ព័ត៌មានជាតិ
តម្លៃស្រូវឆ្នាំ២០២១ ប្រសើរជាងឆ្នាំមុន ខណៈការប្រមូលផលស្រូវរដូវវស្សា ក្នុងខេត្តរតនគិរី សម្រេចបានប្រមាណជាង៧០%
រតនគិរី ៖ លោក សយ សូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តរតនគិរីបានឲ្យដឹងថា តម្លៃស្រូវ ឆ្នាំ២០២១ ប្រសើរជាងឆ្នាំមុន ខណៈការប្រមូលផលស្រូវ រដូវវស្សា ក្នុងខេត្តរតនគិរីសម្រេចបានប្រមាណជាង៧០%ហើយ។

ការលើកឡើងរបស់ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តរតនគិរី រូបនេះ គឺក្នុងឱកាសលោកអញ្ជើញចុះស្វែងយល់ ពីការប្រមូលផលស្រូវរដូវវស្សារបស់កសិករនៅភូមិម៉ុយ ឃុំញ៉ាង ស្រុកអណ្តូងមាស កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកបន្តថា នៅទូទាំងខេត្តរតនគិរីនៅរដូវវស្សា ឆ្នាំ២០២១នេះ ខេត្តមានដាំដុះស្រូវស្រែ និងចំការប្រមាណជាង៣ម៉ឺនហិកតា ក្នុងនោះស្រូវចំការ ជាង១ម៉ឺនហិកតា ដែលមកដល់បច្ចុប្បន្ននេះ ការប្រមូលផលបានជាង៧០% ហើយទិន្នផលជាមធ្យម បានជាង២តោន ក្នុង១ហិកតា ដូច្នេះទិន្នផលស្រូវឆ្នាំនេះមានប្រមាណ៦ម៉ឺនតោន ដែលអាចផ្គត់ផ្គងទីផ្សារក្នុងខេត្តបានគ្រប់គ្រាន់ និងឈានដល់ការនាំចេញថែមទៀតផង។ ចំណែកតម្លៃស្រូវគឺក្នុង១គីឡូក្រាម ១,១០០រៀល ទៅ១,២០០រៀល បើប្រៀបធៀបឆ្នាំទៅតម្លៃមានការកើនឡើងបន្តិច។

លោកប្រធានមន្ទីរបន្តថា បច្ចុប្បន្នមានការរីកចម្រើនជាមួយនឹងការកំណត់ នូវគោលនយោបាយកសិកម្មច្បាស់លាស់ ប្រែក្លាយជាវិស័យ នាំមុខមួយ ផ្តល់ថាមពលបន្ថែម ដល់កំណើនសេដ្ឋកិច្ច និងរួមវិភាគទានយ៉ាងសំខាន់ ដល់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរី ពិសេសកសិករ ក្នុងការបញ្ចូល នូវបច្ចេកវិទ្យាថ្មី នៃការដាំដុះ ការជ្រើសរើស និងប្រើប្រាស់ពូជ ការងារ ក្សេត្រសាស្ត្រ និងការប្រើប្រាស់ជីធម្មជាតិ។

លោក ចាង ជឺយាន ជាកសិករ១រូបនៅភូមិ ម៉ុយ ឃុំញ៉ាង ស្រុកអណ្តូងមាស ដែលបានដាំដុះស្រូវលើផ្ទៃដីប្រមាណ ២៥៧ហិកតា បានរៀបរាប់ដោយក្តីសប្បាយរីករាយថាផលស្រូវរបស់លោកឆ្នាំនេះបានល្អប្រសើរដោយសារអំណោយទឹកភ្លៀងគ្រប់គ្រាន់។

លោកថា ដោយសារប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងនោះវិស័យកសិកម្ម ក៏មានការវិវឌ្ឍទៅតាមហ្នឹងដែរ ពោលគឺបច្ចុប្បន្នប្រជាកសិករបានប្រកបរបរកសិកម្មតាមបែបទំនើបស្ទើរគ្រប់ៗគ្រួសារអស់ហើយជាក់ស្តែងក្នុងផ្ទៃដីស្រែ២៧៥របស់លោក គឺប្រើប្រាស់ឧបករណ៍ទំនើបទាំងអស់ក្នុងការផលិត។ហើយគិតជាមធ្យមក្នុងផ្ទៃដីស្រែចំនួន២៥៧ហិកតានេះ លោកប្រមូលផលស្រូវបានចំនួនពី៥៥០ ទៅ៦០០តោន ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ផងដែរថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្ទៃដីបង្កបង្កើនផលក្នុងខេត្តរតនគិរី ពី១ឆ្នាំទៅ១ឆ្នាំ កាន់តែត្រូវបានពង្រីក និងបង្កើនរដូវដាំដុះ កត្តានេះបាន ធ្វើឲ្យបរិមាណផលិតផល មានការកើនឡើងជាបន្តបន្ទាប់ ធានាបានសន្តិសុខស្បៀង បង្កើនបានការនាំចេញកសិផល ដែលនេះបានបញ្ជាក់ឲ្យឃើញពី កាលានុវត្តនភាពថ្មីមួយទៀត សម្រាប់ជំរុញកំណើន សេដ្ឋកិច្ច របស់ខេត្ត បើទោះបីជួបនឹងវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ក្តី តែរដ្ឋបាលខេត្ត បានចាត់ទុកវិស័យកសិកម្ម ជាមុខព្រួញសំខាន់ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ និងជួយលើកស្ទួយគ្រួសារ ក្នុងកាលៈទេសៈដែលប្រជាពលរដ្ឋ បាននឹងកំពុងរងគ្រោះដោយសារវិបត្តិ នៃការរាតត្បាតពីជំងឺកូវីត-១៩៕
ដោយ ៖ វុទ្ធឦសាន





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ