Connect with us

ព័ត៌មានជាតិ

ចិនផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ៥៥០ កន្លែងបន្ថែមទៀត

បានផុស

នៅ

ភាគីចិនបានសម្រេចផ្តល់អាហារូបករណ៍ចំនួន ៥៥០ កន្លែងដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិននៅក្នុងឆ្នាំ ២០២២-២០២៣ សម្រាប់រយៈពេល ៥ ឆ្នាំ និងកំពុងពិចារណាបើកឱ្យនិស្សិតកម្ពុជាបានត្រឡប់ទៅសិក្សានៅប្រទេសចិនវិញ។ លទ្ធផលនេះ កើតឡើងនៅក្នុងជំនួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូ រវាងសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និង លោក លី ខឺឈាំង នាយក រដ្ឋមន្រ្តីចិន​ កាលពីល្ងាចថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ឱ្យដឹងថា ​ពាក់ព័ន្ធការជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា ចិន លោក លី ខឺឈាំង បានឯកភាពថា ភាគីចិននឹងបន្តជួយដល់កម្ពុជា ក្នុងការផ្ដល់ជូនកម្ពុជានូវវ៉ាក់សាំងដើម្បីជួយទប់ស្កាត់ជំងឺកូវីដ-១៩ ហើយនៅពេលឆាប់ៗនេះ ប្រទេសចិននឹងផ្ដល់វ៉ាក់សាំងដល់កម្ពុជា ក៏ដូចជាផ្ដល់នូវជំនួយជាសម្ភារៈបរិក្ខាពាក់ព័ន្ធនឹងវិស័យសុខាភិបាល និងពេទ្យព្យាបាលជំងឺកូវីដ-១៩ ដល់កម្ពុជាផងដែរ។ លើសពីនេះ ភាគីចិននឹងផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំ ២០២២-២០២៣ ចំនួន ៥៥០ អាហារូបករណ៍ សម្រាប់រយៈពេល៥ឆ្នាំ ហើយក៏កំពុងតែពិនិត្យពិចារណាមើលផងដែរដើម្បីបើកឱ្យនិស្សិតកម្ពុជាបានត្រឡប់ទៅបន្តការសិក្សានៅប្រទេសចិនវិញនាពេលឆាប់ៗនេះ។

ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការតំបន់ និងអន្តរជាតិ លោក លី ខឺឈាំង បានជម្រាបជូនសម្តេចតេជោថា ភាគីចិននឹងចូលរួមប្រជុំអាស៊ី-អឺរ៉ុបនាពេលខាងមុខ និងផ្ដល់ការគាំទ្រជាជំនួយដល់កម្ពុជាក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាននាឆ្នាំ២០២២៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

Sokha Hotels

ព័ត៌មានពេញនិយម