ព័ត៌មានជាតិ
លោក ឈាង វុន នឹងឡើងជាប្រធានគណៈកម្មការទី ២ ក្រោយលោក ជាម យៀប ទៅអនុប្រធានទី ១ រដ្ឋសភា
តាមប្រភពព័ត៌មានច្បាស់ការមួយ បានបង្ហើបថា ក្រោយពីលោកបណ្ឌិត ងួន ញ៉ិល បានទទួលមរណភាព សម្តេច តេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ បានដាក់លិខិតទៅសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីស្នើសុំដាក់បេក្ខភាពអនុប្រធានទី ១ រដ្ឋសភា និងបានស្នើសុំផ្លាស់ប្តូរសមាសភាព នៅក្នុងគណៈកម្មការមួយចំនួន របស់រដ្ឋសភាផងដែរ។
បើតាមប្រភពនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំផ្លាស់ប្តូរសមាសភាពមួយចំនួន ដូចជា៖
ទី១- ជ្រើសតាំងលោកបណ្ឌិតរដ្ឋ ជាម យៀប ជាអនុប្រធានទី ១ រដ្ឋសភា ជំនួសលោកបណ្ឌិត ងួន ញ៉ិល។
ទី២- ជ្រើសតាំងលោក ឈាង វុន ជាប្រធានគណៈកម្មការទី ២ (គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម) ជំនួសលោកបណ្ឌិត ជាម យៀប។
ទី៣- ជ្រើសតាំងលោក សួស យ៉ារ៉ា ជាប្រធានគណៈកម្មការទី ៥ (គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន) ជំនួសលោក ឈាង វុន។
ទី៤- ជ្រើសតាំងលោក នឹម ច័ន្ទតារា ជាអនុប្រធានគណៈកម្មការទី ៥ (គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន) ជំនួសលោក សួស យ៉ារ៉ា។
ទី៥- ជ្រើសតាំងលោក ទី សុគន្ធ ជាលេខាធិការគណៈកម្មការទី ៥ (គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន) ជំនួសលោក នឹម ច័ន្ទតារា។
ទី៦- ជ្រើសតាំងលោក ជៀប ស៊ីវន ជាសមាជិកគណៈកម្មការទី ៥ (គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន) ជំនួសលោក ទី សុគន្ធ។
គួររំលឹកថា ការស្នើសុំផ្លាស់ប្តូរសមាសភាពខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោកបណ្ឌិត ងួន ញ៉ិល អតីតអនុប្រធានទី ១ នៃរដ្ឋសភា បានទទួលមរណភាព ដោយរោគាពាធ កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ហើយតាមនីតិវិធី ក្រោយពីទទួលបានការស្នើសុំពីតំណាងគណបក្ស គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ខាងមុខនេះ ដើម្បីពិភាក្សា និងពិនិត្យលើសំណើស្នើសុំនេះ៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ