ព័ត៌មានជាតិ
ក្រុមហ៊ុនស្រាបៀរ ABC រៀបចំយុទ្ធនាការ “ការគាំទ្រដ៏ល្អឯក” ដើម្បីរៃអង្គាសថវិកា ១០ម៉ឺនដុល្លារ សម្រាប់មូលនិធិអង្គការ People In Need
ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយស្ដារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា ក្រុមហ៊ុនស្រាបៀរ ABC អិចស្ដ្រាស្ដោត សហការជាមួយមូលនិធិនៃអង្គការ People In Need (PIN) ដើម្បីចាប់ផ្តើមនូវយុទ្ធនាការ “ការគាំទ្រដ៏ល្អឯក”។ ការផ្ដួចផ្ដើមរួមគ្នានេះ គ្រោងនឹងដំណើរការចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដើម្បីលើកទឹកចិត្តដល់សាធារណជនទាំងអស់ឱ្យបន្ដអនុវត្តវិធានការសុវត្ថិភាពពីជំងឺកូវីដ-១៩ ព្រោះនេះជាកិច្ចការដ៏សំខាន់ក្នុងការជួយទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ និងចាប់ផ្តើមនូវការស្តារឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងប្រទេស។

រាល់ការចុចគាំទ្រនីមួយៗ ក្រុមហ៊ុនស្រាបៀរ ABC អិចស្ដ្រាស្ដោត នឹងបរិច្ចាគថវិកា ១ដុល្លារអាមេរិក ទៅកាន់មូលនិធិនៃអង្គការ People In Need ជាមូលនិធិដ៏គួរឲ្យជឿជាក់បំផុតមួយ មានដើមកំណើតមកពីសាធារណរដ្ឋឆែកដែលកំពុងប្រតិបត្តិការជាង 30 ប្រទេស រួមទាំងប្រទេសកម្ពុជាផងដែរ។ មូលនិធិនេះនឹងជួយគាំទ្រដល់ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់ PIN សម្រាប់ប្រជាពលរដ្ឋដែលខ្វះខាត ដោយជួយពួកគេឱ្យប្រើប្រាស់នូវជំនាញ និងចំណេះដឹង ដើម្បីស្វែងរកឱកាសការងារឲ្យកាន់តែប្រសើរឡើង ក៏ដូចជាលើកកម្ពស់កម្រិតជីវភាពរបស់ពួកគេផងដែរ។ ខណៈពេលដែលកំពុងស្វែងរកការងើបឡើងវិញ ពីការធ្លាក់ចុះនៃវិបត្ដិសេដ្ឋកិច្ចនាពេលកន្លងមក មូលនិធិថវិកាពីយុទ្ធនាការណ៍នេះក៏នឹងផ្ដល់ជូន ទៅគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមផ្សេងៗ (SMEs) នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង។
លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ “វាជាឆ្នាំដ៏លំបាកមួយ។ ទោះបីជាស្ថានការណ៍ចាប់ផ្តើមត្រឡប់មកធម្មតាវិញ យើងនៅតែត្រូវបន្តការប្រុងប្រយ័ត្ន ព្រោះថាយើងមិនទាន់រួចផុតពីជំងឺដ៏កាចសាហាវនេះទាំងស្រុងនៅឡើយទេ”។ លោកបន្ដថា៖ “អាស្រ័យហេតុនេះ យើងសូមអំពាវនាវដល់សាធារណៈជនទាំងអស់គ្នាឱ្យក្លាយជា បុគ្គលល្អឯក ដោយក្រោកឡើងទាំងអស់គ្នា និងចូលរួម ការគាំទ្រ ដើម្បីបន្តនូវការអនុវត្តវិធានការសុវត្ថិភាពពីជំងឺកូវីដ-១៩។ រាល់សកម្មភាពទាំងអស់ក្នុងស្ថានការណ៍នេះ ត្រូវការការយកចិត្តទុកដាក់ជាងពេលណាៗទាំងអស់។ ជាមួយនឹងការគាំទ្រដ៏ងាយស្រួល អ្នកក៏បានកំពុង ជួយដល់ប្រទេសកម្ពុជា និងការងារដ៏ថ្លៃថ្លារបស់មូលនិធិ PIN ដើម្បីជួយដល់ប្រជាជនដែលកំពុងត្រូវការជំនួយ នេះជាចាំបាច់”។
ងាយៗដោយអនុវត្តតាមពីរជំហាន ដើម្បីចូលរួមក្នុងយុទ្ធនាការណ៍ និងការគាំទ្រនេះ។ លោកអ្នកគ្រាន់តែចូលទៅកាន់គេហទំព័រផ្លូវការរបស់ក្រុមហ៊ុនស្រាបៀរ ABC អិចស្ដ្រាស្ដោត បន្ទាប់មកចុចលើពាក្យថា “ចុចទីនេះដើម្បីចូលរួម”។ ចំពោះអ្នកដែលបានចុច ការគាំទ្រ រួចហើយ អាចចែករំលែកការគាំទ្រនេះនៅកាន់គណនី Facebook ផ្ទាល់ខ្លួនរបស់អ្នក ដើម្បីលើកទឹកចិត្តមិត្តភក្ដិ និងក្រុមគ្រួសារ ឱ្យចូលរួមដូចគ្នាបានផងដែរ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនស្រាបៀរ ABC អិចស្ដ្រាស្ដោត បានបញ្ចប់នូវកម្មវិធីរបស់ខ្លួនមួយដែលមានឈ្មោះថា “កម្មវិធីបុគ្គលល្អឯក” ដែលបានដំណើរការពីខែកញ្ញា ដល់ខែតុលា ដើម្បីចូលរូមអបអរនូវសមិទ្ធផលដ៏ អស្ចារ្យជាច្រើនរបស់បុគ្គលល្អឯកកម្ពុជាចំនួន ១០រូប។ ជាមួយគ្នានេះយុទ្ធនាការណ៍ “ការគាំទ្រដ៏ល្អឯក” ក៏ទទួលបានការចូលរួមគាំទ្រពីសំណាក់បុគ្គលល្អឯករបស់យើងផងដែរ។ សូមទស្សនាវីដេអូរបស់ លោក Ream Angkor, លោក Peap Tarr, លោក Raven Blaze និង កញ្ញា ថូង ធីតា ខណៈពេលដែលពួកគេបង្ហាញទស្សនិកជនអំពីសារៈសំខាន់ និងរបៀបដ៏ងាយស្រួលនៃការគាំទ្រនេះ។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានក្រុមហ៊ុនស្រាបៀរ ABC អិចស្ដ្រាស្ដោតតាមរយៈ៖
Website: https://abcbeerkh.com
Facebook: www.facebook.com/ABC.ExtraStoutCambodia
Instagram: https://www.instagram.com/abcbeer.cambodia/
Youtube: https://www.youtube.com/c/ABCBeerCambodia
ព័ត៌មានអំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា – ពីមុនមានឈ្មោះជា ក្រុមហ៊ុនស្រាបៀរកម្ពុជាលីមីតធីត (CBL) – គឺជាផ្នែកមួយនៃ ក្រុមហ៊ុនហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរអន្ដរជាតិធំជាងគេ។ ក្រុមហ៊ុនចាប់ប្រតិបត្តិការអាជីវកម្មក្នុង ប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៩៤ ដែលជាការបណ្ដាក់ទុនរួមគ្នារវាង ក្រុមហ៊ុនអាស៊ីប៉ាស៊ីហ្វិចប៊ែវើរីលីមីតធីត និង ក្រុមហ៊ុនប្រូហ្គ្រេសនាំចូល-នាំចេញ មុនក្លាយជាក្រុមហ៊ុនហ៊ិននីគែន ១០០% ទាំងស្រុងនៅឆ្នាំ២០១៤។ ទន្ទឹមនឹងនេះក្រុមហ៊ុនមានបុគ្គលិកសរុបប្រហែល ៧០០នាក់កំពុងបម្រើការងារ។ ជាក្រុមហ៊ុនផលិត ផ្សព្វផ្សាយ និងចែកចាយទូទាំងប្រទេសនូវស្រាបៀរអន្ដរជាតិ ព្រមទាំងស្រាបៀរក្នុងស្រុក ដូចជា ស្រាបៀរ Heineken®, Tiger, Tiger Crystal, ABC អិចស្ត្រាស្តោត, Anchor, Anchor White និង Gold Crown ជាដើម – ដែលយោងតាមស្ដង់ដារអន្ដរជាតិកម្រិតខ្ពស់ ដែលបាននាំយកមកពីប្រទេសហូឡង់ ដែលជាប្រភពកំណើតដើម។ និរន្ដរភាពសម្រាប់មនុស្ស ភពផែនដី និងវិបុលភាព ត្រូវបានប្រកាន់ខ្ជាប់នៅក្នុងអាជីវកម្មរបស់យើង ដើម្បីឆ្ពោះទៅកាន់ “Brew a Better Cambodia” ។
ព័ត៌មានអំពីអង្គការ People In Need
អង្គការ People In Need ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ នៅសាធារណរដ្ឋឆែក ជាអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិមិនស្វែងរកប្រាក់ចំណេញមួយ ដែលបានបង្កើតឡើងនៅលើឧត្ដមគតិ នៃមនុស្សជាតិ សេរីភាព សមភាព និងសាមគ្គីភាព។ បច្ចុប្បន្ននេះ អង្គការបានដំណើរនៅជាង ៣០ប្រទេស ដោយផ្តល់ជំនួយមនុស្សធម៌ភ្លាមៗ គាំទ្រការអប់រំកុមារ ជំនួយដល់ជនក្រីក្រ និងជនងាយរងគ្រោះបំផុត ព្រមទាំងគាំទ្រសកម្មជនសិទ្ធិមនុស្សផងដែរ។
សូមបញ្ជាក់
យុទ្ធនាការណ៍ “ការគាំទ្រដ៏ល្អឯក” គឺត្រូវបានបង្កើតឡើងដោយការសហការរវាងក្រុមហ៊ុនស្រាបៀរ Heineken និងអង្គការ People in Need (PIN) ដើម្បីអនុវត្តវិធានការសុវត្ថិភាពពីជំងឺកូវីដ-១៩។ ការសហការរួមគ្នានេះអង្គការ People in Need (PIN) មិនមានការពាក់ព័ន្ធក្នុងការផ្សព្វផ្សាយ អំពីផលិតផលស្រាបៀរនោះទេ។ គោលដៅតែមួយគត់ក្នុងកិច្ចសហការនេះគឺ ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការណ៍ “ការគាំទ្រដ៏ល្អឯក” ប៉ុណ្ណោះ៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍