ព័ត៌មានជាតិ
អភិបាលខេត្តកោះកុង ណែនាំរដ្ឋបាលស្រុកចំនួន៣ចុះជួយច្រូតស្រូវជូនពលរដ្ឋថ្ងៃបុណ្យអុំទូក
កោះកុង៖ អភិបាលខេត្តកោះកុង បានណែនាំដល់អភិបាលស្រុកចំនួន៣ឲ្យចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកាត់បន្ថយកម្លាំងពលកម្មប្រើដោយដៃ និងចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២១នេះ។

សម្រាប់ឆ្នាំ២០២១នេះ ជាការលើកទឹកចិត្តដល់ប្រជាកសិករដ៏ផុសផុល លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងចាត់ឲ្យអភិបាលស្រុកបូទុមសាគរ ស្រុកថ្មបាំង និងស្រុកស្រែអំបិល ជាមូលដ្ឋានដែលមានប្រជាពលរដ្ឋប្រកបរបរធ្វើស្រែចម្ការច្រើនជាងគេ ត្រូវជួយប្រមូលផលជូនកសិករ។
លោកជំទាវអភិបាលខេត្តកោះកុង ថ្លែងដូច្នេះថា «ប្រមូលកម្លាំងគ្នាចុះច្រូតស្រូវជូនពលរដ្ឋនៅពេលនេះ ជាការសម្រាលទុកលំបាកបានមួយចំណែកដែរ សម្រាប់កសិករមិនមានម៉ាស៊ីនច្រូតកាត់។ ម៉្យាងទៀតដើម្បីសរបញ្ជាក់ពីសាមគ្គីភាពគ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរ អំឡុងថ្ងៃព្រះរាជពិធីបុណ្យអុំទូក អបអំបុក សំពះព្រះខែ និងបណ្តែងប្រទីតផងដែរ»។

លោកជំទាវ មិថុនា ភូថង ក៏បានចាត់ទុកថា ការដាល់អំបុកស្រូវថ្មី ជាប្រពៃណីវប្បធម៌របស់ដូនតានៃយើង ដូច្នេះរួមគ្នាបន្តថែរក្សាឱ្យគង់វង្សយូរអង្វែងតទៅ គ្រាប្រទេសកម្ពុជា មានភាពសុខុដុមរមនា និងកិច្ចអភិវឌ្ឍន៍ក្រោយការដឹកនាំដ៏វិសេសវិសាលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ លោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង និងលោក ជា ចាន់កញ្ញា អភិបាលស្រុកស្រែអំបិល សុទ្ធតែអះអាងដូចគ្នានៅថ្ងៃទី២០ ខែវិច្ឆិកានេះថា ពួកគាត់ព្រមទាំងកម្លាំងប្រដាប់អាវុធ យុវជន បានរួមគ្នារៀបចំបង្កើតជាកម្មវិធីច្រូតស្រូវ និងដាល់អំបកយ៉ាងសប្បាយរីករាយក្រោមបរិយាយសាមគ្គីភាពកាន់ស្និតស្នាលគ្នារវាងអាជ្ញាធរ និងពលរដ្ឋមូលដ្ឋាន ទោះនឿយហត់ពេលដាំដុះ តែបង្ហាញមកវិញនូវស្នាមញញឹមពេលប្រមូលផល។

ថ្នាក់ដឹកនាំស្រុកទាំង៣ខាងលើ សង្កត់ធ្ងន់ថា ឆ្នាំនេះ ប្រជាពលរដ្ឋទទួលបានទិន្នផលស្រូវច្រើនជាងឆ្នាំទៅ ព្រោះតែភ្លៀងធ្លាក់គ្រប់គ្រាន់ មានប្រព័ន្ធធារាសាស្រ្ត និងចំណេះដឹងធ្វើកសិកម្មតាមលក្ខណៈបច្ចេកទេស ជាដើម។ ទិន្នផលស្រូវប្រមូលបាន គឺរក្សាទុកជាស្បៀងអាហារបរិភោគប្រចាំថ្ងៃ ឬលក់ដូរទៅកាន់ទីផ្សារតាមតម្រូវការរបស់ក្រុមគ្រួសារកសិករម្នាក់ៗ។
ការប្រមូលផលស្រូវ និងដាល់អំបុក តបនឹងគាំទ្ររបស់លោកអភិបាលខេត្តកោះកុង ស្រុកបូទុមសាគរ ធ្វើឡើងនៅឃុំកណ្តោល ស្រុកថ្មបាំង ធ្វើនៅឃុំតាទៃលើ និងស្រុកស្រែអំបិល រៀបចំនៅឃុំជីខក្រោម៕
អត្ថបទ៖សិរីវឌ្ឍនៈ



-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់