ព័ត៌មានជាតិ
ក្រុមហ៊ុន Smart Axiata បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនម្ដងទៀត ក្នុងការអភិវឌ្ឍកម្ពុជា តាមរយៈរបាយការណ៍និរន្តរភាពឆ្នាំ២០២០
ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា បានបញ្ជាក់ម្ដងទៀតនូវការប្តេជ្ញាចិត្ត រយៈពេលវែងរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈការចេញផ្សាយរបាយការណ៍និរន្តរភាពឆ្នាំ២០២០របស់ខ្លួន ដែលរួមបញ្ចូលព័ត៌មានលម្អិតអំពីការចូលរួមចំណែករបស់ក្រុមហ៊ុនទៅកាន់សេដ្ឋកិច្ច និងអនាគតឌីជីថលរបស់ប្រទេសកម្ពុជា។
យោងតាមការចេញផ្សាយរបាយការណ៍និរន្តរភាព២០២០ ប្រចាំឆ្នាំរបស់ខ្លួន ក្រុមហ៊ុន Smart Axiata បានបង់ពន្ធចំនួន ៩៥ លានដុល្លារ លើពន្ធអាករ និងកម្រៃនិយ័តកម្មនៅឆ្នាំ២០២០ ហើយនៅតែបន្តជាជម្រើសនៃនិយោជកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគាំទ្រដល់ការងារចំនួន ៥៦ ពាន់កន្លែងក្នុងឆ្នាំ ២០២០ ដោយផ្ទាល់ ឬតាមរយៈការវិនិយោគរបស់ខ្លួននោះទេ។

របាយការណ៍នេះ ក៏បានគូសបញ្ជាក់ផងដែរថា គិតត្រឹមដំណាច់ឆ្នាំ២០២០ ក្រុមហ៊ុន Smart Axiata បានវិនិយោគទឹកប្រាក់ ប្រមាណ ១,៨៨ ពាន់លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងសម្រាប់ប្រទេសកម្ពុជា និងបានរួមចំណែកជាង ៥៦២ លានដុល្លារទៅក្នុងពន្ធអាករ និងកម្រៃនិយ័តកម្មដល់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីក្រុមហ៊ុនបានចាប់ផ្តើមដំណើរការក្នុងឆ្នាំ២០០៨ មកម្ល៉េះ។
សម្រាប់ក្រុមហ៊ុន Smart Axiata របៀបវារៈដ៏សំខាន់របស់ខ្លួនក្នុងការអភិវឌ្ឍន៍កម្ពុជា គឺជាការប្តេជ្ញាចិត្តក្នុងការបង្កើតអនាគតឌីជីថលរបស់កម្ពុជា ជាមួយនឹងការវិនិយោគជាបន្តបន្ទាប់ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានា ក៏ដូចជាការគាំទ្រដល់អាជីវកម្មឌីជីថលទើបបង្កើតថ្មីនិង «សហគ្រិនបច្ចេកវិទ្យា» របស់កម្ពុជា។ ដោយបានដាក់សាកល្បងប្រកបដោយជោគជ័យនូវបច្ចេកវិទ្យា 5G នៅប្រហែល២០កន្លែង ក្នុងរាជធានីភ្នំពេញ ក្រុមហ៊ុន Smart នឹងសហការជាមួយអាជ្ញាធរយ៉ាងជិតស្និត ក្នុងការដាក់ឱ្យដំណើរការបច្ចេកវិទ្យា 5G នៅក្នុងប្រទេសកម្ពុជា ដើម្បីនាំមុខក្នុងការផ្តល់លទ្ធភាពឱ្យកាន់តែទូលំទូលាយក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏គួរឱ្យរំភើបនេះក្នុងប្រទេសកម្ពុជា។
នាយកប្រតិបត្តិស្តីទីរបស់ Smart Axiata លោក Feiruz Ikhwan បានមានប្រសាសន៍ថា៖ «យើងបន្តធ្វើការយ៉ាងមុតមាំ ដើម្បីជួយត្រួសត្រាយផ្លូវសម្រាប់យុគសម័យឌីជីថលរបស់កម្ពុជា។ ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេក្រុមហ៊ុន Smart នឹងព្យាយាមប្រើប្រាស់ឯកទេសដ៏ខ្លាំងនិង ធនធានរបស់ពួកយើង ព្រមទាំងសហការជាមួយក្រសួងពាក់ព័ន្ធនានានៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយប្រទេសកម្ពុជាក្នុងអំឡុងពេលដ៏លំបាកនេះ។ នៅក្រុមហ៊ុន Smart Axiata យើងយល់ថានេះ គឺជាបេសកកម្មរបស់ពួកយើង ក្នុងការបន្តភ្ជាប់ទំនាក់ទំនងរបស់ប្រជាជនកម្ពុជា និងការវិនិយោគលើផ្នែកនានា ដែលផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងពេលកសាងអនាគតឌីជីថលដ៏មានឥទ្ធិពលរបស់ព្រះរាជាណាចក្រកម្ពុជា»។


នៅក្នុងរបាយការណ៍និរន្តរភាព ដែលមានចំណងជើងថា «ការបង្កើតទំនាក់ទំនងដ៏មានអត្ថន័យ សម្រាប់អនាគតប្រកបដោយនិរន្តរភាព» ក្រុមហ៊ុន Smart បង្ហាញពីសកម្មភាពជាច្រើនទៀត ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ក្នុងការក្លាយជាអាជីវកម្ម ដែលមើលមិនត្រឹមតែប្រាក់ចំណេញនោះទេ។ សកម្មភាពទាំងឡាយនោះរួមមានការដោះស្រាយយ៉ាងសកម្មនូវបញ្ហាបម្រែបម្រួលអាកាសធាតុ ដោយដាក់នូវការត្រួតពិនិត្យ និងការគ្រប់គ្រងតាមដានការបញ្ចេញកាបូនរបស់ក្រុមហ៊ុន ការរក្សានូវកម្រិតខ្ពស់បំផុតនៃសុចរិតភាពក្នុងប្រតិបត្តិការទាំងអស់ ជាមួយអ្នកផ្គត់ផ្គង់ អ្នកចែកចាយ និងអតិថិជន និងគាំទ្រអ្នកផ្គត់ផ្គង់ក្នុងស្រុក។

របាយការណ៍នេះ ក៏បង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Smart ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន Smart ប៉ុណ្ណោះទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសជាតិទាំងមូលផងដែរ។ ជាពិសេស ក្រុមហ៊ុនខិតខំបង្កើនគោលការណ៍ស្របតាមរបៀបវារៈនៃសេដ្ឋកិច្ចឌីជីថលរបស់រដ្ឋាភិបាល ដោយផ្ដោតលើការអភិវឌ្ឍន៍ និងការទទួលស្គាល់ជំនាញរបស់និយោជិតរបស់ខ្លួន តាមរយៈកម្មវិធីអភិវឌ្ឍន៍ទេពកោសល្យនានា និងកិច្ចសហប្រតិបត្តិការជាមួយដៃគូរបស់យើង ដើម្បីផ្តល់ឱកាសអភិវឌ្ឍ និងសិក្សាដល់យុវជនកម្ពុជា ដើម្បីពួកគេអាចចូលរួមក្នុងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។
ក្រុមហ៊ុន Smart Axiata ក៏បាននាំមុខគេក្នុងការជួយជំរុញអ្នកលេងហ្គេមអេឡិចត្រូនិកនៅកម្ពុជា ឱ្យបង្កើតភាពល្បីល្បាញនៅលើឆាកអន្តរជាតិផងដែរ ដោយក្រុមហ៊ុនបានផ្តើមកម្មវិធីប្រកួតកីឡាអេឡិចត្រូនិកដ៏ធំបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា និងបានចាប់ដៃគូជាមួយអ្នកបង្កើតហ្គេមអេឡិចត្រូនិកក្នុងស្រុក និងអន្តរជាតិផងដែរ ដើម្បីចែកចាយហ្គេមដែលមនុស្សចូលចិត្តលេងនៅលើបណ្តាញអ៉ិនធឺណិតលឿនរហ័ស និងគួរឱ្យទុកចិត្ត។


កម្មវិធីផ្តួចផ្តើមដ៏ទៃទៀត មានដូចជាការបង្កើតមូលនិធិទឹកប្រាក់ ១លានដុល្លារ ដើម្បីប្រឆាំងកូវីដ-១៩ របស់ Smart Axiata ដើម្បីគាំទ្រដល់ដំណោះស្រាយ ដែលមានប្រសិទ្ធភាពខ្ពស់ចំពោះបញ្ហាប្រឈមដែលប្រជាជនកម្ពុជាជួបប្រទះ ក្នុងអំឡុងពេលជំងឺរាតត្បាតជាសកល។ មូលនិធិបានគាំទ្រគំនិតផ្តួចផ្តើមចំនួន ១៣ ផ្សេងៗគ្នាមកទល់ពេលនេះ។ ការបង្កើតរួមគ្នានៃ ពិព័រណ៍ជំនាញសិក្សា និងការងារអនឡាញ ជាមួយសមាគម អតីតនិស្សិតអាហារូបករណ៍សហរដ្ឋអាមេរិក Fulbright ថ្នាក់បរិញ្ញាបត្រនៅកម្ពុជា (FUSAAC) កម្មវិធីអាហារូបករណ៍ SmartEdu ដែលបានផ្តល់ថវិកាចំនួន ៣សែនដុល្លារ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០១៦មក ហើយនិងមូលនិធិគ្រោះទឹកជំនន់របស់ក្រុមហ៊ុន Smart Axiata ដែលប្រមូលបានជា៦.៦ ម៉ឺនដុល្លារ សម្រាប់ក្រុមគ្រួសាររងផលប៉ះពាល់ពីគ្រោះទឹកជំនន់កាលពីចុងឆ្នាំ ២០២០។


លោក Feiruz មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន Smart Axiata យើងលើកទឹកចិត្តក្រុមការងាររបស់យើងឲ្យដឹកនាំប្រកបដោយគំរូ។ ដោយសារហេតុផលនេះ ទើបយើងដាក់ចេញនូវ នីតិវិធីអំពីជំងឺកូវីដ-១៩ ដ៏ម៉ឺងម៉ាត់ ដើម្បីរក្សាប្រតិបត្តិការប្រចាំថ្ងៃរបស់យើង ដើម្បីជាប្រយោជន៍អតិថិជនរបស់យើងទាំងអស់។ យើងក៏បានផ្តល់អាទិភាពដល់សុខុមាលភាពរបស់និយោជិតដោយរៀបចំការិយាល័យបន្ថែម ដើម្បីអនុញ្ញាតឱ្យមានគម្លាតរវាងនិយោជិតត្រឹមត្រូវ ក្នុងប្រតិបត្តិការការងារ ហើយយើងបន្តអនុវត្តយ៉ាងតឹងរឹងនូវនីតិវិធីសុវត្ថិភាព នៅកន្លែងធ្វើការរបស់យើងផងដែរ»។

ដោយក្រឡេកមើលទៅលើការចូលរួមចំណែក និងសមិទ្ធផលសំខាន់ៗអំឡុងឆ្នាំ ២០២០ របាយការណ៍និរន្តរភាពឆ្នាំ ២០២០ របស់ក្រុមហ៊ុន Smart Axiata គូសបញ្ជាក់អំពីបេសកកម្មរបស់ក្រុមហ៊ុនគឺផ្ដោតលើ «យើងភ្ជាប់ទំនាក់ទំនង យើងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង» និងចក្ខុវិស័យសម្រាប់អនាគត៖ «ដើម្បីក្លាយជាយីហោក្រុមហ៊ុនបច្ចេកវិទ្យាទំនាក់ទំនងលេខ 1 និងជាទីពេញចិត្តបំផុតនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ ២០២២»។
លោក Feiruz ក៏បន្ថែមទៀតថា៖ «យើងមានមោទនភាពចំពោះការចូលរួមចំណែករបស់យើងក្នុងកំណើន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជា ដែលជាផ្ទះរបស់យើង ហើយយើងសូមថ្លែងអំណរគុណចំពោះដៃគូ អ្នកពាក់ព័ន្ធរបស់យើងទាំងអស់ និងរាជរដ្ឋាភិបាលរបស់ប្រទេសកម្ពុជា ចំពោះការបន្តគាំទ្ររបស់លោកអ្នក។ យើងនឹងបន្តដើរតួនាទីយ៉ាងស្វាហាប់ក្នុងនាមជាអ្នកជំរុញសក្ដានុពលឌីជីថល និងបង្កើតការភ្ជាប់បណ្ដាញ់ទំនាក់ទំនងដ៏មានអត្ថន័យ ខណៈពេលដែលការបើកឱ្យមានអនាគតវិជ្ជមាន និងនិរន្តរភាពសម្រាប់សហគមន៍ និងប្រទេសរបស់យើង»។
សូមចូលទៅកាន់គេហទំព័រ www.smart.com.kh/sr2020/ ដើម្បីទាញយករបាយការណ៍និរន្តរភាព។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីនិរន្តរភាព និង កម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន Smart សូមតាមដានទំព័រហ្វេសប៊ុក Smart for Cambodia at www.facebook.com/smartforcambodia ឫចូលទៅកាន់https://www.youtube.com/watch?v=0ACEcfiCqjM។ https://www.facebook.com/smartforcambodia/videos/472210564232591៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៦ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស