ព័ត៌មានជាតិ
លោក គួច ចំរើន ស្នើឲ្យឯកអគ្គរាជទូតជប៉ុនជួយជំរុញក្រុមហ៊ុនជប៉ុនមកវិនិយោគនៅខេត្តព្រះសីហនុឲ្យបានច្រើន
លោក គួច ចំរើនអភិបាលខេត្តព្រះសីហនុបានស្នើសុំឱ្យលោកឯកអគ្គរាជទូតជប៉ុនជួយផ្សព្វផ្សាយនិងជំរុញអ្នកវិនិយោគជប៉ុនមកកាន់ខេត្តព្រះសីហនុឱ្យបានច្រើនឡើង ថែមទៀត បន្ទាប់រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យដើម្បីទទួលធុរកិច្ច និង ភ្ញៀវទេសចរណ៍វ៉ាក់សាំងគ្រប់ដូសដោយគ្រាន់តែតម្រូវ ឱ្យធ្វើតេស្តរហ័សរកមេរោគកូវីដ មិនចាំបាច់ធ្វើចត្តាឡីស័កទៀតទេ។

លោក គួច ចំរើន បានស្នើឡើងបែបនេះនៅក្នុងជំនួបជាមួយលោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាដែលបានមកបំពេញទស្សនកិច្ចនៅខេត្តព្រះសី ហនុជាលើកទី៣ដើម្បីរំលឹកចំណងមិត្តភាពសាមគ្គីភាពរវាងកម្ពុជានិងជប៉ុននាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកានេះ។
ក្នុងឱកាសនោះ លោកឯកអគ្គរាជទូតជប៉ុន បានថ្លែងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងជប៉ុននិងកម្ពុជាដោយភាគីទាំង២ នឹងបន្តកិច្ចសហប្រតិបត្តិការនេះបន្តទៀត ជាពិសេសលោកនឹងជួយជំរុញក្រុមហ៊ុនជប៉ុនមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ,ព្រោះខេត្តព្រះសីហនុ មានហេដ្ឋារចនាសម្ព័ន្ធ ស្រស់ស្អាតប្រកបដោយបរិ ស្ថានល្អ,មានកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ,តំបន់សេដ្ឋកិច្ចពិសេស ,និងការរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែរមាន សារៈសំខាន់ក្នុងការទាញវិនិយោគមកកាន់ខេត្តព្រះសីហនុកាន់តែច្រើននាពេលខាងមុខ។

ក្នុងនោះ លោកអភិបាលខេត្តព្រះសីហនុសង្ឃឹមថា រដ្ឋាភិបាលជប៉ុននិងបន្តចែករំលែកបទពិសោធន៍បច្ចេកទេសដល់កម្ពុជាពិសេសខេត្តព្រះសីហនុជាត្រីវិស័យក្នុងការចូល រួមអភិវឌ្ឍខេត្តព្រះសីហនុនាពេលខាងមុខ ៕
ដោយ ៖ ណារី


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ