Connect with us

ព័ត៌មានជាតិ

​ក្រសួងការបរទេស​​ សរុបលទ្ធផលការងារ និងផ្លាស់ប្ដូរការយកចិត្តទុកដាក់មួយចំនួន

បានផុស

នៅ

ក្រសួងការបរទេស​ នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ​នេះ បានរៀបចំ “សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងពាក់កណ្តាលឆ្នាំ២០២១” ក្រោ​មអធិបតីភាព របស់​លោកឧប​នាយករដ្ឋមន្រ្តី ប្រាក់ សុខុន ​រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមតាមទម្រង់ដោយផ្ទាល់ ពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងតំណាងមកពីស្ថាប័នជាតិដែល​ពាក់ព័ន្ធ និងតាមប្រព័ន្ធវីដេអូ ពីសំណាក់ប្រធានស្ថានបេសកកម្មរបស់កម្ពុជានៅបរទេស ផងដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ឆ្នាំនេះ សន្និបាតបានផ្តោតការយកចិត្តទុកដាក់ទៅលើការផ្លាស់​ប្តូរ​សណ្តាប់ធ្នាប់អន្តរជាតិ និង​និន្នាការនយោបាយ សន្តិសុខ​ក្នុងតំបន់សំខាន់ៗ ផលប៉ះពាល់ និងការ​ស្តារឡើងវិញពីជំងឺរាតត្បាត​កូវីដ-១៩ ការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើក​ទី១៣ ព្រមទាំងព្រឹត្តិការណ៍ពាក់ព័ន្ធ និងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ របស់កម្ពុជា។

សន្និបាតប្រចាំឆ្នាំនេះ ក៏មានវគ្គពិភាក្សា​ជាលក្ខណៈចង្អៀតផងដែរ ដោយអនុញ្ញាតឱ្យមន្ដ្រីក្រសួងការបរទេសកម្ពុជាគ្រប់លំដាប់ថ្នាក់ ចូលរួមចំណែកក្នុងការវាយតម្លៃ​លើសមិទ្ធិផល  និងបទពិសោធន៍មេរៀន ដែល​ទទួលបាន ដើម្បីបង្កើនប្រសិទ្ធភាពការងារការទូត និងការប្រាស្រ័យទាក់ទងផ្នែកគោលនយោបាយការបរទេសរបស់កម្ពុជា សំដៅដោះស្រាយបញ្ហាប្រឈមនានា និងរួមចំណែកក្នុងការសម្រេចគោលដៅប្រទេសជាតិ។

​ប្រធានបទ នៃការផ្លាស់ប្ដូរយោបល់គ្នា ក៏បានគ្របដណ្ដប់ផងដែរ ទៅលើកំណែទម្រង់វិធីសាស្ត្រអនុវត្តការងាររបស់ក្រសួងការបរទេស សមត្ថភាព​អ្នកការទូត និងមន្ត្រីការបរទេសកម្ពុជា និងការកែលម្អការងារសម្របសម្រួលជាមួយស្ថាប័នជាតិផ្សេងទៀត ដើម្បីការពារ និងលើកកម្ពស់ផលប្រយោជន៍ជាតិ និងសុខុមាលភាពប្រជាជនកម្ពុជា៕

អត្ថបទ៖ ​កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២៨ វិនាទី មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម