ព័ត៌មានជាតិ
ស្ត្រីមានផ្ទៃពោះ ហើយវិជ្ជមានកូវីដម្នាក់ ត្រូវបានក្រុមគ្រូពេទ្យ ជួយសម្រាលកូនដោយជោគជ័យ
ស្ត្រីមានផ្ទៃពោះម្នាក់ ហើយវិជ្ជមានជំងឺកូវីដ-១៩ ហើយត្រូវបានក្រុមគ្រូពេទ្យ ជួយសម្រាលដោយសុវត្ថិភាព ទាំងម្តាយ និងកូន។ បើតាមរបាយការណ៍ របស់មន្ទីរពេទ្យស្រុកបរកែវ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្រ្តីរូបនេះ បានឈឺពោះគ្រប់ខែ ហើយមកទទួលសេវាសម្រាល នៅមន្ទីរពេទ្យបរកែវ និងបានធ្វើតេស្តរហ័សឃើញវិជ្ជមានកូវីដ-១៩។
ភ្លាមៗ ក្រុមគ្រូពេទ្យបានជួយអន្តរាគមន៍សម្រាល យ៉ាងយកចិត្តទុកដាក់ ធ្វើឲ្យការសម្រាលទទួលបានជោគជ័យ សុខសុវត្ថិភាព ទាំងម្តាយ និងកូន ហើយទារកដែលទើបសម្រាល មានទម្ងន់ ២គីឡូ ៧ខាំ ជាកូនទី ៣របស់ស្រ្តីរូបនេះ។
សូមជម្រាបថា ដោយមានការគិតគូរ យកចិត្តទុកដាក់ពីសំណាក់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានណែនាំឲ្យមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាសេវាសុខាភិបាលតាមមូលដ្ឋានក្រុង-ស្រុក ទាំង ៩ក្នុងខេត្ត ត្រូវផ្តោតការយកចិត្តទុកដាក់ ចំពោះស្រ្តីមានផ្ទៃពោះ បើសិនរកឃើញថា ពួកគាត់មានផ្ទុកជំងឺកូវីដ-១៩ មិនត្រូវឲ្យពួកគាត់សម្រាកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ទេ គឺដាច់ខាតត្រូវយកពួកគាត់ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យ រឺមណ្ឌលសុខភាពងាយស្រួលព្យាបាល និងជួយពួកគាត់បានទាន់ពេលវេលា ប្រសិនបើមានករណីឆ្លងទន្លេក្នុងអំឡុងព្យាបាលជំងឺកូវីដ-១៩។
ជាក់ស្តែងគិតត្រឹមថ្ងៃទី ២១ ខែវិច្ឆិកាឆ្នាំ ២០២១នេះ មាន ៥០ករណីហើយ ដែលស្រ្តីមានផ្ទៃពោះផ្ទុកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យស្រុកបរកែវ និងតាមមណ្ឌលព្យាបាលកូវីដ-១៩ ត្រូវបានក្រុមគ្រូពេទ្យជួយសម្រាលកូន ដោយសុខសុវត្ថិភាព ទាំងម្តាយ និងកូន។ នេះបើតាមការបញ្ជាក់ពីវេជ្ជបណ្ឌិត អ៊ុង រតនា ទីប្រឹក្សាក្រសួងសុខាភិបាល និងប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១៕
អត្ថបទ៖ វុទ្ធ ឦសាន



-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ