Connect with us

ព័ត៌មានជាតិ

ជនបរទេស​ចាំបាច់​មាន​ឯកសារ​អ្វីខ្លះ ដើម្បី​អាច​បើកបរ​​ក្នុង​ប្រទេស​​កម្ពុជាបាន?

បានផុស

នៅ

កន្លង​ទៅ​មាន​ករណី​ជនបរទេស​បើកបរ​យាន​ជំនិះ ហើយ​ពេល​ខ្លះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​សួរ​នាំ​រក​ឯកសារ​នានា។

លោក ថី វិសាល អនុប្រធាន​នាយក​ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា បើ​យោង​តាម​មាត្រា ៤៥ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​បាន​ចែង​ពី​សិទ្ធិ​សម្រាប់​ជនបរទេស ដែល​ចូល​មក​ស្នាក់​នៅ​ស្រប​ច្បាប់ ហើយ​មាន​បំណង​ចង់បើកបរ​នៅប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ច្បាប់​បានកំណត់​​សិទ្ធិ​ក្នុង​ការ​បើកបររបស់ជនបរទេស លើក​លែង​មាន​កិច្ច​ព្រមព្រៀង​ឬ​អនុសញ្ញា​អន្តរជាតិ​ដែល​មាន​ការ​ទទួល​ស្គាល់​បណ្ណ​បើកបរ​ទៅ​វិញ​ទៅ​មក​ជា​ទ្វេ​ភាគី ឬ​ពហុភាគី។

បើ​តាម​លោក​ថី វិសាល រាល់ជនបរទេស​ដែល​មានបំណង​ចង់​បើកបរ​លើ​ផ្លូវ​នៅ​ប្រទេស​កម្ពុជា ចាំបាច់​ត្រូវ​មាន​ប័ណ្ណបើកបរ។ ការ​ទទួល​បាន​ប័ណ្ណ​បើកបរ​អាច​ធ្វើ​ឡើង​តាម​មធ្យោបាយ​ពីរ​យ៉ាង​គឺ​ទី​មួយ ត្រូវ​ប្រឡង​យក​ប័ណ្ណ​បើកបរ​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ និង​ទីពីរ​អាច​យក​បណ្ណ​បើកបរ​ពី​ប្រទេស​កំណើត​មក​ប្តូរ​យក​បណ្ណ​បើកបរ​កម្ពុជា​ ដោយ​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន។

លោក​បន្ត​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ហត្ថលេខី​ដែល​ទទួល​ស្គាល់​បណ្ណ​បើកបរ​អន្តរជាតិ​ដែល​មាន​ជាង ១០០ ប្រទេស​ ហើយ​ជន​បរទេស​ដែល​កាន់​បណ្ណ​បើកបរ​អន្តរជាតិ​ ក៏​អាច​​មាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការ​បើកបរ​នៅ​ប្រទេស​កម្ពុជា​ដោយ​មិន​បាច់​ប្តូរ​យក​បណ្ណ​បើកបរ​កម្ពុជា ឬ​ប្រឡង​យក​បណ្ណ​បើកបរ​ថ្មី​នោះ​ទេ។

លោក​ថី វិសាល​បាន​បញ្ជាក់​បន្ថែម​ថា នៅ​ពេល​ធ្វើ​ដំណើរ​អ្នក​បើកបរ​ត្រូវ​ភ្ជាប់​ជាមួយ​បណ្ណ​បើកបរ លិខិត​ឆ្លង​ដែន និង​អត្តសញ្ញាណប័ណ្ណ។ នៅ​ពេល​មាន​កំហុស​សមត្ថកិច្ច​អាច​សួរ​រក​បណ្ណ​បើកបរ ដោយ​ផ្ទៀងផ្ទាត់​ជាមួយ​លិខិត​ឆ្លង​ដែន ឬ​អត្តសញ្ញាណប័ណ្ណ។

ទាក់ទង​ការ​ត្រួត​ពិនិត្យ​បណ្ណ​បើកបរ​អាច​ធ្វើ​ឡើង​នៅ​ពេល​ណាដែរ​ បើ​តាម​មន្រ្តី​រូប​នេះ​ការ​ឆែក​សួរ​រក​បណ្ណ​បើកបរ​ ករណី​ប្រព្រឹត្តិ​កំហុស​​ដូច​ជា​ល្មើស​ភ្លើង​ស្តុប ផ្លាក​សញ្ញា ឬ​ល្បឿន​គឺ​សមត្ថកិច្ច​អាច​ឃាត់ ហើយ​សួរ​រក​ប័ណ្ណ​បើកបរ។

បើ​តាម​លោក ថី វិសាល នៅ​ពេល​ចាប់​បាន​បទល្មើស​ការ​បើកបរ​របស់​ជនបរទេស ក៏​ត្រូវ​អនុវត្ត​ការ​ផាក​ពិន័យ​តាម​ទោស​កំហុស​មិន​ខុស​ពី​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ យោង​ទៅ​តាម​ច្បាប់​ដែល​បាន​កំណត់៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

យុទ្ធនាការ​ចាក់​វ៉ាក់សាំងនៅប៉ាគីស្ថាន​​រងការវាយប្រហារ​​សម្លាប់​​មនុស្ស​៩​នាក់រួម​ទាំង​កុមារ៥នាក់

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

​ទោះ​បី​កៀក​បោះឆ្នោត អាមេរិក​នៅតែ​បញ្ជូន​ជំនួយ​​យោធា​តម្លៃ​៤២៥​លាន​ដុល្លារ​ទៅ​​អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

​មនុស្ស​យ៉ាងហោច​១៤​នាក់​ស្លាប់​ក្នុង​ហេតុការ​ណ៍​បាក់ដំបូលស្ថានីយរថភ្លើងនៅស៊ែប៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

អតិថិជនជាង៤០ម៉ឺននាក់ស្មើនឹងជិត៤៣៤លានដុល្លារគិតត្រឹមខែកញ្ញា

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលរាជធានី សម្រុកជួសជុលផ្លាស់ប្តូរថ្មីសម្ភារៈនិងកែលម្អសួនកុមារវត្តភ្នំ និងសួនមុខវត្តបុទុមវតី ដើម្បីទទួលបុណ្យអុំទូក

Sokha Hotels

ព័ត៌មានពេញនិយម