ព័ត៌មានជាតិ
បាត់ដំបងឆ្នាំនេះ គ្មានការអុំទូកនោះទេ
ខេត្តបាត់ដំបង÷ ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងបានលើកឡើងប្រហាក់ប្រហែលគ្នានៅចុងសប្តាហ៍នេះ ខណៈពិធីបុណ្យអុំទូកបានផ្អាកពីរឆ្នាំជាប់គ្នា។
យុវជន សីលា ក្នុងចំណោមយុវជនជាសិស្សនិស្សិតជាច្រើនទៀត ក្នុងក្រុមទប់ស្កាត់អំពើជួញដូរមនុស្សបានលើកឡើងថា រូបគេពិតជាចង់ឃើញព្រឹត្តិការណ៍អុំទូករៀបចំជារៀងរាល់ឆ្នាំ ក្រោយពិធីដ៏សប្បាយរីករាយបំផុតនេះខកខានមួយឆ្នាំទៅហើយ ហើយឆ្នាំនេះក៏បានផ្អាកបន្តទៀត។

យុវជនរូបនេះបានលើកឡើងថា ២ឆ្នាំហើយដែលពិធីបុណ្យប្រពៃណីដ៏ធំនេះត្រូវបានផ្អាក ដោយសារវិបត្តិជំងឺកូវីដអូសបន្លាយ។
យុវជនរូបនេះបានបញ្ជាពីតម្លៃនៃពិធីបុណ្យអុំទូក ជាពិធី១ក្នុងចំណោមពិធីបុណ្យជាតិផ្សេងទៀត សំខាន់ជាប្រវត្តិសាស្ត្រតាំងពីជំនាន់ដើមរៀងរហូតមក ស្របជាមួយភាពសប្បាយរីករាយក្នុងពិធីនេះផង។
អាជីករមួយរូបបានលើកឡើងនៅព្រឹកថ្ងៃទី១៥ខែវិច្ឆកានេះថា ការផ្អាកបន្តទៀតនៅឆ្នាំនេះពិតជារឿងខកចិត្ត ខណះពួកគាត់ត្រៀមខ្លួនអាចលក់ដូរខ្លះៗដើម្បីរកផលកម្រៃសេដ្ឋកិច្ចគ្រួសារ។
ការត្រៀមខ្លួនរបស់ពលរដ្ឋនិងយុវជនសិស្សានុសិស្សក្នុងខេត្តបាត់ដំបង ដើម្បីចូលរួមក្នុងពិធីនេះត្រូវបានខកបំណងដោយសារវិបត្តិជំងឺកូវីដរារាំង។

ពាក់ព័ន្ធពិធីបុណ្យអុំទូកដែលពលរដ្ឋត្រៀមនឹងចូលរួមសប្បាយនេះ លោកសុខ លូ អភិបាលខេត្តបាត់ដំបងដែលទើបទទួលតំណែងថ្មីបានឆ្លើយតបសំនួរកម្ពុជាថ្មីយ៉ាងខ្លីដូច្នេះថា “អត់បានរៀបចំធ្វើទេ”។ លោកមិនបានពន្យល់ហេតុផលណាមួយ តាមរយះកម្ពុជាថ្មីដល់ពលរដ្ឋនិងយុវជនសិស្សានុសិស្ស ក៏ដូចជាមហាជនក្នុងខេត្តឲ្យបានយល់ច្បាស់អំពីហេតុផលនៃការខកខានប្រារព្វពិធីមួយនេះនោះទេ។
ពាក់ព័ន្ធពិធីបុណ្យអុំទូកប្រារព្ធធ្វើតាំងពីសម័យបុរាណកាលមកក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ក្នុងឆ្នាំ (១១៨១នៃគ.ស) រហូតមកដល់បច្ចុប្បន្ន ដើម្បីរំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ។
រដ្ឋាភិបាលបានសម្រេចផ្អាកពិធីបុណ្យអុំទូកជាថ្មីម្តងទៀតសម្រាប់ឆ្នាំ២០២១នេះ ដោយបារម្ភអំពីការឆ្លងរាតត្បាតជំងឺកូវីដ១៩។ នៅឆ្នាំ២០២១នេះ ពិធីបុណ្យអុំទូក គ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា តែរដ្ឋាភិបាលបានសម្រេចផ្អាកពីរឆ្នាំជាប់គ្នា៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម១០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង