Connect with us

ព័ត៌មានជាតិ

បុណ្យអុំទូក ៣ថ្ងៃ​ នៅខេត្តស្ទឹងត្រែង មានភ្ញៀវទេសចរទៅលេងកម្សាន្តជាង ៦ពាន់នាក់

បានផុស

នៅ

នៅខេត្តស្ទឹងត្រែង ក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២១ មានភ្ញៀវទេសចរជាតិ ទៅលេងតាមតំបន់រមណីយដ្ឋានទេសចរណ៍នានា ក្នុងខេត្តចំនួន ៦,១៩២នាក់។ ចំនួននេះមានការថយចុះ បើប្រៀបធៀបនឹងព្រះរាជពិធីបុណ្យអុំទូក កាលពីឆ្នាំមុន។  

លោក អ៊ុន ប៉ោសឿន​ ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា នៅឆ្នាំនេះសង្កេតឃើញ មានភ្ញៀវទេសចរថយចុះ ក្នុងការធ្វើដំណើរទៅលេងកម្សាន្ត នៅតាមរមណីយដ្ឋាននានាក្នុងខេត្ត ហើយភ្ញៀវទេសចរមានការទទួលខុសត្រូវខ្ពស់ ទាំងការថែរក្សារសុខភាព និងផ្នែកបរិស្ថាន ផងដែរ។ លោកបន្តថា ភ្ញៀវទេសចរ ដែលបានទៅលេងកម្សាន្ដនៅខេត្តស្ទឹងត្រែង ភាគច្រើនមកពីរាជធានីភ្នំពេញ, ខេត្តក្រចេះ, ត្បូងឃ្មុំ, កំពង់ចាម, កំពង់ធំ, ព្រះវិហារ, រតនគីរី, និងមណ្ឌលគីរីជាដើម។

អ្នកស្រី ដារីណា ភ្ញៀវទេសចរមកពីខេត្តកំពង់ធំ បានប្រាប់ថា ឆ្នាំនេះទោះបីប្រទេសយើង រងផលប៉ះពាល់ពីជំងឺកូវីដ​-១៩ក៏ដោយ ក៏នៅតាមសហគមន៍ទេសចរណ៍នីមួយៗ ឃើញរៀបចំបានល្អជាងឆ្នាំមុន គ្រាន់តែពុំសូវមានភ្ញៀវទេចរ មកលេងកម្សាន្ដច្រើនដូចមុនប៉ុណ្ណោះ។

សូមជម្រាបថា ខេត្តស្ទឹងត្រែងភ្ញៀវទេសចរជាតិ ទៅលេងនៅតាមរមណីយដ្ឋាន ក្រៅពីរមណីយដ្ឋាអេកូទេសចរណ៍អន្លង់ផ្សោត, និងព្រះរំកិលហើយនោះ ​ក៏បានទៅលេងនៅរមណីយដ្ឋាន ភ្នំជម្រកសត្វ ឆ្វាំង, រមណីយដ្ឋានអូរឬស្សីកណ្តាល, រមណីយដ្ឋាននិស័្សយស្នេហ៍សេសាន, និងរីស្សតបក្សីមេគង្គ ជាដើម៕

អត្ថបទ៖ ងិ នលីម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម១០ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១២ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១៣ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម