Connect with us

ព័ត៌មានជាតិ

ខេត្ត​ព្រះសីហនុ នៅតែ​នាំមុខគេ​ក្នុង​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរណ៍ នា​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​

បានផុស

នៅ

តាម​របាយ​ការ​ណ៍​ពី​រាជធានី ខេត្ត បាន​ឲ្យ​ដឹង​ថា សម្រាប់​រយៈពេល​២ ថ្ងៃ​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ នៅ​ទូទាំង​ប្រទេស មាន​ភ្ញៀវ​ទេសចរ​ចេញ​ដើរ​កម្សាន្ត​ជាង​១៨​ម៉ឺន​នាក់ ហើយ​ក្នុងចំណោម​គោលដៅ​ទេសចរ​ណ៍​ទាំងអស់ ខេត្ត​ព្រះសីហនុ នៅតែ​នាំ​មុខគេ​ក្នុង​ដំណើរ​កម្សាន្ត​ចុង​ស​ប្តាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​ចុង​សប្តាហ៍​នេះ គឺ​នៅ​ថ្ងៃទី​១៣ និង​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១ មាន​ភ្ញៀវទេសចរ បានចេញ​ដើរ​ទស្សនា​កម្សាន្ត​សរុប​១៨០,២៩៦​នាក់ ហើយ​ក្នុង​ចំនួន​ភ្ញៀវទេសចរ​ណ៍​ទាំងនោះ មាន​ភ្ញៀវ​ជាតិ​ចំនួន​១៧៥,៨០១​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​៤,៤៩៥​នាក់​។ គោលដៅ​ទេសចរណ៍​សំខាន់ៗ ដែល​ទទួល​បាន​ភ្ញៀវទេស​ចរណ៍​នាំ​មុខគេ​នោះ​រួមមាន​៖ ខេត្ត​ព្រះសីហនុ​៣៤,៣០៦​នាក់​, រាជធានី​ភ្នំពេញ ៣២,០៣៤​នាក់​, ខេត្តកំពត ១៦,០០៧​នាក់​, ខេត្តពោធិ៍សាត់ ១៥,៥០៨​នាក់​, ខេត្តសៀមរាប​១៣,១០៤​នាក់​។

បើ​តាម​លោក ថោង ខុន តួលេខ​ភ្ញៀវទេសចរ​ណ៍​ខាងលើ មានការ​កើនឡើង​ប្រមាណ ៣.២៩​ភាគរយ ធៀប​នឹង​សប្តាហ៍​កន្លងទៅ​។ លោក​ថា រមណីយដ្ឋាន​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍ រួមជាមួយ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​នានា​ទូទាំង​ប្រទេស បាន​បើក​ដំណើរ​ការ​ទទួល​ភ្ញៀវទេសច​រ និង​បាន​កំពុង​ត្រៀមខ្លួន​ទទួល​ភ្ញៀវ​ទេសចរ នាពេល​ថ្ងៃ​ឈប់សម្រាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នា​សប្តាហ៍​ក្រោយនេះ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៣ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ១៣ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ២២ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម