ព័ត៌មានជាតិ
មេមាន់ពូជថ្មី ផ្តល់ឱកាសនូវស៊ុតច្រើនរាល់ថ្ងៃដល់អ្នកចិញ្ចឹម
ជម្រើសក្នុងការចាប់យកមុខរបរណាមួយរបស់កសិករក្នុងការចិញ្ចឹមសត្វគ្រប់ប្រភេទក៏ត្រូវមានជម្រើសណាមួយដ៏ពិតប្រាកដដោយគិតទាំងពេលវេលានិងប្រាក់ចំណូលពីការចិញ្ចឹមសត្វនោះផងដែរ។ យ៉ាងណាមិញក្នុងការចិញ្ចឹមមាន់ក្នុងស្រុកក៏ដូច្នោះដែរ។ ដោយឡែកថ្មីៗនេះមានការនាំចូលពូជមាន់ថ្មីពីថៃ ដែលចិញ្ចឹមទៅបានស៊ុតរាល់ថ្ងៃដោយមិនចាំបាច់មានមាន់ឈ្មោលនោះឡើយ។

បើតាមការបញ្ជាក់របស់បងស្រី វង ដែលលក់មាន់ពូជថ្មីនេះ ក្នុងស្រុកដងទង់ ខេត្តកំពត បានឱ្យដឹងថា ពូជមេមាន់ថ្មីនាំចូលពីថៃនេះឈ្មោះថា អ៊ីសាប្រោន ដែលអាចពងរាល់ថ្ងៃដោយមិនបាច់មានឈ្មោល។ បងស្រី វង បន្តថាពូជមេមាន់នេះ មានទម្ងន់ជាង១គីឡូក្រាម ដោយមានអាយុកាលវាបានដល់បីឆ្នាំ ដូចជាអាយុកាលមាន់ក្នុងស្រុកដែរ។


មេមាន់អ៊ីសាប្រោននេះ ចិញ្ចឹមវាចាប់ពីអាយុ៤ខែរហូតដល់អាយុ៥ខែទើបវាបានទម្លាក់ស៊ុតឱ្យអ្នកចិញ្ចឹមរាល់ថ្ងៃ។ ដោយក្នុង១សប្តាហ៍អាចអាក់ពង២ឬ៣ថ្ងៃ។ ម្ចាស់ដេប៉ូរូបនេះថា មេមាន់នេះលក់គិតជាក្បាលដោយក្នុង១ក្បាលតម្លៃ៥ម៉ឺនរៀល ចំពោះបើទិញច្រើនអាចចុះមកត្រឹម១ក្បាលថ្លៃ៤ម៉ឺនរៀល។ អាស្រ័យដោយសារពងមាន់នេះធំៗជាងពងមាន់ក្នុងស្រុក ទើបធ្វើឱ្យតម្លៃលក់ចេញក្នុងស្រុកមានតម្លៃពងប្រហាក់ប្រហែលដូចជាពងទាក្នុងស្រុកដែរ ធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីអ្នកចិញ្ចឹមមាន់ក្នុងស្រុក៕
អត្ថបទ៖ កញ្ញា វ៉ាត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ