Connect with us

ព័ត៌មានជាតិ

ចុះ​ធ្វើតេស្ត យក​សំណាក​មនុស្ស​៣៦​នាក់ នៅ​ទីតាំង​Pedro

បានផុស

នៅ

​កម្លាំង​ចម្រុះ​របស់​ខណ្ឌ​បឹង​កេងកង បាន​សហការ​ជាមួយ​កម្លាំង​ក្រសួងសុខាភិបាល និង​កម្លាំង​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ បាន​ចុះ​ពិនិត្យ​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល នៅ​ទីតាំង​លក់​សម្ភារៈ​ប្រើប្រាស់​ឈ្មោះ ផេ​ត្រូ សប (Pedro) ស្ថិត​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​លេខ​៥៧ ភូមិ​៤ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង នេះ​បើ​យោងតាម​ប្រភព​ពី​សមត្ថកិច្ច​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជា​លទ្ធផល នៅ​ក្នុង​សកម្ម​ភាព​ចុះ​ពិនិត្យ​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល នៅ​ទីតាំង​ខាងលើនេះ គឺ​ធ្វើតេស្ត​យក​សំណាក​បាន​ចំនួន​៣៦​នាក់ ស្រី​១៤​នាក់ ហើយ​អ្នក​ធ្វើតេស្ត​ទាំងអស់ ត្រូវ​បាន​ក្រសួងសុខាភិបាល​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ចំពោះ​ទីតាំង​ខាងលើ ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន និង​រង់​ចាំ​ការអនុញ្ញាត​ព​ក្រសួងសុខាភិបាល ទើប​បើក​ឲ្យ​ដំណើរការ​វិញ​។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​បាន​រកឃើញ​មនុស្ស​ចំនួន​៤​នាក់​បន្ថែម​ទៀត ដែល​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍ “​សហគមន៍ ២៨ វិច្ឆិកា​” គឺ​ទី​១, បុរស​ជនជាតិខ្មែរ​ អា​យុ​៣៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​បូរី​លឹម​ឈាង​ហាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​នៅ​ហាង​លក់​កុំព្យូទ័រ​ឈ្មោះ ឌី​ម​កំព្យូ​ទ័​រ ផ្លូវ​ព្រះសីហនុ រាជធានី​ភ្នំពេញ ដែល​ត្រូវជា​បងថ្លៃ​ជីដូនមួយ​របស់​បុរស​អាយុ​២៣​ឆ្នាំ ដែល​បាន​រក​ឃើញ​មាន​វីរុស​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០​។​ ​ទី​២. ស្ត្រីជន​ជាតិខ្មែរ​អាយុ​៣២ ឆ្នាំ ជា​ភរិយា​បុរស​អាយុ​៣៩ ឆ្នាំ​ខាងលើ មាន​អាសយដ្ឋាន​ស្នាក់នៅ​បូរី​លឹម​ឈាង​ហាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​បុរស​អាយុ​២៣​ឆ្នាំ ដែល​បាន​រក​ឃើញ​វីរុស​កូ​វីដ​-១៥ កាលពី​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០២០​។​ ​ទី​៣. កុមារា ជនជាតិ​ខ្មែរ​អាយុ​៣​ឆ្នាំ ជា​កូនប្រុស របស់​បុរស​អាយុ​៣៩​ឆ្នាំ និង​ស្ត្រី​អាយុ​៣២​ឆ្នាំ​ ខាងលើ មាន​អាសយដ្ឋាន​ស្នាក់នៅ​បូរី​លឹម ឈាង​ហាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ត្រូវជា​ក្មួយប្រុស​បុរស​អាយុ​២៣​ឆ្នាំ ដែល​បាន​រក​ឃើញ​វីរុស​កូ​វីដ​-១៥ កាលពី​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២០​។​ ​ទី​៤. បុរស​ជនជាតិ​ខ្មែរ​ អា​យុ​២២​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជ ធានី​ភ្នំពេញ ជា​បុគ្គលិក​ហាង Pedro នៅ​ផ្លូវ​ព្រះសីហនុ ជា​អ្នក​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ជា​ស្ត្រី​អាយុ​២១​ឆ្នាំ ដែល​បាន​ចូល​ទៅ​ហាង​នោះ​ដែរ​។ ​បច្ចុប្បន្ន​អ្នកជំងឺ ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្ពាន​ឆ្លង​ទន្លេភ្ជាប់​ទៅ​ផ្លូវល្បឿនលឿន ដីឥដ្ឋ-ថ្មគរ ឈានទៅ​​ខួងគ្រឹះ ខណៈ​មាន​​ការ​សង់ស្ពាន​ដែកបណ្តោះអាសន្ន​សម្រួល​ការ​ងារសាងសង់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ស្តាយណាស់ ដែល អ៊ុយក្រែន គ្មាននុយក្លេអ៊ែរ ទុកកំញើញរុស្ស៊ី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក ចាប់ផ្តើមមានមនុស្សស្លាប់ ដោយសារព្យុះព្រឹលដ៏កាចសាហាវ 

Sokha Hotels

ព័ត៌មានពេញនិយម