ព័ត៌មានជាតិ
អង្គការទេសចរណ៍ពិភពលោក ផ្សព្វផ្សាយពីការលើកលែងធ្វើចត្តាឡីស័ក សម្រាប់អ្នកទេសចរវ៉ាក់សាំងមកកម្ពុជា
អង្គការទេសចរណ៍ពិភពលោក (UNWTO) បានជួយផ្សព្វផ្សាយអំពីការលើកលែងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរទាំងអស់ ដែលបានចាក់វ៉ាក់សាំងពេញលេញ ហើយតាមរយៈការផ្សព្វផ្សាយនេះ ក្រសួងទេសចរណ៍ បានបង្ហាញការជឿជាក់ថា ភ្ញៀវទេសចរអន្តរជាតិ នឹងមកកម្សាន្តនៅប្រទេសកម្ពុជាកាន់តែច្រើន។
តាមរយៈអត្ថបទមួយ ដែលមានចំណងជើងថា “Quarantine Waived for Fully-Vaccinated International Arrivals to Cambodia “ អង្គការទេសចរណ៍ពិភពលោក បានឲ្យដឹងថា ចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ អ្នកដំណើរទាំងអស់ ដែលបានចាក់វ៉ាក់សាំងពេញលេញ ចូលមកដល់កម្ពុជាតាមច្រកអន្តរជាតិទាំងអស់ (ផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក) ឈប់តម្រូវឲ្យធ្វើចត្តាឡីស័ក ទៀតហើយ។
ដើម្បីទទួលបានការលើកលែងនេះ អ្នកដំណើរចាក់វ៉ាក់សាំងទាំងនេះ ត្រូវផ្ដល់៖ ទី១, វិញ្ញាបនបត្រចាក់វ៉ាក់សាំងពេញ លេញ ទី២, វិញ្ញាបនបត្រ ឬលិខិតបញ្ជាក់លទ្ធផលធ្វើតេស្ត PCR អវិជ្ជមាន រយៈពេល៧២ម៉ោង។
វិញ្ញាបនបត្រ ឬលិខិតបញ្ជាក់ខាងលើ ត្រូវចេញ និងទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសកំណើតរបស់ពួកគេ។ លើសពីនេះ អ្នកធ្វើដំណើរនឹងត្រូវធ្វើតេស្តរហ័ស COVID-19 ហើយរង់ចាំពី១៥ ទៅ២០ នាទីសម្រាប់លទ្ធផល។ ប្រសិនបើលទ្ធផលបញ្ជាក់ថា អវិជ្ជមាន អ្នកធ្វើដំណើរនឹងអាចធ្វើដំណើរទូទាំងប្រទេសបាន។
ចំណែកជនបរទេស ដែលមិនបានចាក់វ៉ាក់សាំង នឹងនៅតែតម្រូវឲ្យដាក់នៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ បន្ទាប់ពីធ្វើតេស្ត PCR កូវីដ-១៩។ ទន្ទឹមនឹងនេះ អ្នកដែលកំពុងដាក់ ឲ្យនៅដាច់ដោយឡែកពីគេនៅកម្ពុជា នឹងត្រូវបានអនុញ្ញាតឲ្យបញ្ចប់ការដាក់ នៅដាច់ដោយឡែកពីគេនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងលក្ខខណ្ឌថា ពួកគេមិនបានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ-១៩។
គួររំលឹកថា ប្រទេសកម្ពុជា បានចាក់វ៉ាក់សាំងទាំងស្រុងជិត ៨៨ភាគរយ នៃចំនួនប្រជាជនទាំងមូល ខណៈដែលការចាក់វ៉ាក់សាំងសម្រាប់ដូសជំរុញ និងការចាក់វ៉ាក់សាំងសម្រាប់កុមារអាយុ ៥ឆ្នាំ កំពុងបន្ត។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈការជួយផ្សព្វផ្សាយបន្ថែម របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) នេះ ភ្ញៀវទេសចរអន្តរជាតិ នឹងមកកម្សាន្តនៅប្រទេសកម្ពុជា កាន់ច្រើន៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម២១ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ២៣ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា៥៦ នាទីutes ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?