Connect with us

ព័ត៌មានជាតិ

ត្រឹម ១៥ ឆ្នាំ កម្ពុជា បញ្ជូនទ័ពមួកខៀវ ជាង ៧ ៨០០ នាក់ ចូលរួមបេសកកម្ម UN

បានផុស

នៅ

កម្ពុជាបានបញ្ជូន កងទ័ពមួកខៀវចំនួនជាង ៧ ៨០០ នាក់ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ​ UN ក្នុងរយៈពេល ១៥ ឆ្នាំមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថា ក្នុងរយៈពេល ១៥ ឆ្នាំមកនេះ ពោលគឺ ចាប់តាំងពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា សរុបចំនួន ៧ ៨២៦ នាក់ ក្នុងនោះមានកម្លាំងនារីចំនួន ៤៩៤ នាក់ ចូលរួមបេសកកម្មអង្គការសហប្រជាជាតិ ទៅកាន់បេសកកម្មចំនួន ១១ ក្នុងប្រទេសចំនួន៩ រួមមាន ស៊ូដង់ ឆាដ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឹស ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល និងយេមែន។

របាយការណ៍ដដែលបានបន្តថា បច្ចុប្បន្ន កងទ័ពមួកខៀវកម្ពុជាប្រមាណ ៨០០ នាក់ កំពុងបំពេញបេសកកម្មនៅប្រទេស ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងអាហ្វ្រិកកណ្តាល។

សម្រាប់ឆ្នាំ ២០២១ គឺជាឆ្នាំទី ១០ នៃការចូលរួមបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង (UNMISS) ដែលមានចំនួនសរុប ៧៣០នាក់ នារី១២៤នាក់។

ជាក់ស្តែងនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះមានកងទ័ពមួកខៀវជាកងអនុសេនាធំ រាជអាវុធហត្ថលេខ ១៨៦ គឺជាកងទី ៩ ដែលមានកម្លាំងសរុប ៧៣ នាក់ ក្នុងនោះមាននារីចំនួន ២៨ នាក់ បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពអស់រយៈពេល ១ ឆ្នាំប្រកបដោយជោគេជ័យ ដូចបណ្តាកងមុនៗនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។

រីឯកងដែលត្រូវធ្វើការប្តូរវេន គឺកងអនុសេនាធំសរាជអាវុធហត្ថលេខ ៧៣៩ ជាកងទី ១០ ដែលមានកម្លាំងសរុប ៧៣ នាក់ (នារី៣៤នាក់)។ អត្រាចូលរួមរបស់នារីក្នុងកងនេះស្មើ ៤៦% លើសពីតម្រូវការរបស់ អ.ស.ប. ត្រឹម ១៥%។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពដែលបានអញ្ជើញទៅទទួលនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញបានឱ្យដឹងថា នេះសបញ្ជាក់ឱ្យឃើញថា កម្លាំងមួកខៀវកម្ពុជា ពិតជាបានធ្វើនវានុវត្តចំណេះជំនាញក្នុងបរិបទនៃការរស់នៅថ្មី និងសាមគ្គីភាព សហប្រតិបត្តិការ គោរពវិន័យល្អ និងភាពអង់អាចក្លាហាន ក្នុងការអនុវត្តតួនាទីរបស់ខ្លួនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង នៃតំបន់ដែលខ្លួនបានចូលរួម ពិសេសការអនុវត្តនូវវិធាននៃការការពារមេរោគកូវីដ-១៩។

គួរបញ្ជាក់ថា កម្ពុជាទទួលបានការកោតសរសើរគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដោយទទួលបានចំណាត់ ថ្នាក់លេខ ២៧ លើ ១២២ ប្រទេស បរិច្ចាគកងកម្លាំង និងបានចំណាត់ថ្នាក់លេខ ១៣ ក្នុងការបញ្ជូនកងកម្លាំងនារី។ ដោយឡែកក្នុងសហគមន៍ អាស៊ាន កម្ពុជាទទួលចំណាត់ថ្នាក់លេខ២៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ភាគពាយព្យ ថៃ រញ្ជួយដី ១៣លើក, ពលរដ្ឋភ័យតាំងពីយប់ ដល់ព្រឹក

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

តម្លៃមាសបន្តធ្លាក់ចុះតិចតួច ខណៈវិនិយោគិនចាំមើលការអត្ថាធិប្បាយរបស់ ត្រាំ ថ្ងៃស្បថចូលកាន់តំណែង

កីឡា២៨ នាទីutes មុន

ក្លិប Como ផ្ដល់លក្ខខណ្ឌពិសេសដល់ Alli ដើម្បី​ស្តារ​អាជីពឡើងវិញ

សេចក្ដីជូនដំណឹង២៨ នាទីutes មុន

ឯកឧត្ដម ឃួង ស្រេង និង ឯកឧត្ដម ម៉ប់ សារិន គោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ គម្រប់ ៤៤ ឈានចូល ៤៥ ឆ្នាំ

ព័ត៌មានជាតិ៣៦ នាទីutes មុន

បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ បញ្ជាក់ថា ស្របរដ្ឋធម្មនុញ្ញកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម