ព័ត៌មានជាតិ
ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន Total Cambodge ចុះកិច្ចព្រមព្រៀងការចាប់ដៃគូលើសេវាទូទាត់ប្រាក់បែបឌីជីថល
ធនាគារ កាណាឌីយ៉ា ដែលជាអ្នកផ្តល់សេវាធនាគារឌីជីថល និងហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា និងក្រុមហ៊ុន Total Cambodge ដែលជាសាខារបស់ក្រុមហ៊ុន TotalEnergies ដែលជាក្រុមហ៊ុនថាមពលដ៏ធំទូលាយដែលផលិត និងផ្គត់ផ្គង់ថាមពលលើសកលលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ ដើម្បីលើកកម្ពស់បទពិសោធន៍របស់អតិថិជន ក្នុងសេវាកម្មទូទាត់ឌីជីថលនៅស្ថានីយរបស់ TotalEnergies។
ជាមួយនឹងភាពជាដៃគូនេះ អតិថិជន TotalEnergies ទាំងអស់ នឹងអាចធ្វើការទូទាត់តាមរយៈ Canadia QR ឬ POS រាល់ការចាក់ប្រេងសាំង ឬការទិញទំនិញ និងសេវាកម្មផ្សេងៗនៅស្ថានីយ TotalEnergies ជាង 100 នៅទូទាំងប្រទេស។ សមាជិកកាត TotalEnergies ក៏អាចបញ្ចូល ទឹកប្រាក់ក្នុងកាតប្រេងឥន្ធនៈ របស់ពួកគេតាមរយៈកម្មវិធី Canadia Bank App ផងដែរ។
លើសពីនេះ ដៃគូចែកចាយ TotalEnergies នឹងអាចទូទាត់វិក្កយបត្រសម្រាប់ផលិតផល និងសេវាកម្ម តាមរយៈ Canadia Bill Payment នៅលើ Canadia Bank App និងរីករាយជាមួយកញ្ចប់ហិរញ្ញវត្ថុ តាមតម្រូវការជាមួយនឹងអត្រាការប្រាក់ដ៏គួរឱ្យទាក់ទាញ ការបញ្ចុះតម្លៃលើសេវាកម្មធនាគារ និងចំនួនប្រាក់កម្ចីបន្ថែមសម្រាប់ពួកគាត់។
លោក អ៊ូ សុផាណារិទ្ធ នាយកប្រតិបត្តិហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិស្តីទី នៃធនាគារ កាណាឌីយ៉ា បានធ្វើអត្ថាធិប្បាយថា៖ «ធនាគារ កាណាឌីយ៉ា មានសេចក្ដីសោមនស្សរីករាយក្នុងការចាប់ដៃគូ ជាមួយក្រុមហ៊ុន TotalEnergies លើការណែនាំការទូទាត់តាមឌីជីថលដល់អតិថិជន ដៃគូ និងដៃគូចែកចាយ។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀង យើងក៏បានរៀបចំនូវកញ្ចប់ហិរញ្ញប្បទាន ពិសេសសម្រាប់ដៃគូចែកចាយរបស់ក្រុមហ៊ុន TotalEnergies ។ ការចាប់ជាដៃគូថ្ងៃនេះ តំណាងឱ្យ ទិដ្ឋភាពនៃការជឿទុកចិត្តសម្រាប់កិច្ចសហការរវាងអ្នកដឹកនាំនៃឧស្សាហកម្មទាំងពីរ ដែលបើកច្រកទ្វារសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងស៊ីជម្រៅបន្ថែមទៀត ដើម្បីលើកកម្ពស់ មិនត្រឹមតែផលប្រយោជន៍ទៅវិញទៅមករបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រព័ន្ធ អេកូឡូស៊ីអាជីវកម្មរបស់អតិថិជន និងសង្គមរបស់យើងផងដែរ។»
លោកស្រី Dinah Kumar នាយកគ្រប់គ្រងនៃក្រុមហ៊ុន Total Cambodge បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយដែលបានចាប់ដៃគូជាមួយធនាគារកាណាឌីយ៉ា ដើម្បីសម្រួល ដល់ជីវភាពរបស់អតិថិជនរបស់យើង ដោយផ្តល់នូវដំណោះស្រាយការទូទាត់ប្រាក់តាមបែប ឌីជីថលប្រកបដោយសុវត្ថិភាព ដែលមានលក្ខណៈសាមញ្ញ និងមានប្រសិទ្ធភាព។ នេះក៏ជា មធ្យោបាយមួយសម្រាប់យើងដើម្បីបន្តការសម្រួលបទពិសោធន៍របស់អតិថិជននៅស្ថានីយរបស់យើងឱ្យប្រសើរឡើង»។
សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មដែលផ្តល់ដោយ ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន Total Cambodge សូមទាក់ទង លោក ឆាយ ឈុនលាភ ប្រធានសាជីវកម្មធនាគារ កាណាឌីយ៉ា តាមរយៈលេខ 088-9966 559 ឬ Total Cambodia តាមរយៈលេខ 023 218 630។
អំពីធនាគារ កាណាឌីយ៉ា
ធនាគារ កាណាឌីយ៉ា គឺជាធនាគារក្នុងស្រុកឈានមុខគេ និងជាធនាគារពាណិជ្ជដែលផ្តល់សេវា ពេញលេញនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ 1991។ យើងត្រូវបានទទួលស្គាល់ និងផ្តល់រង្វាន់ ដោយ The Asian Banker ថាជា “ធនាគារដ៏រឹងមាំបំផុតដោយតារាងតុល្យការក្នុងប្រទេសកម្ពុជា” រយៈពេល 3 ឆ្នាំជាប់ៗគ្នា និងជា “The Best Retail Bank in Cambodia” ក្នុងឆ្នាំ 2021។ គិតត្រឹមថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2021 ធនាគារមានសាខាចំនួន 63 ជាង 300+ ATM និង CRM នៅទូទាំងប្រទេស ហើយ សេវាធនាគារចល័តទំនើប បានទៅដល់អតិថិជនចំនួនធំ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ គេហទំព័ររបស់យើង៖ www.canadiabank.com.kh ឬ https://web.facebook.com/CanadiaBankCambodia
អំពី Total Cambodge
ក្រុមហ៊ុន Total Cambodge បានដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 1993 មកម្ល៉េះ។ នៅទូទាំងប្រទេស ក្រុមហ៊ុន Total Cambodge បានចូលរួមក្នុងការផ្សព្វផ្សាយផលិតផល និងសេវាកម្មថាមពល និងប្រេងរំអិលផ្សេងៗដល់អតិថិជនរបស់ខ្លួនទាំងក្នុងវិស័យឯកជន និងសាធារណៈ។ ក្រុមហ៊ុន Total Cambodge ផ្តល់ជូននូវផលិតផល និងសេវាកម្មជាច្រើន តាមរយៈស្ថានីយសេវាកម្មជាង 100 ដែលមានហាង Bonjour ជាង 52 ការលក់ដោយផ្ទាល់ដល់ អតិថិជន B2B និងវិស័យអាកាសចរណ៍។ លើសពីនេះ កាត TotalEnergies ផ្តល់នូវមធ្យោបាយ ងាយស្រួលក្នុងការរៀបចំ និងគ្រប់គ្រងការទិញប្រេងឥន្ធនៈ។ សេវាកម្មផ្សេងទៀតរួមមាន ការវិភាគប្រេងដែលបានប្រើរួច ការផ្លាស់ប្តូរប្រេង និងការលាងសម្អាត។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.kh.totalenergies.com ឬ www.facebook.com/TotalEnergiesCambodge
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ