ព័ត៌មានជាតិ
រាជរដ្ឋាភិបាលបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណជាង ៥ រយលានដុល្លារ ដើម្បីជួយដល់ពលរដ្ឋ ងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណជាង ៥ រយលានដុល្លារ ដើម្បីជួយដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រមាណជាង ៧០ ម៉ឺនគ្រួសារ នៅទូទាំងប្រទេស ដែលរហូតមកដល់ពេលនេះ ការអនុវត្តគឺបានរយៈពេល ១៧ លើករួចមកហើយ គិតមកដល់ត្រឹមខែវិច្ឆិកា ឆ្នាំ ២០២១ នេះ។

លោក ឈួរ សុបញ្ញា ថ្លែងបែបនេះខណៈពេលសហការជាមួយអង្គការយូនីសេហ្វ បើកកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសជំនាញរបស់របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃពុធ ១៣ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅបន្ទប់ប្រជុំព្រះសីហនុ នៃនាយកដ្ឋានសុខុមាលភាពសង្គម។

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ស្របពេលជាមួយគ្នានេះដែរ ការបង្កើតសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការអនុវត្តកញ្ចប់គ្រួសារនោះ ត្រូវបានលេខាធិការដ្ឋានអនុគណៈកម្មាធិការជំនួយសង្គម មានគោលបំណង និងគោលដៅកំណត់អំពីយន្តការ ៣ យ៉ាងសំខាន់ៗ សម្រាប់គ្រប់គ្រង នៃកម្មវិធីកញ្ចប់គ្រួសារទីទ័លក្រនាសម័យកូវីដ-១៩ ពិសេសដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនក្រីក្រ និងងាយរងគ្រោះតែម្ដង។

លោកប្រធាននាយកដ្ឋានសុខុមាលភាពសង្គម បានថ្លែងទៀតថា សេចក្ដីព្រាងអនុក្រឹត្យនេះ មានគោលបំណង និងគោលដៅកំណត់អំពីយន្តការគ្រប់គ្រង និងការផ្តល់របបគោលនយោបាយ នៃកម្មវិធីកញ្ចប់គ្រួសារ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនក្រីក្រ និងងាយរងគ្រោះ ក្នុងការ រួមចំណែកគឺ ៖ ទី១. លើកកម្ពស់សុខភាពមាតា ទារក និងអាហារូបត្ថម្ភ ក្នុងការជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។ ទី២. សម្រាលការលំបាកផ្នែកជីវភាពរស់នៅរបស់ជនមានពិការ ភាព និងមនុស្សវ័យចាស់។ ទី៣. លើកទឹកចិត្តដល់កុមារឲ្យចុះឈ្មោះចូលរៀនបានទាន់ពេលវេលា និងបន្តការសិក្សារហូតចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ។

ទន្ទឹមនឹងនេះដែរ លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណជាង ៥ រយលានដុល្លារ ដើម្បីជួយដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រមាណជាង ៧០ ម៉ឺនគ្រួសារនៅទូទាំងប្រទេស ដែលរហូតមកដល់ពេលនេះ ការអនុវត្តគឺបានរយៈពេល ១៧ លើករួចមកហើយ គិតមកដល់ត្រឹមខែវិច្ឆិកា ឆ្នាំ ២០២១ នេះ៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក