Connect with us

ព័ត៌មានជាតិ

រោមច្រមុះមិនមែនចេះតែដកតាមចិត្តចង់ទេ ប្រយ័ត្នមានគ្រោះថ្នាក់ដល់ជីវិត

បានផុស

នៅ

អ្នកខ្លះ អាចប្រើកន្ត្រៃដើម្បីកាត់ចុងរោមច្រមុះវែង ។ ប៉ុន្តែមនុស្សមួយចំនួន ជ្រើសរើសវិធីដក។ ទង្វើនេះនឹងនាំឲ្យមានការឈឺចាប់ រហូតដល់ហ៊ាទឹកភ្នែក ឬឈឺចាប់ក្នុងច្រមុះជាដើម។ ទោះជាយ៉ាងណា ការដករោមច្រមុះ​ក៏​អាចមាន​គ្រោះថ្នាក់តាមរបៀបដែលយើង​នឹកស្មាន​មិនដល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដករោមច្រមុះពិតជាអាចបង្ក​ហានិភ័យ​ឆ្លងមេរោគខួរក្បាល?

បណ្ឌិត Premyot Ngaothepprutharam អ្នកឯកទេសខាងជំងឺច្រមុះ និងអាឡ័កស៊ី នៃនាយកដ្ឋាន Otolaryngology មហាវិទ្យាល័យ​វេជ្ជសាស្ត្រ Siriraj Hospital បញ្ជាក់​ថា ការដក​រោម​ច្រមុះ​ ពិត​ជា​អាច​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​ខួរក្បាល។ ដោយសារតែសរសៃនៅក្នុងច្រមុះ ជា​សរសៃឈាម​វ៉ែន​​ ដែល​មិន​មាន​របាំង​ការពារ ឬ​មិនមានសន្ទះបិទបើក​នៅក្នុងសរសៃឈាមទេ។ លើសពីនេះទៀត ​តំបន់ច្រមុះ និងបបូរមាត់ខាងលើ ប្រសិនបើមេរោគចូល​តាមរយៈសរសៃដោយផ្ទាល់ ទៅ fossa នោះសរសៃឈាមវ៉ែន​នឹងមានវត្តមាន​នៅមូលដ្ឋាននៃខួរក្បាល។ ជាពិសេស​ប្រសិនបើ​សរសៃឈាមវ៉ែននេះ ​ត្រូវបានរលាក វាអាចចូលក្នុងតំបន់ខួរក្បាល បណ្តាល​ឲ្យ​រលាកខួរក្បាល ឬក្នុងករណីខ្លះ អាប់ស​ក្នុងខួរក្បាល អាចកើតឡើង។

គ្រោះថ្នាក់​នៃការដក​រោម​ច្រមុះ

ក្រៅ​ពី​ការ​ដក​រោម​ច្រមុះ​ មាន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ក្នុង​ខួរក្បាល​ដែរ។ វាក៏អាចមាន​ហានិភ័យ​នៃ​ការហូរឈាមច្រមុះផងដែរ។ ដោយសារតែតំបន់សក់ច្រមុះ​ មាន​សរសៃ​ឈាម​ច្រើន។ ប្រសិន​បើ​យើង​ដក​រោមច្រមុះ​ខ្លាំងៗ នោះអាច​បណ្ដាល​ឲ្យ​មាន​ការ​ដាច់​រលាត់​ ហើយ​ទៅ​ជា​ហូរ​ឈាម។

វេជ្ជបណ្ឌិតបានណែនាំ ប្រសិនបើ​ចង់ដករោម​ច្រមុះដោយសុវត្ថិភាព យកល្អគួរតែកាត់រោមដោយ​ប្រើកន្ត្រៃ ។ ប៉ុន្តែត្រូវប្រយ័ត្នចំពោះចុងកន្ត្រៃ និងប្រើកម្រិតណា តើ​មាន​ហានិភ័យ​នៃ​ការ​ចាក់​ច្រមុះ​របស់អ្នក​នៅកន្លែងផ្សេងទៀតដែរឬទេ? បើមិនប្រយ័ត្ន អាចបណ្តាល​ឲ្យ​របួស ដូច្នេះត្រូវ​ជ្រើសរើស​កន្ត្រៃ​ដែល​មាន​ចុងមូល មិន​មុតខ្លាំង។

ទោះជាយ៉ាងណាក៏ដោយ រោម​ច្រមុះ​ក៏​មិន​គួរ​កាត់​ឲ្យ​ខ្លីពេកទេ ព្រោះរោម​ច្រមុះវែង នឹង​ជួយ​បណ្ដេញ​ធូលី ឬ​សារធាតុ​ពុល។ ប្រសិនបើរោម​ច្រមុះខ្លីពេក ធូលីអាចចូលទៅក្នុង​រន្ធច្រមុះ ហើយ​នោះ​​​ជា​មូលហេតុ​នៃ​ការ​រលាក​ច្រមុះ ការ​បំពុល​ ឬ​សារធាតុ​រលាក​ផ្សេងៗ។ ជាពិសេស​ធូលី​នឹង​​រអិល​ចូល​ទៅ​ក្នុង​ផ្លូវ​ដង្ហើម​ ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ក៏​មាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកចូលចិត្តកាច់ម្រាមដៃលេងមានគ្រោះថ្នាក់ដែរទេ? សំឡេងទាំងនោះ ឮដោយរបៀបណា?

ចុចអាន៖ចុចទីតាំងទាំង ១៤ លើរាងកាយនេះ អាចបំបាត់អាការឈឺចាប់នានា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៧ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម