ព័ត៌មានជាតិ
វ៉ាក់សាំង Sinovac ២លានដូស ជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន បានមកដល់កម្ពុជាហើយ
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Sinovac ចំនួន២ លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន បានដឹកមកដល់កម្ពុជាហើយនៅម៉ោងប្រមាណជាង១០ និង២៥ នាទីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។


ពិធីប្រគល់ និងទទួលវ៉ាក់សាំងនេះ ធ្វើឡើងក្រោមវត្តមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាកច្រកម្ពុជា និងលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា មន្ដ្រីរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។


គិតត្រឹមថ្ងៃទី១៧ វិច្ឆិកា នេះ កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងដៃ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជាង៤០លានដូស។ លើសពីនេះទៀត ប្រទេសចិន បានផ្គត់ផ្គង់វ៉ាក់សាំង ដល់កម្ពុជាច្រើនជាងគេបង្អស់ទាំងជំនួយ និងការបញ្ជាទិញ។ ក្រៅពីនោះមានអង្គការសុខភាពពិភពលោក (WHO) តាមរយៈយន្តការកូវ៉ាក់ ជប៉ុន អង់គ្លេស និងអាមេរិក តាមរយៈកូវ៉ាក់ផងដែរ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងឲ្យបានលឿន តាមដែលអាចធ្វើទៅបាន ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ