ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ដំណើរការប្រឡងឌីប្លូម នៅទូទាំងប្រទេស ប្រព្រឹត្តិទៅដោយរលូន
អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ដំណើរការប្រឡងឌីប្លូម នៅថ្ងៃទី ១៥ វិច្ឆិកា ២០២១ នៅទូទាំងប្រទេសប្រព្រឹត្តិទៅដោយរលូន និងមានភាពល្អប្រសើរ ដោយបេក្ខជនអនុវត្តទៅតាមការណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី១៥វិច្ឆិកានេះ ថា «ជាទូទៅ ដំណើការប្រឡងឌីប្លូម នាថ្ងៃ១៥ វិច្ឆិកា ២០២១ កំពុងប្រព្រឹត្តិទៅដោយមានលទ្ធផល អាចទទួលយកបាន។ ការប្រឡងឌីប្លូម ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព»។

ចំណែកលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសា សន៍នៅព្រឹកនេះដែរថា «សម្រាប់ព្រឹកថ្ងៃទី ១៥ វិច្ឆិកា ២០២១នេះ គ្រប់មណ្ឌលប្រឡងដំណើរការធម្មតា ពុំមានបញ្ហាអ្វី គួរឲ្យកត់សម្គាល់ទេ»។
លោកបានបន្តថា តាមមណ្ឌលនីមួយៗ បានអនុវត្តតាមការណែនាំបានល្អប្រសើរ ហើយគ្រប់ច្រកចូលក្នុងមណ្ឌល មានឧបករណ៍បាញ់អាល់កុល និងវាស់កំដៅ និងមានការរៀបចំបន្ទប់បម្រុងសម្រាប់ដាក់បេក្ខជនប្រឡង ដែលបានវាស់កំដៅលើសពី ៣៧.៥អង្សាសេឡើងទៅ។ ក្នុងនោះលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស សុទ្ធតែពាក់ម៉ាស់ទាំងអស់គ្នា ដើម្បីការពារការឆ្លរាលដាលជំងឺកូវីដ-១៩។

លោកប្រធានមន្ទីរ បានបន្តទៀតថា សម្រាប់ឆ្នាំនេះ មានបេក្ខជនចូលរួមប្រឡងឌីប្លូមចំនួន ១៥៨៥៨នាក់ មាន ៦៣ មណ្ឌល ចែកចេញជា ៦៦៤បន្ទប់ មានការថយចុះ ខណៈឆ្នាំមុនមានបេក្ខជនចូលរួមប្រឡង ២១៥៣២នាក់។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា បឋមភូមិនៅឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយមានបេក្ខជនចូលរួមប្រឡងចំនួន ១៦២ ៥៨៩ នាក់ នារី ៨៧ ៨៧១នាក់មានចំនួន ១៧២២មណ្ឌលចែកជា ៧៣២៧បន្ទប់មានការថយចុះ ខណៈឆ្នាំមុនមានបេក្ខជនចូលរួមប្រឡងចំនួន ១៨៦៤១៦នាក់ក្នុងនោះនារី ចំនួន ៩៧៩៩១នាក់មាន ១៦៨៤មណ្ឌលចែកជា ៧៤០៧បន្ទប់។
ឆ្នាំមុនទោះបីជាក្រសួង បានរៀបចំការប្រឡងក៏ដោយ ក៏ក្រសួងបានសម្រេចឲ្យបេក្ខជន ដែលបានដាក់ពាក្យប្រឡងឲ្យជាប់ទាំអស់គ្នា ដោយមិនមានអ្នកធ្លាក់ឡើយ៕
អត្ថបទ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ