ព័ត៌មានជាតិ
ត្រឹមថ្ងៃទី២៩ ធ្នូ ត្រូវបញ្ចប់ស្ថាបនាផ្លូវ ៣៨ ខ្សែនៅក្រុងសៀមរាប
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានជំរុញឱ្យអង្គភាពសាងសង់ទាំងអស់ ខិតខំប្រឹងប្រែងបញ្ចប់គម្រោងសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឱ្យត្រូវនឹងថ្ងៃបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំកិច្ចពិនិត្យមើលវឌ្ឍនភាពការងារនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបកាលពីចុងសប្តាហ៍នេះ លោកជា សុផារ៉ា ក៏បានស្នើឱ្យអាជ្ញាធរខេត្ត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ៣៨ខ្សែ ចូលរួមដាំស្មៅបន្ថែម ដើម្បីបង្កើនសោភ័ណភាពដងផ្លូវ និងចូលរួមចំណែកថែរក្សាដើម្បីកែប្រែមុខមាត់ទីក្រុង យើងដើម្បីទទួលភ្ញៀវទេសចរនៅពេលខាងមុខនេះ។

លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យមន្ទីរជុំវិញខេត្តរួមមានមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរពាក់ព័ន្ធផ្សេងទៀត ជួយសម្របសម្រួលបញ្ហានេះជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យគាត់បានចូលរួមសកម្មភាពនេះ និងបានស្នើឱ្យអាជ្ញាធរខេត្តបង់ជូនប្រជាពលរដ្ឋវិញនូវសេវាតភ្ជាប់តំណលូឱ្យបានគ្រប់ចំនួន១០០% ដែលពួកគាត់បានបង់ជូនសម្រាប់ការតភ្ជាប់តំណលូពីផ្ទះគាត់ទៅកាន់ប្រព័ន្ធលូមេកន្លងមក ដោយសារយើងបានទទួលការអនុម័តជាគោលការណ៍ពីសម្ដេចនាយករដ្ឋមន្ត្រីតេជោរួចហើយ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងអំពីការតភ្ជាប់ប្រព័ន្ធបណ្ដាញលូទឹកភ្លៀង និងលូទឹកកខ្វក់ពីខ្នងផ្ទះប្រជាពលរដ្ឋមកប្រព័ន្ធលូមេចំនួន១២២៩៩តំណ ជូនប្រជាជនពលរដ្ឋដោយឥតគិតថ្លៃ និងការសាងសង់ចំណតរថយន្តដោយប្រើប្រាស់បេតុងសរសៃដែក កម្រាស់១៥ សង់ទីម៉ែត្រនៅលើផ្លូវលេខជាតិ៦ ក្នុងទីរួមខេត្តសៀមរាប តាមការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រីលើសំណើសុំរបស់សម្តេចពិជ័យសេនាឧបនាយករដ្ឋមន្ត្រី ដើម្បីផ្ដល់ជាចំណងដៃថ្មីមួយទៀតជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅលើដងផ្លូវ៣៨ ខ្សែ និងបានជំរុញឱ្យអង្គភាពសាងសង់ ទាំង៨ខិតខំប្រឹងប្រែងបំពេញការងារទាំងនេះឱ្យបានចប់សព្វគ្រប់ តាមផែនការដែលបានគ្រោងទុក។

លោកទេសរដ្ឋមន្ត្រី ក៏បានស្នើផងដែរឱ្យអង្គភាពទាំង៨ ត្រូវលាងសម្អាតការដ្ឋាន គ្រឿងចក្រ សម្ភារៈ បរិក្ខាររបស់ខ្លួនឱ្យបានត្រឹមត្រូវ និងត្រូវរើចេញនូវសម្ភារៈដែលនៅសេសសល់ ដោយមិនត្រូវទុករាយប៉ាយ តាមដងផ្លូវធ្វើឱ្យខូចសណ្ដាប់ធ្នាប់សាធារណៈ និងបានស្នើឱ្យអាជ្ញាធរដែនដីជួយពន្យល់ ផ្សព្វផ្សាយ និង ណែនាំបងប្អូនប្រជាពលរដ្ឋ អំពីការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈនៅតាមដងផ្លូវទាំងនោះ ដោយហេតុ ថាមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានយករថយន្តរបស់ខ្លួនទៅចតលើចិញ្ចើមផ្លូវ ធ្វើឱ្យប៉ះពាល់ដល់ខឿនចិញ្ចើមផ្លូវ និងបែកកម្រាលក្រានីតនៅតាមទីតាំងមួយចំនួនផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ថវិកាសាងសង់ផ្លូវចំនួន ៣៨ ខ្សែ ជាពិសេសដែលបានផ្ដល់ថវិកាបន្ថែមទៀត ដើម្បីតភ្ជាប់តំណលូទៅកាន់ប្រព័ន្ធលូមេជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងសាងសង់កន្លែងចតរថយន្តដើម្បីសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋលើផ្លូវជាតិលេខ៦ផងដែរ។
គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាបគិតមកដល់ពេលនេះសម្រេចបានជិត៩០%៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ