Connect with us

ព័ត៌មានជាតិ

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ឈ្នះពានរង្វាន់ “Best Country Awards for Overall CSR Excellence”

បានផុស

នៅ

ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុន ដែល​ធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ជាម្ចាស់ជយលាភី​មាស​នៃ​កម្មវិធី​ពានរង្វាន់ “Best Country Awards for Overall CSR Excellence” ដែលជា​ពានរង្វាន់​ក្រុមហ៊ុន​ ដែលមាន​ការទទួលខុសត្រូវ​ធ្វើ​កិច្ចការងារ​សង្គម​ឆ្នើម​ដាច់​គេ​ក្នុងប្រទេស​កម្ពុជា នៃ​ព្រឹត្តិការណ៍​ពានរង្វាន់​ពិភពលោក​ប្រចាំឆ្នាំ​២០២១ ស្តីពី​ក្រុមហ៊ុន​ដែល​ទទួលខុស​ត្រូវធ្វើ​កិច្ចការងារ​សង្គម The Global CSR Awards 2021 ក្នុង​ឆ្នាំ​ទី​១៣​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ត្រូវបាន​ជ្រើសរើស​ពី​ក្នុងចំណោម​ក្រុមហ៊ុន​ល្អៗ​ដាច់​គេ​មួយចំនួន​មកពី​អាស៊ី អារ៉ាប់​រួម និង​អឺរ៉ុប​ផងដែរ​។

​ព្រឹត្តិការណ៍​ពានរង្វាន់​ពិភពលោក The Global CSR Awards 2021​នេះ គឺជា​កម្មវិធី​ពានរង្វាន់​ ដែលមាន​ការទទួលស្គាល់​ដ៏​មាន​កិត្យានុភាព​បំផុត​ក្នុង​តំបន់​អាស៊ី​ចំពោះ​ក្រុមហ៊ុន ​ដែល​មានការ​ទំនួល​ខុសត្រូវ​ចំពោះ​សង្គម និង​អភិបាលកិច្ច​ល្អ​។ កម្មវិធី​នេះ​មានការ​ទទួលស្គាល់ និង​ផ្តល់​កិត្តិយស​ដល់​ក្រុមហ៊ុន​ជាច្រើន​ ដែលមាន​ភាពលេច​ធ្លោ​ជាងគេ ​ក្នុងការ​អនុវត្ត​ទៅលើ​គំនិត​ច្នៃប្រឌិត និង​ផលិតផល​លំដាប់ថ្នាក់​ពិភពលោក សេវាកម្ម គម្រោង និង​កម្មវិធី​នានា​ទោះបីជា​បានធ្វើ​ក្នុង​អតីតកាល ក៏ដូចជា​ពេលបច្ចុប្បន្ន​ក៏ដោយ​។

​គម្រោង​ទាំងនេះ​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​របស់​ក្រុមហ៊ុន ភាពស្មោះត្រង់ ការបន្ត​ប្តេជ្ញាចិត្ត​ក្នុងការ​រួមបញ្ចូល​នូវ​គុណ​តម្លៃ​សីលធម៌ ការអនុលោម​ទៅតាម​ច្បាប់ និង​ការគោរព​គ្នា​ទៅវិញទៅមក សហគមន៍ និង​បរិស្ថាន​តាមរបៀប​ដែល​ពួកគេ​ប្រកប​អាជីវកម្ម​។​

​នៅ​ឆ្នាំនេះ អ្នកចូលរួម​ជាង ៣៥០​នាក់ បាន​អញ្ជើញ​មកពី​ជាង​១០០​ក្រុមហ៊ុន​នៅ​ទូទាំង​ពិភពលោក ហើយ​ក្រុមហ៊ុន​ដែល បានជ្រើសរើស​នៅ​វគ្គ​ចុងក្រោយ​ចំនួន​៥០​ក្រុមហ៊ុន ដែល​ត្រូវបាន​គណៈកម្មការ​វិនិច្ឆ័យ​ទទួលស្គាល់​ជា​ស្ថាប័ន​ ដែលមាន​កម្មវិធី​ទំនួល​ខុសត្រូវ​ដ៏​មុតមាំ​ចំពោះ​សហគមន៍​នៅក្នុង​ឆ្នាំ​ទី​២ នា​សម័យ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ​ផងដែរ​។

​លោក Gabriel Tan នាយក​ជាន់ខ្ពស់​ផ្នែក​ទំនាក់ទំនង​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប​បាន​មានប្រសាសន៍ថា “​ព្រី​នស៍ គ្រុប មាន​កិត្តិយស​យ៉ាង​ក្រៃលែង​ដែល​ទទួលបាន​នូវ​ការទទួលស្គាល់​ពី​ព្រឹត្តិការណ៍​ពានរង្វាន់​ពិភពលោក The Global CSR Awards 2021 ដោយបាន​បញ្ជាក់​ពី​ការរួមចំណែក​របស់​ពួកយើង ​ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​ប្រកបដោយ​ទំនួល​ខុសត្រូវ​ចំពោះ​ប្រជាជន​នៅក្នុង​ប្រ​ទេស​កម្ពុជា​”​។ លោក​បាន​បន្តទៀតថា “​ព្រី​នស៍ គ្រុប និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​យើង នឹង​បន្ត​ធ្វើការ​ជាមួយ​មូលនិធិ​ព្រី​នស៍ ដែលជា​ដៃគូ​ផ្នែក​សប្បុរសធម៌​របស់​យើង ក៏ដូចជា​អ្នក​ដែល​ពាក់ព័ន្ធ​ដទៃទៀត រួមមាន​ក្រសួង និង​អង្គការក្រៅរដ្ឋាភិបាល​នានា ដើម្បី​បង្កើត​នូវ​ភាពល្អប្រសើរ​សម្រាប់​អនាគត​របស់​ប្រទេស​កម្ពុជា​”​។

​លោក Tan ក៏ត្រូវ​បាន​អញ្ជើញ​សម្រាប់​ការ​ថ្លែង​សុន្ទរកថា​គន្លឹះ​នៃ​ដំណើរការ​ស្តារឡើងវិញ​របស់​ប្រទេស​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​កំពូល Annual Global CSR Summit លើក​ទី​១២ និង​ទី​១៣ ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​តែមួយ នៃ​ការប្រកាស​ពានរង្វាន់​នេះ​ផងដែរ​។ ក្នុងនោះដែរ ក៏មាន​វាគ្មិន​ដទៃទៀត​ដែល​អ្នកជំនាញ​ដឹកនាំ​ការគិត​ប្រកបដោយ​និរន្តរភាព​ឈានមុខ​គេ​ក្នុង​តំបន់​ដូចជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​Ocean Recovery Alliance គឺ​លោក​Doug Woodring ដែល​គាត់​ជា​អ្នកដឹកនាំ​ផ្នែក និរន្តរភាព​នៅ ក្រុមហ៊ុន​Schneider Electric (​អាស៊ី​ខាងត្បូង​) ក្រុមហ៊ុន Infosys និង​ក្រុមហ៊ុន Bridgestone Asia Pacific ។

​ស្ថានភាព​នៅ​កម្ពុជា​បាន​ស្ទុះ​ងើប​ឡើងវិញ​គួរឱ្យកត់សម្គាល់ បន្ទាប់ពី​មានការ​កើនឡើង​នៃ​ការឆ្លង​មេរោគ​កូ​វីដ​-១៩ នៅត្រឹម​ពាក់កណ្តាល​ឆ្នាំ​មកនេះ​។ សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​នស៍​គ្រុប បានរួម​ចំណែក​យ៉ាងសកម្ម​តាមរយៈ​ការទិញ​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ​-១៩​ចំនួន​១​លាន​ដូ​ស និង​ការបរិច្ចាគ​ដែលមាន​ទឹកប្រាក់​ប្រមាណ​៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បីគាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត ព្រមទាំង​ការផ្តល់ជូន​អាហារូបករណ៍ Chen Zhi ដែល​ផ្តល់ជូន​ជា​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សិស្ស ដែល​ពួកគេ​ស្ថិតក្នុង​ស្ថានភាព​លំបាក និង​ជាការ​សន្យា​ក្នុងការ​កែប្រែ​ជីវភាព​របស់​ពួកគេ​។ អាហារូបករណ៍​នេះ នឹង​ផ្តល់ជូន​សិស្ស​ចំនួន​៤០០​នាក់ នៅតាម​សាកលវិទ្យាល័យ​នៃ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​នៃ​ការបញ្ចប់​ការសិក្សា​សរុប​៧​ឆ្នាំ​។ សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​នស៍ គ្រុប​នឹង​រួមចំណែក​បង់ថ្លៃ​សិក្សា​ពេញលេញ ជាមួយនិង​ប្រាក់ឧបត្ថម្ភ​សរុប​ជា​ទឹកប្រាក់​ប្រមាណ ២​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​គួរបញ្ជាក់​ផងដែរ​ថា នេះ​គឺជា​ពានរង្វាន់​លំដាប់​អន្តរជាតិ​ទី​៨​ហើយ ដែល​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​នស៍​គ្រុប​ទទួលបាន​ក្នុងឆ្នាំនេះ ដែល​ទាំងនេះ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ឆ្ពោះទៅរក​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា និង​ទូទាំង​តំបន់​អាស៊ាន​ទាំងមូល​ផងដែរ​។​

​រហូតមកដល់​ពេលនេះ សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​នស៍​គ្រុប ក៏ត្រូវ​បានទទួល​ស្គាល់​ជា​ម្ចាស់​ពានរង្វាន់​ក្នុង​កម្មវិធី​ធុរកិច្ច​អន្តរជាតិ​ប្រចាំឆ្នាំ​២០២១ ដែល​នេះ​ជា​ព្រឹត្តិការ​ពានរង្វាន់​អន្តរជាតិ​ប្រចាំឆ្នាំ​លើក​ទី​៨ របស់ Asia-Pacific Stevie Awards ហើយ​សម្ព័ន្ធ​ក្រុមហ៊ុន​នេះ​ក៏​ត្រូវបាន​ទទួលស្គាល់ថា​ជា​សហគ្រាស​ដែល​បង្ហាញ​ពី​ភាពជា​សហគ្រិន​ដ៏​មាន​ទំនួល​ខុសត្រូវ នៅក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​អាស៊ី​សហគ្រាស​ដែលមាន​ទំនួល​ខុសត្រូវ​នៅ​តំបន់​អាស៊ី​ប្រចាំឆ្នាំ​២០២១ Asia Responsible Enterprise Awards 2021 (“AREA”) ។ ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ ​សម្ព័ន្ធ​ក្រុមហ៊ុន​ព្រី​នស៍​គ្រុប​បាន​បណ្តាក់​ទុក​ប្រមាណ​ជាង ៣​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​លើ​គម្រោង​ជាច្រើន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម