ព័ត៌មានជាតិ
សណ្តែកសៀងឆ្នាំ២០២១នេះ តម្លៃល្អបើប្រៀបធៀបទៅនឹងឆ្នាំមុន
កសិករខេត្តរតនគិរី មានការសប្បាយរីករាយ ចំពោះតម្លៃសណ្តែកសៀងឆ្នាំ២០២១នេះ ល្អជាងឆ្នាំមុន តែទិន្នផលនៅតែមានការធ្លាក់ចុះ ខណៈការប្រមូលផលសណ្តែកសៀង ត្រៀមបញ្ចប់រដូវកាលប្រមូលផលហើយនោះ។

ក្នុងទឹកមុខញញឹមញញែមប្អូនស្រី សេង ហុង អាយុ២៤ឆ្នាំ ជាកសិករម្នាក់ នៅភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កំពុងមមាញឹក ប្រមូលផលសណ្តែកសៀងរបស់ខ្លួន លើផ្ទៃដីប្រមាណ២ហិកតា បានសម្តែងការសប្បាយរីករាយចំពោះតម្លៃសណ្តែកសៀង ដែលលក់បានថ្លៃជាងឆ្នាំមុន។


តែប្អូនស្រីក៏បានសម្តែងការខកចិត្តដែរ ចំពោះទិន្នផលសណ្តែកសៀងមិនសូវបានផលច្រើនពោលគឺ ក្នុងចំនួន២ហិកតានេះ ប្អូនស្រីទទួលបានទិន្នផលតែ៣តោនតែប៉ុណ្ណោះ ពីព្រោះដូចឆ្នាំទៅអញ្ចឹង គឺមានភ្លៀងធ្លាក់ជោកជាំពេក ក្នុងដើមរដូវដាំដុះទើបធ្វើឲ្យពួកគាត់ដាំដុះយឺតពេល គួបផ្សំដីមិនសូវមានជីជាតិផងទើបទិន្នផលធ្លាក់ចុះយ៉ាងដូច្នេះ។ កសិករដ៏ដែលបានអះអាងថា ទិន្នផលសណ្តែកសៀង ប្រសិនបើល្អនោះទទួលបានចន្លោះពី១តោន៨០០គីឡូក្រាម ទៅ២តោនក្នុង១ហិកតា ហើយបើដីថ្មីអាចទទួលទិន្នផល២តោនកន្លះក៏មានដែរ។


លោក សយ សូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានឲ្យដឹងថា ការប្រមូលផលសណ្តែកសៀងនៅក្នុងខេត្តរតនគិរី បានឈានជិត ដល់ការបិទរដូវកាលប្រមូលផលហើយ។ លោកបន្តថា ឆ្នាំនេះការប្រមូលផលសណ្តែកសៀង នៅទូទាំងខេត្តរតនគិរី គឺមានផ្ទៃដីជាង៤,០០០ហិកតា ហើយទទួល ទិន្នផលសរុបប្រមាណជាង ៥,០០០តោន ច្រើនជាង ឆ្នាំ២០២០។ចំណែកតម្លៃក៏ល្អគឺលក់បាន២.៥០០រៀល ក្នុងមួយគីឡូក្រាមដែលកាលពីឆ្នាំ២០២០ តម្លៃ សណ្តែកសៀង ១គីឡូក្រាម បានត្រឹមពី១,៨០០រៀល ទៅ ២,០០០រៀល ប៉ុណ្ណោះ៕
អត្ថបទ៖ វុទ្ធឦសាន

-
សន្តិសុខសង្គម១០ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម២២ ម៉ោង ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន