ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការឆ្លងរាលដាលជំងឺកូវីដ ក្នុងព្រះរាជពិធីបុណ្យអុំទូក
ក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋ មានប្រុងប្រយ័ត្នចំពោះការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងកំឡុងថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដោយសារមានប្រជាពលរដ្ឋមួយចំនួន មានកម្មវិធីដើរលេងកម្សាន្ដ ជួបជុំ និងចូលរួមក្នុងពិធីបុណ្យនានា។
តាមរយៈសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី ១៨ វិច្ឆិកានេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា ស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា ពិតមែនតែមានការថមថយខ្លះក៏ពិតមែន តែមិនទាន់បានបញ្ចប់នៅឡើយទេ។ បើទោះបីជា មិនមានការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក តែក្នុងអំឡុងពេលមានការឈប់សម្រាក សម្រាប់ព្រះរាជពិធីនេះ ឃើញថា មានប្រជាពលរដ្ឋមួយចំនួន កំពុង តែមានកម្មវិធីដើរលេងកម្សាន្ដ ជួបជុំ និងចូលរួមក្នុងពិធីបុណ្យនានាជាដើម។

លោករដ្ឋមន្ត្រី បានបន្តថា ដូច្នេះក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹក និងអំពាវនាវសារជាថ្មី ជូនដល់សាធារណ ជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្តអនុវត្តតាមការណដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវវិធានការ “៣ការពារ ដូចជាពាក់ម៉ាស លាងដៃឲ្យញឹកញាប់ និងរក្សាតម្លាតសុវត្ថិភាពបុគ្គល ពីមួយម៉ែត្រកន្លះឡើង និង ៣កុំ ដូចជាកុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែង បិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ដែលបានដាក់ចេញឲ្យអនុវត្ត តាំងពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២០មក។
លោករដ្ឋមន្ត្រី បានណែនាំឲ្យពលរដ្ឋ ចូលរួមអនុវត្តវិធានការទាំងអស់គ្នា ឲ្យក្លាយទៅជាការអនុវត្តជាក់ស្តែងពិតប្រាកដបន្ថែមទៀត ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដោយផ្តើមចេញពីបុគ្គលផ្ទាល់ខ្លួនម្នាក់ៗ សមាជិកគ្រួសារ សហ គមន៍ និងសង្គមទាំងមូល ដែលអនុញ្ញាតឲ្យយើងទាំងអស់គ្នា អាចបន្តអាជីវកម្ម និងប្រកបការងារលើគ្រប់វិស័យទាំងអស់ ជាពិសេសប្រជាពលរដ្ឋ អាចប្រកបរបររក ស៊ីទទួលទានចិញ្ចឹមជីវិតឡើងវិញ ប្រកបដោយសុវត្ថិភាព និងមាននិរន្តន៍ភាព នៅក្នុងបរិបទរៀនរស់ជាមួយនឹងវីរុសកូវីដ-១៩ តាមបែបរស់នៅធម្មតា ក្នុងប្រក្រតីភាពថ្មី៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ