Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យយកចិត្តទុកដាក់ ចំពោះមនុស្សចាស់ដែលស្នាក់នៅក្នុងវត្ត ខណៈរដូវរងា​នឹង​​ចូលមកដល់

បានផុស

នៅ

ក្រៅពីអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព នៅក្នុងខណៈដែលរដូវរងាជិត​ឈាន​ចូល​មក​ដល់នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអំពាវនាវដល់ព្រះចៅអធិការ​វត្តទាំងអស់ សូមព្រះមេត្តា​យក​ចិត្ត​ទុកដាក់ ជាមួយលោកតាអាចារ្យ យាយជី ដែលជារួមគឺមនុស្សចាស់ ដែលបានទៅ​សុំ​សីល​ធម៌ និងស្នាក់​នៅ​តាម​ទី​អារាមនានា នៅស្ថានភាពនៃរដូវត្រជាក់នេះ។

តាមរយៈសារជាសំឡេង នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា «សូម​មេត្តា​​យកចិត្តទុកដាក់ជួយពួកគាត់ បង្កលក្ខណៈឲ្យពួកគាត់មានភាពកក់ក្ដៅ តាមរយៈនៃការផ្ដល់ជាភួយ ជាមុង នៅក្នុងគ្រាដែលលំបាកនេះ សូម្បីតែព្រះសង្ឃខ្លួនឯង ដែលមានវ័យចាស់ជរា ក៏ត្រូវយកចិត្តទុកដាក់ថែទាំ នូវសុខ​ភាពរបស់ព្រះសង្ឃ ដែលមួយចំនួនមានព្រះជន្មចាស់ណាស់ទៅហើយ»។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា រដូវរងាតែងនាំមកនូវជំងឺផ្សេងៗ ជាពិសេសគឺជំងឺផ្ដាសាយ ហើយ​ផ្ដា​សាយនេះ នៅក្នុងពេលដែលមានកើតកូវីដនេះ វាងាយនាំទៅដល់ការឆ្លងនៃជំងឺកូវីដពិតប្រាកដ។ ដូច្នេះជារួម សារជាសំឡេង របស់សម្ដេចតេជោ ហ៊ុន​ សែន នាព្រឹកនេះ គឺចង់អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ការ​ពារសុខភាព ក្នុងរយៈពេលនៃរដូវរងារនឹងឈានចូលមកដល់ ដែលជាធម្មតាតែងមានជំងឺឆ្លង នៅក្នុងដំណាក់កាល នៃប្រទេសរបស់យើង ពុំទាន់បានបញ្ចប់នូវជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន​ សែន បានលើកឡើងថា «ហានិភ័យ នៅមានខ្ពស់នៅឡើយ ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នា មានការយកចិត្តទុកដាក់ ថែទាំសុខភាពនេះ គឺយើងនឹងអាចឆ្លងកាត់បាន នៅក្នុងដំណាក់កាល ដែលនឹងមកដល់​ពេលខ្លីខាងមុខនេះ ហើយក៏សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរកម្សាន្ដនៅទីកន្លែងនានា យក​ចិត្តទុកដាក់ការពារសុខភាព នៅក្នុងដំណាក់កាលនៃពិធីបុណ្យ សំពះព្រះខែ បណ្ដែតប្រទីប អកអំបុក អុំទូក បើ​ទោះ​យើងមិនបានចាត់តាំង ប្រមូលផ្ដុំក៏ដោយ»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឲ្យយកចិត្តទុកដាក់ នៅតាមទីកន្លែងនានាអំពីបញ្ហាសុវត្ថិភាព ម្ខាងជាសុវត្ថិ​ភាពទាក់ទងនឹងសន្តិសុខ ហើយម្ខាងទៀតគឺសុវត្ថិភាពទាក់ទងនឹងជំងឺឆ្លង ដែលត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ​ ៣ការ​ពារ និង៣កុំ ដើម្បីចៀសវាងនូវការឆ្លង ហើយនឹងត្រូវមានវិធានការគ្រប់គ្រងកូវីដឡើងវិញ ក្នុងពេលដែល​យើង​ទើប​នឹងបើកប្រទេស បានក្នុងរយៈពេលត្រឹមតែ ១៨ថ្ងៃតែប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រទេសរបស់យើង នឹងទទួលបាននូវផលប្រយោជន៍ពីការរួមគ្នា ដើម្បីការពារ​នូវសុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសសារអំពាវនាវនេះ គឺសំដៅឆ្ពោះទៅរកមនុស្សចាស់ ដែលភាគច្រើនចាញ់​រងា ដែលត្រូវផ្ដល់ជូនពួកគាត់ នូវមុង នូវភួយ និងអាវរងារ ដែលអាចផ្ដល់ឲ្យពួកគាត់ នូវភាពកក់ក្ដៅមួយ ដើម្បី​ចៀសវាងឲ្យខានតែបាន នូវការរងាររហូតទៅដល់គ្រោះថ្នាក់ដល់អាយុជីវិត ឬការឆ្លងនូវជំងឺផ្សេងៗ ជាពិសេសជំងឺ​កូវីដ-១៩ នេះតែម្ដង។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា «ខ្ញុំព្រះករុណា ខ្ញុំសង្ឃឹម ទៅលើព្រះសង្ឃគ្រប់ព្រះអង្គ ទៅលើ​អាជ្ញា​ធរគ្រប់លំដាប់ថ្នាក់ ទៅលើក្រុមគ្រួសារនីមួយៗ យកចិត្តទុកដាក់ចំពោះមនុស្សចាស់ ចំពោះជីដូនជីតា ឪពុក​ម្ដាយរបស់ខ្លួន»៕

អត្ថបទ៖ ឃួន សុភ័ក្រ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម