Connect with us

ព័ត៌មានជាតិ

ផ្ទះជិត៥០០ខ្នង និងស្រូវជាច្រើនហិកតា នៅស្រុកមោងឫស្សី កំពុងរងការគំរាមកំហែងពីជំនន់ទឹកភ្លៀងស្រុករុក្ខគិរី

បានផុស

នៅ

​បើតាម​ការអះអាង​រប​ស់​មន្ត្រី​ជំនាញ​នៃ​សាលាស្រុក​មោងឫស្សី​ បាន​ឲ្យ​ដឹង​នៅព្រឹកថ្ងៃទី​១៦​ខែ​វិច្ឆិកា​នេះ​ថា​ ក្រោយពី​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​នៅ​ស្រុក​រុក្ខ​គី​រី ​ដែលជា​តំបន់​ទំនាប​ប៉ែក​ខាងលើ​នៃ​ស្រុក​មោងឫស្សី​ លំហូរ​ទឹក​ ត្រូវ​បាន​ហូរ​ចាក់​ចូល​ស្ទឹង​ដូន​ទ្រី​ហៅ​ស្ទឹង​មោងឫស្សី ​ទើប​បង្ក​ឲ្យ​មានការ​ជន់​លិច​លំនៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​មោង​ឬ​ស្សី​មួយ​ចំនួន​តែម្តង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច​បង្ហាញថា ​ផ្ទះ​ពលរដ្ឋ​ជិត​៥០០​ខ្នង​រួមទាំង​ដំណាំ​ស្រូវ​ជាច្រើន​ហិកតា​ទៀត​ កំពុង​គំរាមកំហែង​ដោយសារ​ជំនន់​ទឹកភ្លៀង​ ហូរ​ស្រុង​ពី​ស្រុក​រុក្ខ​គី​រី​។​ជាមួយគ្នានេះដែរ​ អាជ្ញាធ​រ​ស្រុក​មោង​ឬ​ស្សី​បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៦​ខែ​វិច្ឆិកា​នេះ​ថា ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​ ភូមិសាស្ត្រ​មួយចំនួន​នៅក្នុង​ស្រុក​មោង​ឬ​ស្សី​ បាន​រង​ការ​ជន់​លិច​ពិសេស​លំនៅឋាន​ផ្លូវថ្នល់​ និង​ដំណាំ​ស្រូវ​ជាច្រើន​ហិកតា​របស់​ប្រជាកសិករ​បាន​រង​ផលប៉ះពាល់​យ៉ាងដំណំ​។

​ប្រភព​ខាងលើ​បន្តថា ជំនន់​ទឹកភ្លៀង​ទាំង​ក្នុង​មូលដ្ឋាន​ស្រុក​មោង​ឬ​ស្សី​ និង​មួយចំណែក​ធំ​ទៀត​បាន​ហូរ​ស្រុង​ចាក់​មកពី​តំបន់​ទំនាប​របស់​ស្រុក​រុក្ខ​គី​រី​ បាន​និង​កំពុង​គំរាមកំហែង​ដល់​ប្រជាពលរដ្ឋ​សរុប​ចំនួន​៥​ភូមិ​រួមមាន ​ភូមិ​ជ្រៃ​១ ​ជ្រៃ​២​ ម្រះព្រៅ ​ភូមិ​ទូល​តា​ថុ​ន​ និង​ភូមិ​ជ្រៃ​ជើង​ផងដែរ ​របស់​ឃុំ​ជ្រៃ​ស្រុក​មោង​ឬ​ស្សី​ ស្មើ​ប្រមាណ​៤៥០​ខ្នង​ផ្ទះ​រង​ការប៉ះពាល់​។​ក្ នុងនោះ​ផ្លូវថ្នល់​ដីក្រហម​ចំនួន​៥៤០០​ម៉ែត្រ​ ផ្លូវ​ក្រាល​កៅស៊ូ​ចំនួន​៣០០០​ម៉ែត្រ​ និង​ដំណាំ​ស្រូវ​ប៉ះពាល់​ចំនួន​៦៦០​ហិតា​ទៀត​ ដែល​ប្រឈម​នឹង​ការខូចខាត​ក្រោយ​ទឹកបាន​ស្រក​ចុះ​ជាធម្មតា​វិញ​៕​

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

លោកនេត្រ ភក្ត្រា ជួប​ប្រជុំ​ជា​មួយ លោក ជា វ៉ាន់ដេត ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្តីព្រាងអនុក្រឹត្យ​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃក្រសួងព័ត៌មាន

ព័ត៌មានជាតិ៤៩ នាទីutes មុន

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ៖ ​រាជរដ្ឋាភិបាល​ តែងតែ​គាំទ្រ​លើកស្ទួយ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ជន​មាន​ពិការភាព​

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បង្កើត​កំណត់​ត្រា​ថ្មី ឡើង​វគ្គ​៤​ក្រុមពានក្លិប​អាស៊ីកម្រិតទី​៣

សន្តិសុខសង្គម២ ម៉ោង មុន

​ប្រទះឃើញ​សត្វ​ក្រពើ​មួយក្បាលនៅ​ក្នុង​ស្រះ​មុខ​ផ្ទះប្រជាពលរដ្ឋ

សុខ សុធន
ជីវិតកម្សាន្ដ៤ ម៉ោង មុន

អ្នកនិពន្ធនិងដឹកនាំរឿងលោក​ សុខ​ សុធន ត្រូវវះកាត់ពោះវៀនខ្នែង នៅមន្ទីពេទ្យព្រះកុសុមៈ

Sokha Hotels

ព័ត៌មានពេញនិយម