Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋ យកចិត្តទុកដាក់ថែរក្សាសុខភាព ខណៈរដូវរងារនឹង​ឈានចូល​មក​​ដល់

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់​ថែរក្សាសុខភាពរបស់ខ្លួន ជាពិសេសមនុស្សចាស់ ក្នុងគ្រាដែលរដូវរងារនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។

តាមរយៈសារជាសំឡេង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍ថា រដូវភ្លៀង​ធ្លាក់ជិតដល់ពេលបញ្ចប់ ដោយជំនួសមកវិញនូវរដូវរំហើយ ដែលជារដូវរងារ។​ ក្នុងនោះ​នៅ​ថ្ងៃ​នេះ គឺជាថ្ងៃទីមួយ នៃព្រះរាជពិធីបុណ្យអុំទូក ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជារបស់យើង ទោះបីជា​មាន​ការថមថយ តែមិនទាន់បានបញ្ចប់នៅឡើយទេ។ ដូច្នេះទោះបីជាមិនទាន់ មានការសិក្សាច្បាស់លាស់ តាមបែប​វិទ្យា​សាស្ត្រក៏ដោយចុះ តែតាមបទពិសោធន៍នៃប្រទេសមួយចំនួន នៅពេលរដូវត្រជាក់បានចាប់ផ្ដើម គឺជំងឺឆ្លង​តែង​តែកើតមាន។ ឥឡូវទោះបីកូវីដ-១៩ បានចាប់ផ្ដើមធូរស្រាល នៅក្នុងប្រទេសរបស់យើង តែមិនទាន់បានបញ្ចប់នៅ​ឡើយទេ។

សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ទៅលើការការពារសុខភាព នៅក្នុងពេល​ដែលមានអាកាសធាតុត្រជាក់កើតឡើង ជាពិសេសអំពាវនាវឲ្យយកចិត្តទុកដាក់ ជាពិសេសចំពោះមនុស្សចាស់ ដោយក្រុ​មគ្រួសារនីមួយៗ ដែលមានជីដូនជីតា ឪពុកម្ដាយចាស់ៗ សូមយកចិត្តទុកដាក់ ជាពិសេសផ្គត់ផ្គង់​សម្រាប់ពួកគាត់ ថែទាំពួកគាត់ ឲ្យគាត់មានការកក់ក្ដៅ តាមរយៈនៃការផ្ដល់ភួយ និងផ្ដល់មុងជូនពួកគាត់។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា «យើងមិនអាចមើលស្រាល ជាមួយអ្វីដែលប្រុងនឹងកើតឡើង​នោះទេ ត្រូវមានជំហានចាំបាច់ត្រៀមទុកជាមុន ក្នុងនោះសូម្បីតែកងកម្លាំងប្រដាប់អាវុធ ក៏បានដោះស្រាយរួចទៅ​ហើយ​ ចែករួចទៅហើយនូវអាវរងារ សម្រាប់ការពារនូវការជំងឺឆ្លង ឬក៏ការពារកុំឲ្យមានការរងារ សម្រាប់កងកម្លាំង​ប្រដាប់អាវុធ»។

ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងបន្តថា អ្វីដែលជាក្ដីកង្វល់ធំ គឺស្ថិតនៅត្រង់មនុស្សចាស់ ដែលពួកគាត់ចាញ់​រងារ។ ដូច្នេះហើយ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវចំពោះក្រុមគ្រួសារ ដែលមានមាតាបិតា ជីដូនជីតា ជាមនុ​ស្ស​ចាស់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពរបស់ពួកគាត់។ មួយផ្នែកទៀត សម្ដេចតេជោ ក៏សូមអំពាវនាវដល់​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ដែលពុំមានទីពឹងមានន័យថា មនុស្សចាស់ដែលពុំមានកូន​ចៅនៅជាមួយ។ អាជ្ញាធរ ត្រូវផ្ដល់សម្ភារៈចាំបាច់ ជាមុង ជាភួយ ដើម្បីឲ្យពួកគាត់មានការកក់ក្ដៅ នៅក្នុងកាលៈ​ទេសៈ ដែលត្រូវឆ្លងកាត់នៅក្នុងដំណាក់កាល នៃរដូវរងារនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន ក៏ដូចជាកាកបាទក្រហម​គ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ទៅលើអ្នកពុំមានទីពឹងពុំនាក់ ដែលពួកគាត់ងាយនឹងរងគ្រោះ ដោយសារជំងឺ​ផ្សេងៗ ជាពិសេសគឺជំងឺកូវីដ-១៩ នេះតែម្ដង»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៣ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម