ព័ត៌មានជាតិ
អុំទូកថ្ងៃទី១ ភ្ញៀវទេសចរ មកកម្សាន្ដខេត្តព្រះសីហនុ កើនឡើង តែភ្ញៀវមិនចូលតាមព្រលានយន្តហោះនោះទេ
អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់ បានបញ្ជាក់ឱ្យដឹងថា ក្នុងព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី១ ត្រូវនឹងទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បើធៀបនឹងឆ្នាំ ២០២០ ស្ថានភាពភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ មានការកើនឡើង ប៉ុន្តែពុំមានភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិក្រុងព្រះសីហនុនោះទេ។

លោកឡុង ឌីម៉ង់ បានបញ្ជាក់ថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី១ ត្រូវនឹងទី១៨ ខែវិច្ឆិកាឆ្នាំ២០២១នេះ ភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ បើធៀបនឹងឆ្នាំ ២០២០ មានដូចខាងក្រោម៖
ភ្ញៀវសរុបចំនួន១៨.០៧៣ កើនឡើង១៤,៧២%
ភ្ញៀវជាតិ ១៦.៩៨៤ កើនឡើង១២,៨៧%។
ភ្ញៀវបរទេស ១,០៨៩នាក់ កើនឡើង៥៤,២៤%។

លោកបន្តថា ពុំមានភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិក្រុងព្រះសីហនុទេ។ ភ្ញៀវទេសចរណ៌ទៅកម្សាន្តតាមកោះ នានាមាន៖
ភ្ញៀវសរុប ១.៣៥៨នាក់ កើនឡើង ៩៧,៦៧
ភ្ញៀវជាតិ ១,២៥៣នាក់ កើនឡើង១៣៧,៧៦%
ភ្ញៀវបរទេស ១០៥នាក់ ថយចុះ៣៤,៣៧%។
លោកបន្តទៀតថា ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរនិង រមណីយដ្ឋាននានា៖
ភ្ញៀវសរុប១៦,៦៨១នាក់ កើនឡើង១១,៤៧% ក្នុងនោះ ភ្ញៀវជាតិ១៥,៧០១នាក់ កើនឡើង៧,៦៣%
ភ្ញៀវបរទេស៩៨០នាក់ កើនឡើង១៥៩,៩៤%។
ក្នុងនោះដែរលោកអភិបាលរងបានសូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តវិធាន ៣កុំ ៣ការពារ ឲ្យបានជាប់លាប់និងម៉ឺងម៉ាត់ ដើម្បីសុវត្ថិភាពនិងរីករាយក្នុងថ្ងៃឈប់សម្រាក៕

អត្ថបទៈ ស្រីរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត