Connect with us

ព័ត៌មានជាតិ

ផឹក​អស់​តិច​តួច ពិន័យ​អស់​ ១ លាន​រៀល មិន​សុខ​ចិត្ត​ផុស​ជេរ​សមត្ថកិច្ច​ពេញ​ហ្វេសបុក

បានផុស

នៅ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​ចេញ​សេចក្តីបំភ្លឺ និងបដិសេធចំពោះគណនីហ្វេសបុកមួយឈ្មោះថា San San ដែលបានផុសថា “ ផ្អាកថ្ងៃទី០១​ ដល់ថ្ងៃ១៥​ ផាកថ្ងៃ២​ ? ឆ្កែសុទ្ធ !!!

ក្រុម​ការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចេញ​សេចក្តី​បំភ្លឺ​ថា តាមពិតករណីនេះ គឺជាការចាប់ផាកពិន័យបុរសម្នាក់ដែលបេីកបរម៉ូតូក្នុងស្ថានភាពស្រវឹង តាំងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២២:០៣យប់ ដែលសមត្ថកិច្ចចម្រុះកំពុងតែអនុវត្តត្រួតពិនិត្យជាតិស្រវឹង នៅតាមបណ្តោយផ្លូវជាតិលេខ៤ សមត្ថកិច្ចក៏ហៅអ្នកបេីកបរម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ផ្លាកលេខ 1GL-4021 បន្ទាប់ពីផ្លុំត្រួតពិនិត្យរួច​ លទ្ធផលគឺ​អ្នកបេីកបររូបនេះមានកម្រិតជាតិអាល់កុល​រហូតដល់ ០.៥៨​ ពេលនោះកម្លាំងចម្រុះក៏បានធ្វេីការដកហូតម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល​ មិនឲ្យបន្តដំណើរទៅទៀត​ ដេីម្បីការពារកុំឲ្យមានគ្រោះថ្នាក់ណាមួយកេីតឡេីងជាយថាហេតុ​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូតដល់វេលាម៉ោង​ ១១:០០នាទីព្រឹក​ ថ្ងៃទី០១​ ខែធ្នូ​ ឆ្នាំ២០២០​ ទេីបសាមុីខ្លួនឈ្មោះ​ ហ៊ាន​ ដែន ភេទប្រុស អាយុ៤២ឆ្នាំ​ មុខរបរកម្មករ​ បានយកប្រាក់មកបង់ផាកពិន័យចំនួន១លានរៀល​ ហើយសមត្ថកិច្ចក៏បានអនុញ្ញាតឲ្យគាត់យកម៉ូតូទៅវិញ​។

តាម​សមត្ថកិច្ច​ការចុះផ្សាយព័ត៌មានមិនពិត​ និងជេរប្រមាទមកលេីសមត្ថកិច្ចរបស់ម្ចាស់គណនីហ្វេសបុកនេះ​ គឺមានលក្ខណ:មេីលងាយមកលេីមន្ត្រីអនុវត្តច្បាប់​ និងក្នុងគោលបំណងបង្ខូចកិត្តិយសរបស់សមត្ថកិច្ច​ ក៏ដូចជាធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

សន្តិសុខសង្គម២៤ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ៧ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ចរាចរណ៍២២ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម