ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ចង់ឲ្យមានការផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជាតែម្ដង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា សម្ដេចបានពិភាក្សា ជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដើម្បីពិនិត្យលទ្ធភាពផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្ដង។
ក្នុងពេលទទួលវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ប្រទេសចិន នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍កន្លងទៅនេះ សម្ដេចបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន Li Keqiang ដោយបានលើកឡើងប្រធានបទជាច្រើន មកពិភាក្សា។ ក្នុងនោះ ក៏បានលើកឡើងអំពីបញ្ហាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ការទទួលវ៉ាក់សាំងពីចិននៅពេលនេះ គ្រាន់តែជាដំណាក់កាលទី១ តែប៉ុណ្ណោះ ដោយកម្ពុជាត្រូវការវ៉ាក់សាំងពីប្រទេសចិនថែមទៀត ហើយនាយករដ្ឋមន្ត្រីចិន Li Keqiang ក៏បានសន្យាបន្តផ្គត់ផ្គង់វ៉ាក់សាំងជូនកម្ពុជា បន្តទៀតផងដែរ។
លើសពីនេះទៀតសម្ដេចតេជោ ហ៊ុន សែន ក៏ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាផងដែរ ដោយសម្ដេចបានលើកឡើងអំពីការចង់ឲ្យមាន ការផលិតវ៉ាក់សាំងសម្រេចនៅកម្ពុជាផ្ទាល់តែម្ដង។ ការធ្វើយ៉ាងដូច្នេះ គឺដើម្បីងាយស្រួលដល់កម្ពុជា ក្នុងការទិញវ៉ាក់សាំងសម្រាប់ផ្គត់ផ្គង់នៅក្នុងប្រទេសខ្លួនឯងផង និងផ្គត់ផ្គង់ទៅបណ្ដាប្រទេសផ្សេងទៀតផងដែរ។
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ឯកអគ្គរដ្ឋទូតចិន នឹងនាំយកការលើកឡើងរបស់សម្ដេច ជម្រាបជូនប្រធានាធិបតី និងនាយករដ្ឋមន្ត្រីចិន អំពីលទ្ធភាពផលិតវ៉ាក់សាំងនៅកម្ពុជានេះ ឲ្យបានឆាប់រហ័សផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត