ព័ត៌មានជាតិ
រដ្ឋមន្រ្តី៖ អ្នកសារព័ត៌មានខ្លះ បំពានការងារសមត្ថកិច្ច ទៅថតផ្សាយផ្ទាល់ គ្មានការអនុញ្ញាត
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា បច្ចុប្បន្ននេះមានអ្នកសារព័ត៌មានកម្ពុជាប្រមាណ ៨០ ភាគរយនៅមិនទាន់ចេះច្បាប់នានា និងមិនស្គាល់ពីវិជ្ជាជីវៈរបស់ខ្លួននៅឡើយទេ។
ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី «ការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មានក្នុងក្របខ័ណ្ឌច្បាប់នៃប្រទេសកម្ពុជា» នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា អ្នកសារព័ត៌មានភាគច្រើនជាស្ថាប័នសារព័ត៌មាននៅលើបណ្តាញសង្គម បានទៅបំពានការងាររបស់សមត្ថកិច្ច នគរបាល ដោយមិនមានការអនុញ្ញាតនោះឡើយដែលប្រការនេះ នាំឱ្យមានកំហុសដល់ការអនុវត្តវិជ្ជាជីវៈរបស់ខ្លួន។

លោករដ្ឋមន្ត្រីបានក្រើនរំឭកជាថ្មីម្តងទៀតដល់អ្នកសារព័ត៌មាន កុំឱ្យទៅថត ឬ ផ្សាយផ្ទាល់ នៅក្នុងដែនសមត្ថកិច្ចរបស់អជ្ញាធរកំពុងបំពេញកិច្ចការ។
លោករដ្ឋមន្ត្រីបានបន្តថា ការអនុវត្តវិជ្ជាជីវៈនិងស្គាល់ពីសេរីភាពជាអ្នកសារព័ត៌មានក្នុងក្របខ័ណ្ឌច្បាប់ ជាចំណុចដ៏សំខាន់ ប៉ុន្តែដើម្បីឱ្យមានសេរីភាពព័ត៌មានពិតប្រាកដនោះ ទាមទារការប្រកបអាជីពដោយវិជ្ជាជីវៈ សុច្ចរិតភាព ភាពត្រឹមត្រូវ ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម នយោបាយ សេដ្ឋកិច្ច និងបញ្ហារបស់ប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា បុគ្គលដែលជាអ្នកសារព័ត៌មាន ត្រូវដឹងពីច្បាប់ និងដែនសមត្ថកិច្ចរបស់ខ្លួន ចៀសវាងទៅបំពានវិជ្ជាជីវៈរបស់ខ្លួន ដូចក្នុងករណីសមត្ថកិច្ចនរគបាលមិនឱ្យចូលទៅថត ឬក៏ផ្សាយផ្ទាល់ចំពោះបទល្មើសអ្វីមួយដែលជាការសម្ងាត់របស់ជាតិ ឬកំពុងស្ថិតក្នុងដំណាក់ស៊ើបអង្កេតជាដើម។
ជាមួយគ្នានេះលោករដ្ឋមន្ត្រី ក៏បានអំពាវនាវនិងលើកទឹកចិត្តដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទាំងអស់ចូលរួមគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ជាប់ខ្លួន៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៦ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង