Connect with us

ព័ត៌មានជាតិ

មន្ត្រី​អាវុធហត្ថ​នៅ​តែ​បន្ត​ការ​ងារ និងវាស់កម្ដៅ ​ពាក់ម៉ាស​មុន​ចូល​ធ្វើ​ការ ទោះ​បី​ជំ​ងឺ​កូវីដ-១៩ កំពុង​រាលដាល

បានផុស

នៅ

​មេបញ្ជាការរង​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មុន​នេះ​បន្តិច​បាន​ចេញ​បទបញ្ជា​ដ៏​តឹងរឹង​បំផុត​ជាថ្មី​ម្ដងទៀត​ ដោយ​គ្មាន​ការយោគយល់​អ្វី​ឡើយ​ ដោយ​តម្រូវ​ឲ្យ​អនុវត្តន៍​ជា​កំហិត​ គឺ​ហាម​ដាច់ខាត​មិន​ឲ្យ​មន្ត្រី​អាវុធហត្ថ​ណា​ម្នាក់​ចូល​ធ្វើ​ការ​ដោយ​គ្មាន​ពាក់​ម៉ាស ឬ​មិន​ឆ្លង​ការ​ត្រួតពិនិត្យ​កម្ដៅ ឬ​បាញ់ថ្នាំ​សម្លាប់​មេរោគ សំអាត​ដៃ​ដោយ​ទឹក​អាកុល ឬ​ទឹក​លាងដៃ នោះ​ទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​មាន​មន្ត្រី​អាវុធហត្ថ​ណា​ម្នាក់​មិន​ព្រម​អនុវត្ត​តាម​បទបញ្ជា​ខាង​លើ​នេះ​ទេ​ ដាច់​ខាត់​មិន​អនុញ្ញាត​ឲ្យ​ចូល​អង្គភាព ​ហើយ​កត់​ឈ្មោះ អត្តលេខ​បញ្ជូន​មក​លេខាដ្ឋាន​បន្ទាន់​ ដើម្បី​មាន​វិធានការ​តាម​បទ​ពិន័យ​ដោយ​មិន​អនុគ្រោះ​ឡើយ​។

​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែង​មុន​នេះ​ថា គ្មាន​មន្ត្រី​អាវុធហត្ថ​ណា​ម្នាក់​ហ៊ាន​អនុវត្តន៍​ផ្ទុយ​ពី​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​នោះ​ទេ​។ លោក​ឧ​ត្ត​ម​សេនីយ៍​បាន​ថ្លែង​ថា មន្ត្រី​អាវុធហត្ថ​គ្រប់ៗ​រូប​ត្រូវតែ​បន្ត​ធ្វើ​ការ​ត្រួតពិនិត្យ​សុខភាព វាស់​កម្ដៅ ពាក់​ម៉ាស​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជាប្រចាំ ដល់​នាយទាហាន នាយទាហានរង ពលទាហាន​អាវុធហត្ថ មុន​ពេល​ចូល​កន្លែងធ្វើការ​ដោយ​គ្មាន​ការ​ធ្វេសប្រហែស​ឡើយ ដើម្បី​បង្ការ​ទប់ស្កាត់​ពី​ជំងឺឆ្លងកូវីដ-១៩ ដោយ​គ្មាន​ធ្វេសប្រហែស​មួយ​នា​ទីណា​ឡើយ​។​

​សូម​បញ្ជាក់​ថា ជា​ទម្លាប់​រាល់ថ្ងៃ​កម្លាំង​ក្នុង​ទីបញ្ជាការ ក៏ដូចជា​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ក្រោក​ពី​ព្រលឹម​នាំគ្នា​រួសរាន់​ងូតទឹក ស្លៀកពាក់ រង់ចាំ​ទទួល​បទបញ្ជា ចេញ​បេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​សិស្សានុសិស្ស​ឆ្លង​ផ្លូវ​ចូល​សាលារៀន បងប្អូន​ប្រជាពលរដ្ឋ គណៈប្រតិភូ​ជាតិ និង​អន្តរជាតិ ក្នុង​ភូមិ​សាស្ត្រៗ រាជធានី​ភ្នំពេញ។ នៅ​ពេល​រសៀល​កម្លាំង​យើង​ ក៏បាន​ឆ្លៀតពេល​សម្រាក​ពី​ការងារ នាំគ្នា​ធ្វើ​លំ​ហាត់ប្រាណ ដើម្បី​សុខភាព​។ ក្រៅពីនេះ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏ដូចជា​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ បន្ត​ចេញ​ល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយ​សម្រួល​ចរាចរណ៍ ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅលើ​ដងផ្លូវ ដែល​កំពុង​សម្រាន្ត​លង់លក់​ក្នុង​គេហដ្ឋាន តាម​ភូមិសាស្ត្រ​ខណ្ឌ​រៀងៗ​ខ្លួន ដោយ​ស្មារតី​ស្មោះត្រង់​ជានិច្ច​៕

អត្ថបទ៖ វិមាន

សូមចុចអាន៖ ​អភិបាលរងភ្នំពេញ សូម​កុំ​ខ្លាច​ជំ​ងឺ​កូវីដ-១៩ រហូត​បាត់​បង់​ម្ចាស់​ការ​ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

មិនត្រឹមគ្រោះធម្មជាតិ តែរដ្ឋកាលីហ្វ័រញ៉ា ត្រូវជួបវិបត្តិសុខភាពទៀត

ព័ត៌មានជាតិ១៥ នាទីutes មុន

សហគមន៍ទុរេនកំពង់ចាមរំពឹងផលិតទុរេនបានបន្លោះពី ២ ពាន់ ទៅ ២ ពាន់ ៥ រយ តោន ផ្គត់ផ្គង់លើទីផ្សារនៅឆ្នាំនេះ

សន្តិសុខសង្គម១៩ នាទីutes មុន

អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នឹងស្រាវជ្រាវលើពាក្យចចាមអារ៉ាម ដោះលែងអ្នកផលិតកាំបិតត្រឡប់ទៅផ្ទះ ជាថ្នូរនឹងប្រាក់ ៥ ៥០០ ដុល្លារ

ជីវិតកម្សាន្ដ១៩ នាទីutes មុន

មរតកបន្សល់ពី សាន់ឆាយ នៅតែចម្រូងចម្រាសរវាងប្ដីមុននិងក្រោយ រួមទាំងកូនតូចៗទាំង២

សេចក្ដីជូនដំណឹង២៦ នាទីutes មុន

មន្ទីរពេទ្យអន្តរជាតិបំរុងរ៉ាត់និងមន្ទីរពេទ្យ អុីនធ័រឃែរ បានប្រកាសពីការចាប់ដៃគូយុទ្ធសាស្ត្រដើម្បីលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កូរ៉េខាងជើងគំរាមសងសឹក ក្រោយនាវាមុជទឹក​នុយក្លេអ៊ែរ​អាមេរិក​ចូលចតនៅ​កំពង់ផែប៊ូសាន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម