Connect with us

ព័ត៌មានជាតិ

រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៦ករណីទៀតជាបុគ្គលិក ហាងលក់កាបូបនិង ស្បែកជើង Pedro

បានផុស

នៅ

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង​សុខាភិបា​ល​ឱ្យ​ដឹង​ថា​ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ នៅលើខ្លួនបុគ្គលិកហាង Pedro ចំនួន៦រូបថែមទៀត សរុបអ្នកឆ្លងនៅហាង Pedro កើនដល់៧នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​បន្ថែម​​ថា លទ្ធផលវិជ្ជមានវីរុសកូវីដ១៩ របស់បុគ្គលិកហាង Pedro នៅផ្លូវព្រះសីហនុ ត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០។ ចំណែកហាងលក់កាបូបស្បែកជើង Pedro ត្រូវបានអាជ្ញាធរសម្រេចបិទបណ្តោះអាសន្ន ហើយថ្ងៃនេះក៏មានអ្នកដំណើរមកពីសហរដ្ឋអាមេរិកចំនួន៣នាក់ ឆ្លងកាត់កោះតៃវ៉ាន់ ចូលមកភ្នំពេញមានអវិជ្ជមានកូវីដ១៩ផងដែរ។

កាលពីម្សិល​មិញ​ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ១៩ នៅលើខ្លួនបុគ្គលិកហាងនេះ។បុគ្គលម្នាក់នោះត្រូវបានរកឃើញ ឆ្លងមេរោគកូវីដ១៩ បន្ទាប់ពីបានប៉ះពាល់អ្នកផ្ទុកមេរោគនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម