ព័ត៌មានជាតិ
៣ថ្ងៃនៃពិធីបុណ្យអុំទូក ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរជាង ៣ម៉ឺននាក់
ទោះបីជាខេត្តបាត់ដំបង មិនបានប្រារព្វពិធីបុណ្យអុំទូកក៏ដោយ តែភ្ញៀវទេសចរមកពីគ្រប់ទិសទី បានទៅលេងកម្សាន្តតាមរមណីដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដោយក្នុងរយៈពេល ៣ថ្ងៃមកនេះ មានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង ៣ម៉ឺននាក់។
លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា រមណីយដ្ឋាន និងតំបន់ទេសចរណ៍សំខាន់ៗ ដែលជាគោលដៅមានសក្តានុពល ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង រួមមាន៖ រមណីយដ្ឋានប្រាសាទបាណន់, រមណីយដ្ឋានភ្នំសំពៅ, ទស្សនាហ្វូងសត្វប្រចៀវល្អាងភ្នំពៅ, រមណីយដ្ឋានប្រាសាទឯកភ្នំ, អាងទឹកកំពីងពួយ, រមណីយដ្ឋានស្ទឹងថ្មដា, រមណីយដ្ឋានទឹកធ្លាក់ ៥៣ ក្នុងស្រុកភ្នំព្រឹក, រមណីយដ្ឋាននគរជុំភ្នំព្រឹក, ភ្នំកំពូល, វត្តល្អាងកង្កែប, វត្តនាងរំសាយសក់, វត្តភ្នំជីហង្ស, រមណីយដ្ឋានវត្តភ្នំចំបាំង និងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ, ល្អាងភ្នំប្រាំពីរ ជាដើម។
យោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា អំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះខែ អកអំបុក រយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែវិច្ឆកា ឆ្នាំ ២០២១ខេត្តបាត់ដំបង បានទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលលេងកម្សាន្ដតាមតំបន់កម្សាន្តនានា មានចំនួន៣៨,៦២៨នាក់។ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៣៨,៥៦៥នាក់ និងភ្ញៀវទេសចរអន្តរជាតិ នៅក្នុងប្រទេសស្រាប់មានចំនួន ៦៣នាក់ផងដែរ។
ការដើរកម្សាន្ត ក្នុងរយៈពេល ៣ថ្ងៃមកនេះ ទាំងភ្ញៀវទេសចរ ទាំងម្ចាស់រមណីយដ្ឋាន គោលដៅទេសចរណ៍នានាក្នុងខេត្ត បានចូលរួមអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយបានអនុវត្តវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់