Connect with us

ព័ត៌មានជាតិ

រកឃើញទំនិញចម្រុះខូចគុណភាព និងអាល់កុលក្លែងក្លាយ មួយចំនួនធំ ពី ៨ ខេត្ត

បានផុស

នៅ

អគ្គនាយកដ្ឋាន ក.ប.ប. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងរារាំងនូវអំពើមិនសុចរិតផ្សេងៗ ក្នុងធុរកិច្ចពាណិជ្ជកម្មនៅលើទីផ្សារ ពិសេសគឺវិស័យម្ហូបអាហារដែលចរាចរណ៍លើទីផ្សារ និងជាតម្រូវការរបស់ប្រជាពលរដ្ឋទូទៅដែលមិនអាចខ្វះបាន។ ដើម្បីធានាឱ្យមានសុវត្ថិភាព សុចរិតភាព និងការពារសុខភាពរបស់ប្រជាពលរដ្ឋ មន្ត្រីជំនាញ ក.ប.ប. តែងតែចុះត្រួតពិនិត្យទំនិញលើទីផ្សារ និងបានរកឃើញទំនិញចម្រុះខូចគុណភាព និងអាល់កុលក្លែងក្លាយ មួយចំនួនធំ ពីបណ្ដារាជធានីខេត្តចំនួន ៨។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ មន្ត្រីជំនាញ ក.ប.ប. បានរកឃើញ និងដកហូតនូវទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៧៨៧,១៨ គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)  ចំនួន ៩៧ លីត្រ ស្ថិតក្នុងខេត្តមួយចំនួន ដូចជា ខេត្តកំពត ខេត្តកែប ខេត្តកោះកុង ខេត្តកំពង់ធំ បន្ទាយមានជ័យ និងរាជធានីភ្នំពេញ។ រាល់ទំនិញដែលបានដកហូតទាំងអស់នឹងយកមករក្សាទុកដើម្បីចាត់ការតាមនីតិវិធី និងធ្វើការពិន័យអន្តរការណ៍។

ចំណែកនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីជំនាញ ក.ប.ប. ប្រចាំខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តកំពត ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តប្រតិបត្តិការចុះឃ្លាំពិនិត្យទីផ្សារ និងផ្ទះលក់ទំនិញនានា។ 

យោងតាមលទ្ធផលត្រួតពិនិត្យជាក់ស្តែង មន្ត្រីជំនាញបានរកឃើញ និងដកហូត អាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៣៥៨ លីត្រ ពីផ្សារសហគមន៍ ស្ថិតក្នុងក្រុងប៉ោយប៉ែត រួមទាំងទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៣៩៣ គីឡូក្រាម ពីក្រុងកំពត បាត់ដំបង ព្រះសីហនុ និងរាជធានីភ្នំពេញ ដោយយកមករក្សាទុកនៅស្នាក់ការសាខា ដើម្បីចាត់វិធានការតាមនីតិវិធីនាពេលក្រោយ៕

អត្ថបទ៖ រ៉ាវុទ្ធ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម