ព័ត៌មានជាតិ
ផុតរដូវវស្សាហើយ ប៉ុន្តែទឹកភ្លៀងនៅតែធ្លាក់អូសបន្លាយ មន្ត្រីឧតុនិយមប្រាប់ហេតុផលខ្លះៗ
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសពីការធ្លាក់ភ្លៀងជាបន្តបន្ទាប់ ដោយសារឥទ្ធិពលជ្រលងសម្ពាធទាបមកពីសមុទ្រចិនខាងត្បូង រុញចូលមកលើប្រទេសកម្ពុជា ខណៈដែលរដូវស្សាបានបញ្ចប់ហើយ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅឆ្នាំនេះទឹកភ្លៀងអាចអូសបន្លាយយូរ ដោយសារតែតំបន់ប៉ាស៊ីហ្វិចខាងលិច (ផ្នែកវិទ្យាសាស្ត្រឧតុនិយម) ដែលមានប្រទេសហ្វីលីពីន ផ្នែកខ្លះនៃប្រទេសជប៉ុន កូរ៉េ រួមទាំងតំបន់អាស៊ីអាគ្នេយ៍ ស្ថិតក្រោមឥទ្ធពលឡានីញ៉ា ទើបនៅតែឃើញមានភ្លៀងធ្លាក់។

លោក ចាន់ យុត្ថា បានថ្លែងថា ជាទូទៅរដូវវស្សារចាប់ផ្ដើមឡើងនូវពាក់កណ្ដាលខែ ឧសភា និងបញ្ចប់ទៅវិញនៅពាក់កណ្ដាលខែ វិច្ឆិកា ប៉ុន្តែដោយសារឥទ្ធិពលបាតុភូតខាងលើ ដូច្នេះភ្លៀង នឹងបន្តធ្លាក់បន្ថែមទៀត អាចរហូតទៅដល់សប្តាហ៍ទី៣ ចូលសប្តាហ៍ទី ៤ នៃខែវិច្ឆិកានេះ ក៏នៅតែមានភ្លៀងធ្លាក់ខ្លះៗដែរ។

មន្ត្រីអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមរូបនេះ បានឱ្យដឹងថា ស្ថានភាពទឹកភ្លៀងធ្លាក់រាយប៉ាយច្រើន ជាពិសេសនៅតំបន់ទំនាបកណ្ដាល ភាគខាងកើត នៅជាប់នឹងវៀតណាម និងភាគខាងត្បូង ដូចជាខេត្តកណ្ដាល រាជធានីភ្នំពេញ កំពង់ស្ពឺ ខេត្តតាកែវ និងតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ខណៈថ្ងៃនេះ ថ្ងៃស្អែក ភ្លៀងក៏អាចរុញខ្លះៗទៅដល់តំបន់ខ្ពង់រាបផងដែរ៕

អត្ថបទៈ ឡេង ដេត

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក