ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌដង្កោ ប្រាប់ពលរដ្ឋឲ្យត្រៀមបង្ការ ទឹកជំនន់ស្ទឹងព្រែកត្នោត ជាយថាហេតុ
រដ្ឋបាលខណ្ឌដង្កោ នៅថ្ងៃនេះ បានជូនដំណឹង ស្ដីពី ការត្រៀមបង្ការទឹកជំនន់ស្ទឹងព្រែកត្នោត ជាយថាហេតុ។ ដោយអនុវត្តតាមប្រសាសន៍ របស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ រដ្ឋបាលខណ្ឌដង្កោ បានជម្រាបជូនប្រជាពលរដ្ឋ ដែលរស់នៅជាប់សណ្ដស្ទឹងព្រែកត្នោត ក្នុងនោះ មានសង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ បានឲ្យដឹងថា បច្ចុប្បន្នស្ថានភាពទឹកស្ទឹងព្រែកត្នោត បានហក់ឡើងជាបន្តបន្ទាប់ បណ្ដាលមកពីជំនន់ផ្នែកខាងលើ ធ្វើឲ្យទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្ដខណ្ឌដង្កោ មានកម្ពស់ដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់។
ដូច្នេះដើម្បីចៀសវាង នូវហានិភ័យដែលបង្កឲ្យខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិត រដ្ឋបាលខណ្ឌដង្កោ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត មេត្តាត្រៀមសម្ភារៈ និងបន្តតាមដានស្ថានភាពទឹកជាប្រចាំ ជៀសវាងការបាត់បង់សម្ភារៈ និងអាយុជីវិត។
រដ្ឋបាលខណ្ឌដង្កោ សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុត នូវស្ថានភាពទឹក ដើម្បីជម្រាបជូនប្រជាពលរដ្ឋ ឲ្យបានជ្រាបជាបន្តបន្ទាប់៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត