពលទេសចរណ៍យ៉ាងច្រើនអនេក។
លោកស្រី ធិននី មុន្នីរស្មី ប្រធានមន្ទីរទេសចរណ៍បានឲ្យកម្ពុជាថ្មីដឹងថា ខេត្តឧត្តរមានជ័យមានរមណីយដ្ឋានទេសចរណ៍ជិត ៤០ កន្លែង។ ក្រៅពីតំបន់ប្រាសាទបុរាណ ធម្មជាតិ គឺមរតកតំបន់សង្គ្រាម ខណៈខេត្តនេះជាតំបន់សមរភូមិប្រយុទ្ធចុងក្រោយ មានបន្សល់ទុកស្លាកស្នាមប្រវត្តិសាស្រ្ត ដែលភ្ញៀវទេសចរណ៍ប៉ងប្រាថ្នាចង់ស្វែងយល់។
បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ អតីតតំបន់គ្រប់គ្រងដោយខ្មែរក្រហមមានរមនីយដ្ឋានទេសចរណ៍សង្រ្គាម ១៤ កន្លែង សម្រាប់ភ្ញៀវទស្សនា។
កម្ពុជាថ្មីសូមណែនាំបង្ហាញតំបន់ទេសចរណ៍ និងតំបន់ប្រវត្តិសាស្រ្តនៅខេត្តឧត្តរមានជ័យ។
រមណីយដ្ឋានទេសចរណ៍ និងតំបន់ប្រវត្តិសាស្ត្រសង្គ្រាមទាំង ១៤ចំនុច
-ផ្ទះតាម៉ុកសារៈមន្ទីរ ជាតំបន់ប្រវត្តិសាស្ត្រសង្គ្រាម មានទីតាំងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង មានចម្ងាយ ៨០គ.ម ពីទីរួមខេត្ត។

-កន្លែងដុតខ្មោចប៉ុលពត ជាតំបន់ប្រវត្តិសាស្ត្រសង្គ្រាម មានទីតាំងភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង មានចម្ងាយ៨៤គ.ម ពីទីរួមខេត្ត។
-កន្លែងកាត់ទោសប៉ុលពត ជាតំបន់ប្រវត្តិសាស្ត្រសង្គ្រាម មានទីតាំងភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង មានចម្ងាយ ៩៥គ.ម ពីទីរួមខេត្ត។
-ផ្ទះតាម៉ុក ផ្ទះកណ្តាល លើខ្នងភ្នំដងរ៉ែក ជាតំបន់ប្រវត្តិសាស្ត្រសង្គ្រាម មានទីតាំងភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង មានចម្ងាយ ១០០គ.ម ពីទីរួមខេត្ត។
-កន្លែងកែឆ្នៃគ្រាប់កាំភ្លើងលើភ្នំ២០០ ជាតំបន់ប្រវត្តិសាស្ត្រសង្គ្រាម មានទីតាំងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង មានចម្ងាយ ៩៥ គ.ម ពីទីរួមខេត្ត។

-ផ្ទះប៉ុល ពត ខៀវ សំផន ជាតំបន់ប្រវត្តិសាស្ត្រសង្គ្រាម មានទីតាំងភូមិអូរក្រញូង ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង មានចម្ងាយ ១១០គ.ម ពីទីរួមខេត្ត។
-ឃ្លាំងដាក់សម្ភារៈជើងភ្នំ ជាតំបន់ប្រវត្តិសាស្ត្រសង្គ្រាម មានទីតាំងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង មានចម្ងាយ ៩០គ.ម ពីទីរួមខេត្ត។
-កន្លែងដុតខ្មោចសុនសេន ជាតំបន់ប្រវត្តិសាស្ត្រសង្គ្រាម មានទីតាំងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង មានចម្ងាយ ៨៧គ.ម ពីទីរួមខេត្ត។
-ស្រែគំរូ ជាតំបន់ប្រវត្តិសាស្ត្រសង្គ្រាម មានទីតាំងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង មានចម្ងាយ ៨៦គ.ម ពីទីរួមខេត្ត។
-ទីតាំងការដ្ឋានដឹកជញ្ជូនតាម៉ុក ជាតំបន់ប្រវត្តិសាស្ត្រសង្គ្រាម មានទីតាំង ភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង មានចម្ងាយ ៨៦គ.ម ពីទីរួមខេត្ត។
-បឹងអន្លង់វែង ជាតំបន់ប្រវត្តិសាស្ត្រសង្គ្រាម មានទីតាំងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង មានចម្ងាយ ៨០គ.ម ពីទីរួមខេត្ត។
-អតីតទីកន្លែងមន្ទីរពេទ្យតាម៉ុក ជាតំបន់ប្រវត្តិសាស្ត្រសង្គ្រាម មានទីតាំងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង មានចម្ងាយ ៨០គ.ម ពីទីរួមខេត្ត។

-អតីតទីកន្លែងសាលារៀនតាម៉ុក ជាតំបន់ប្រវត្តិសាស្ត្រសង្គ្រាម មានទីតាំងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង មានចម្ងាយ ៨០គ.ម ពីទីរួមខេត្ត។
-ស្ពានតាម៉ុក ជាតំបន់ប្រវត្តិសាស្ត្រសង្គ្រាម មានទីតាំងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង មានចម្ងាយ ៨០គ.ម ពីទីរួមខេត្ត។
តំបន់មានសក្តានុពលទេសចរណ៍ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍
-ទំនប់ស្ទឹងស្រែងទី១ (ទំនប់ចុងកាល់) ជាតំបន់សក្តានុពលកែច្នៃ មានទីតាំងនៅភូមិគោកវត្ត ឃុំចុងកាល់ ស្រុកចុងកាល់ មានចម្ងាយ ៥៥គ.ម ពីទីរួមខេត្ត កម្សាន្តបានរដូវវស្សាពី (ខែឧសភា ដល់ខែតុលា)។
-ទំនប់ស្ទឹងស្រែងទី២ (អាតោ) ជាតំបន់សក្តានុពលកែច្នៃ មានទីតាំងនៅភូមិអាតោ ឃុំពង្រ ស្រុកចុងកាល់ មានចម្ងាយ ៥៨ គ.ម ពីទីរួមខេត្ត។
-ទំនប់ថ្មី ជាតំបន់សក្តានុពលកែច្នៃ មានទីតាំងនៅភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង មានចម្ងាយ ៦៥ គ.ម ពីទីរួមខេត្ត។
-ទឹកធ្លាក់អូរស្វាយ ជាតំបន់ធម្មជាតិមានទីតាំងនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ មានចម្ងាយ ១០៥គ.ម ពីទីរួមខេត្ត។

-ទឹកធ្លាក់ដាចំប៉ី ជាតំបន់ធម្មជាតិមានទីតាំងនៅភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង មានចម្ងាយ ៣៥គ.ម ពីទីរួមខេត្ត។
-រលុះធំ ជាតំបន់ធម្មជាតិមានទីតាំងនៅភូមិត្រពាំងទូង សង្កាត់កូនក្រៀល ក្រុងសំរោង មានចម្ងាយ ១៨គ.ម ពីទីរួមខេត្ត។
-សង្ឃរុក្ខវ័ន ជាសហគមន៍ទេសចរណ៍មានទីតាំងនៅភូមិឈូកមាស ឃុំកូនក្រៀល ស្រុកសំរោង មានចម្ងាយ ៤២គ.ម ពីទីរួមខេត្ត។
-ភ្នំដងរែកសម្រែកព្រៃស្រស់ ជាសហគមន៍ទេសចរណ៍មានទីតាំងនៅភូមិសែនមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល មានចម្ងាយ ៣៥គ.ម ពីទីរួមខេត្ត។
-ទឹកធ្លាក់អូរទឹកចោល ជាតំបន់ធម្មជាតិមានទីតាំងនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល មានចម្ងាយ ២៦ គ.ម ពីទីរួមខេត្ត។
-សហគមន៍សាមគ្គី ជាសហគមន៍ទេសចរណ៍មានទីតាំងនៅភូមិទឹកជប់ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង មានចម្ងាយ ២៧គ.ម ពីទីរួមខេត្ត។
កន្លែងដែលមានសក្តានុពលទេសចរណ៍ ធម្មជាតិ កែច្នៃ (សួន កម្សាន្ត)
-សួនលំហែជើងភ្នំជប់គគី ជាតំបន់កែច្នៃ មានទីតាំងនៅភូមិចាន់ក្រហម ឃុំគោកមន ស្រុកបន្ទាយអំពិល មានចម្ងាយ ៥៥ គ.ម ពីទីរួមខេត្ត។
-បឹងស្នោ ជាតំបន់សក្តានុពលប្រាសាទប្រវត្តិសាស្ត្របុរាណ មានទីតាំងនៅភូមិឈូក ឃុំសំរោង ស្រុកសំរោង។
កសិ-ទេសចរណ៍ និងអេកូទេសចរណ៍
-មន្ទីរពិសោធន៍កសិកម្មកូនគ្រៀល ជាតំបន់កសិទេសចរណ៍មានទីតាំងនៅក្រុងសំរោង ទីរួមខេត្ត។
-ចំការឬស្សី ជាតំបន់កសិទេសចរណ៍មានទីតាំងនៅស្រុកអន្លង់វែង។
កន្លែងទេសចរណ៍វប្បធម៌ ប្រាសាទប្រវត្តិសាស្ត្របុរាណ
-ប្រាសាទតាមាន់ ជាតំបន់សក្តានុពលប្រាសាទបុរាណមានទីតាំងនៅភូមិគូរ ឃុំគោកមន ស្រុកបន្ទាយអំពិល មានចម្ងាយ ៥០គ.ម ពីទីរួមខេត្ត។

-ប្រាសាទតាក្របី ជាតំបន់សក្តានុពលប្រាសាទបុរាណមានទីតាំងនៅភូមិគូរ, ឃុំគោកមន ស្រុកបន្ទាយអំពិល មានចម្ងាយ ៥៥គ.ម ពីទីរួមខេត្ត។
-ប្រាសាទត្រពាំងប្រាសាទ ជាតំបន់សក្តានុពលប្រាសាទបុរាណមានទីតាំងនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ មានចម្ងាយ ១១០គ.ម ពីទីរួមខេត្ត។
-ប្រាសាទព្រហ្មកិល ជាតំបន់សក្តានុពលប្រាសាទបុរាណមានទីតាំងនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ មានចម្ងាយ ៣២គ.ម ពីទីរួមខេត្ត។
-ស្ពានទ័ព ជាតំបន់សក្តានុពលប្រាសាទបុរាណមានទីតាំងនៅភូមិជើងទៀន,ឃុំជើងទៀន ស្រុកចុងកាល់ មានចម្ងាយ ៣២គ.ម ពីទីរួមខេត្ត។
-ប្រាសាទជ័យក្បូរ ជាតំបន់សក្តានុពលប្រាសាទបុរាណមានទីតាំងនៅភូមិឈូក ឃុំក្រសាំង ស្រុកចុងកាល់ មានចម្ងាយ ២៥គ.ម ពីទីរួមខេត្ត។
-ប្រាសាទល្បើកស្មោច ជាតំបន់សក្តានុពលប្រាសាទបុរាណមានទីតាំងនៅភូមិខ្ទំ ឃុំកូនក្រៀល ស្រុកសំរោង មានចម្ងាយ ១១.៧គ.ម ពីទីរួមខេត្ត។
-ប្រាសាទធំ (ប្រាសាទអូរសា្វយ) ជាតំបន់សក្តានុពលប្រាសាទបុរាណមានទីតាំងនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ មានចម្ងាយ ១២០គ.ម ពីទីរួមខេត្ត។
-វត្តប្រាសាទរាជាសំរោង ជាតំបន់សក្តានុពលប្រាសាទបុរាណមានទីតាំងនៅភូមិសំរោង ឃុំសំរោង ស្រុកសំរោង។
-ប្រាសាទខ្នារ ជាតំបន់សក្តានុពលប្រាសាទបុរាណមានទីតាំងនៅភូមិត្រពាំងត្រាវ ឃុំបន្សាយរាក់ ស្រុកសំរោង មានចម្ងាយ ២០គ.ម ពីទីរួមខេត្ត៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម៦ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៨ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ