Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរជាង ១១ម៉ឺននាក់ បានទៅដើរលេងកម្សាន្ដនៅខេត្ដសៀមរាប រយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក

បានផុស

នៅ

ភ្ញៀវទេសចរជាតិ និងអន្ដរជាតិប្រមាណជាង ១១ម៉ឺននាក់ បានទៅដើរលេងកម្សាន្ត នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៨ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២១។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម នៅយប់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២១ថា ក្នុងរយៈពេល ៣ថ្ងៃមកនេះ អ្នកទេសចរទៅកម្សាន្ដនៅខេត្ដសៀមរាបជាង ១១ម៉ឺននាក់។ ក្នុងនោះ ភ្ញៀវជាតិមានចំនួនប្រមាណ ១១៧.០០០នាក់ ដែលភ្ញៀវទេសចរមកពីតាមបណ្តាខេត្ត មានចំនួនប្រមាណ ៧០-៨០%  ហើយមានប្រមាណជា ៨០,០០០ ទៅ៩០,០០០នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។ រីឯភ្ញៀវទេសចរបរទេសដែលបានដើរកម្សាន្ដ នៅខេត្ដសៀមរាបមានចំនួន ១,១៤៦នាក់ផងដែរ។

តំបន់ទេសចរណ៍ ដែលទទួលបានទេសចរច្រើន រួមមាន៖ រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៧៩,០០០នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួប្រមាណ ១២,៧០០នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ២៥,៣០០នាក់៕

អត្ថបទ៖ គឿន វេត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

ប.ស.ស ណែនាំម្ចាស់សហគ្រាសគ្រឹះស្ថាន ប្ដឹងអធិការកិច្ចសន្តិសុខសង្គម ករណីរកឃើញមានភាពមិនប្រក្រតី

ជីវិតកម្សាន្ដ១៥ នាទីutes មុន

កញ្ញា ថាណា ពិធីការិនីដ៏ល្បីនៅ CTN និង CNC ទទួ លមរណភាពដោយសារជំងឺមហារីក

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

មនុស្ស​​ប្រមាណ​៧០នាក់ស្លាប់​ក្នុង​ការវាយ​ប្រហារ​លើ​​មន្ទីរពេទ្យ​​​​នៅ​ក្រុង​ El Fasher ប្រទេស​​​ស៊ូដង់

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

តម្លៃប្រេងធ្លាក់ចុះ​ពេល​បើក​ការជួញដូរ​ ក្រោយពេល ត្រាំ ទទូចឱ្យ OPEC ទម្លាក់តម្លៃប្រេង

ជីវិតកម្សាន្ដ២៦ នាទីutes មុន

ជនភៀសខ្លួនកូរ៉េខាងជើង ប្រាប់រឿងរ៉ាវពិតដូចនឹងភាពយន្ត «Crash Landing on You»

Sokha Hotels

ព័ត៌មានពេញនិយម