ព័ត៌មានជាតិ
ក្ងោក មានតម្លៃខ្ទង់ពាន់ដុល្លារ ជាសត្វកម្រមានអ្នកចិញ្ចឹម
សត្វក្ងោកកម្រមានអ្នកចិញ្ចឹម ហើយក៏ជាសត្វស្លាបដ៏ស្រស់ឆើត សំដៅទៅដោយរោមពណ៌ចម្រុះនៅពេលដែលសត្វក្ងោកត្រដាងស្លាបម្តងៗ ចេញជារង្វង់មូលបញ្ចេញនូវពន្លឺពណ៌ផ្លេកៗ គួរឲ្យចង់គយគន់ជាខ្លាំង។
សត្វក្ងោកធ្លាប់តែឃើញក្នុងព្រៃជ្រៅ ឬនៅតាមរមណីយដ្ឋានដែលគេយកមកចិញ្ចឹម ដើម្បីទាក់ទាញភ្នែកទេសចរណ៍ ឥឡូវថ្មីៗនេះ មានសត្វក្ងោកនាំចូលពីថៃ ដាក់លក់តាមបណ្តាខេត្ត ហើយបើតាមការរៀបរាប់របស់បងស្រី ផល្លា ដែលជាអ្នកលក់បន្ត តាមរយៈការផ្សព្វផ្សាយអនឡាញនៅស្រុកអង្គរជ័យ ខេត្តតាកែវ។

បងស្រី ផល្លា បន្តថា កូនសត្វក្ងោកដែលមានទំងន់៨ខាំ អាចលក់ចេញបានក្នុង១ក្បាលថ្លៃ ២៧០ដុល្លារ ដោយឡែកសត្វក្ងោកដែលមានទំងន់ ៤ គីឡូក្រាម ទៅ ៥ គីឡូក្រាម កំពុងពេញវ័យអាចលក់បាន១ក្បាល១០០០ដុល្លារ។
ពូជក្ងោកនាំចូលនេះ មាន ២ ប្រភេទ គឺប្រភេទក្ងោកដាង និងប្រភេទក្ងោកត្រូលវិញ។ ចំពោះចំណីរបស់សត្វក្ងោកនេះងាយស្រួលចិញ្ចឹម ដោយសារវាស៊ីស្រូវដូចសត្វចិញ្ចឹមក្នុងស្រុកផងដែរ។
បងស្រី ផល្លា បន្តទៀតថា សត្វក្ងោកនេះ មានអាយុវែងចាប់ពី ២៥ ឆ្នាំ ទៅ ៣០ ឆ្នាំ ហើយអ្នកដែលចង់យកទៅចិញ្ចឹមគឺសម្រាប់លម្អផ្ទះ ក៏ដោយសារតែសត្វក្ងោកនេះមានស្លាបចម្រុះពណ៌ល្អស្អាត គួរជាទីទាក់ទាញភ្នែក អ្នកដែលចង់ឃើញរូបវាបង្ហាញរាង៕
អត្ថបទ៖ កញ្ញា វ៉ាត

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង