Connect with us

ព័ត៌មានជាតិ

ព្រឹកស្អែកតុលាការនឹងជំរះរឿងក្ដីសុំនៅក្រៅឃុំរបស់សមាជិកបក្សប្រឆាំង១៤នាក់​

បានផុស

នៅ

តាម​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី១៧​ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ចៅក្រម​សាលាដំបូង​នឹង​បើកសវនាការ​លើ​សំណុំ​សុំ​នៅក្រៅ​ឃុំ​របស់​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៤​នាក់ ​ដែល​កំពង់​ជាប់ពន្ធនាគារ​ព្រៃ​ស។ នេះ​បើ​យោងតាម​ឯកសារ​ដែល​មេធាវី​ការពារ​ជនជាប់ចោទ​ដាក់ជូន​តុលាការ(មេធាវី សំ សុ​គង់)។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាប់ចោទ​ទាំង​១៤​នាក់​ដែល​តុលាការ​គ្រោង​នឹង​ជំនុំ​ជំ​រះ​តាម​ពាក្យស្នើសុំ​នៅក្រៅ​ឃុំ​រួមមាន ៖

១/ ហេង ច័ន្ទ​សុ​ទ្ធី ហៅ​ធី​

២/ កាក់ ក​ម្ភា​រ​

៣/ យឹម សារ៉េត

៤/ ពៀត ម៉ាប់​

៥/ សុខ ចាន់ថា​

៦/ ឃឹម ភា​ណា

៧/ ស៊ុន ធន

៨/ ញែ​ម វាន

៩/ ជុំ ចាន់​

១០/ ថៃ គ​ន្ធា​

១១/ កែវ ថៃ​

១២/ ឡុង ផា​រី

១៣/ ងិន ឃាង​

១៤/ ឃុ​ត ច្រិ​ក

យោងតាម​ឯកសារ​ដែល​លោក​មេធាវី សំ សុ​គង់ មេធាវី​ការពារ​ផ្លូវច្បាប់​អោយ​ជនជាប់ចោទ​បានបញ្ជាក់​ថា សំណុំរឿង​កូនក្ដី​របស់ខ្លួន ត្រូវបាន​លោក រស់ ពិសិដ្ឋ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ​បាន​បើកសវនាការ​រឿង​ក្ដី​នេះ​ច្រើនលើកច្រើនសារ ប៉ុន្តែ​ដោយ​បញ្ហា​កូ​វីដ​១៩ បាន​ផ្ទុះឡើង​នៅ​ទូទាំងប្រទេស​កម្ពុជា ទើប​សវនាការ​គ្រោង​នៅ​ថ្ងៃ​បន្ទាប់​បានអូសបន្លាយ​រហូតដល់​ប​ច្ចុប្បន្ន ហើយ​នៅ​មិនទាន់​កំណត់​កាលបរិច្ឆេត​ដើម្បី​បើក​សវនាការ​លើ​រឿងក្ដី​នេះ ខណៈ​ការឃុំខ្លួន​បណ្ដោះអាសន្ន​ត្រូវ​អូសបន្លាយ​អស់​រយៈពេល​ជិត​២​ឆ្នាំ បណ្ដាល​អោយ​ជនជាប់ចោទ​ម្នាក់​ក្នុង​រឿងក្ដី​កើតមាន​ជំងឺ​ស្ទើរ​គ្រប់គ្នា ដូចជា​ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​លើស​អា​ស៊ីត ជំងឺ​សន្លាក់ ថ្លើម ជំងឺ​ទឹកនោមផ្អែម ក្រពះ​ពោះវៀន​ធ្ងន់ធ្ងរ ដែល​ត្រូវការ​ព្យាបាល​ពី​សំណាក់​គ្រូពេទ្យ​ជំនាញ និង​មើលថែទាំ​ពី​ក្រុមគ្រួសារ ។​

អាស្រ័យ​ដោយមាន​ការស្នើសុំ​ពី​សំណាក់​មេធាវី​ការពារ​អោយ​ជនជាប់ចោទ​ទាំង​១៤​នាក់ ទើប​តុលាការ​កំណត់​យក​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ដើម្បី​បើកសវនាការ​មុន​អង្គសេចក្ដី​លើ​សំណុំរឿង​នៅក្រៅ​ឃុំ​នេះ ៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

ព័ត៌មានជាតិ២៤ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម