Connect with us

ព័ត៌មានជាតិ

​ឱសថបំប៉ន​សុខភាព ​ផុត​កំណត់​៤​កុង​តឺន័រ ត្រូវ​សមត្ថកិច្ច​ដក​ហូត

បានផុស

នៅ

ឱសថបំប៉ន​សុខភាព ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​សរុប​ចំនួន ៤​កុង​តឺន័រត្រូវ​បាន មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្ត​ព្រះសីហនុ រក​ឃើញ និង​ដកហូត កាល​ពី​ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០២០។​​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​មាន​ការ​ស្នើសុំ​កិច្ចសហការ​ពី​សាខាគយ និង​រដ្ឋាករ​កម្ពុជា មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្ត​ព្រះសីហនុ សហការគ្នា​ត្រួតពិនិត្យ និង​វាយតម្លៃ​គុណភាព​ផលិតផល​ឱសថ​បំប៉ន​សុខភាព មាន​ប្រភព​មកពី​ប្រទេសក្រៅ​ចំនួន ៤​កុង​តឺន័រ របស់​ក្រុមហ៊ុន JIN HAE INVESTMENT CO.,LTD​។

​ក្នុង​សកម្ម​ភាព​ចុះ​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​ត្រួតពិនិត្យ​លើ​ផលិតផល​ឱសថ​បំប៉ន​សុខភាព​រួមមាន​៖ OCTA-Z ចំនួន ៣០​ប៉ា​ឡែ​ត ស្មើនឹង ១២៦​កេស, CHANGE ចំនួន ០២​ប៉ា​ឡែ​ត ស្មើនឹង ៤៨​កេស, YA HWANG SAM ចំនួន ០៤​ប៉ា​ឡែ​ត ស្មើនឹង ៩៦​កេស, GAN BO HO ចំនួន ០២​ប៉ា​ឡែ​ត ស្មើនឹង ៦០​កេស​ សរុប​ទាំង​អស់​ស្មើនឹង​៣៣០​កេស។

ក្រោយ​ពី​ការ​ត្រួត​ពិនិត្យ​រួច​មក ជា​លទ្ធផល​ផលិតផល​បំប៉ន​សុខភាព​ខាងលើ ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ទាំងអស់​។ បន្ទាប់មក សមត្ថកិច្ច​ចម្រុះ បាន​កិប​សៀ​លើ​ទូ​កុង​តឺន័រ​រក្សាទុក​នៅ​ទីលាន​កំពង់ផែ និង​រង់ចាំ​ម្ចាស់​ទំនិញ​ចូលមក​ដោះស្រាយ​តាម​នីតិ​វ​ធី​ច្បាប់​៕

ប្រភព៖ អគ្គ​.​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ​

សូមចុចអាន៖ ក្រុមអ្នកបើកបររថយន្តធុនធំប្រតិកម្មទៅនិងកម្លាំងសណ្តាប់ ធ្នាប់ខណ្ឌពោធិ៍សែនជ័យដែលឃាត់ ឡានពួកគាត់មិនដឹងមូលហេតុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម